ទម្លាប់អាក្រក់៥យ៉ាងដែលស្ត្រីគួរចៀសវាង


       កិរិយាមារយាទរបស់ស្ត្រីនៅពេលចាប់ផ្តើមពេញវ័យត្រូវបានគេ ចាត់ទុកថាមានសារសំខាន់ណាស់សម្រាប់ការផ្តល់កិត្តិយសខ្លួនឯង និងការវាយតម្លៃពីក្រសែភ្នែករបស់អ្នកដទៃ។        ការធ្វើអី្វៗក្នុងវ័យនេះត្រូវសម្លឹងមើលពីអ្វីជាភាពសមរម្យនិងមានការទាស់ភ្នែកដល់អ្នក ផងទាំងពួង។ ការប្រតិបត្តិខ្លួនបានល្អវាជាទម្លាប់ដ៏គំរូដល់អ្នកក្រោយៗទៀត។
      
រឿងមារយាទ វាប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណដែឡចាំវាយតម្លៃដល់អ្នក គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។
      
អ្នកអាចជាមនុស្សម្នាក់ពុំបានយល់ច្បាស់ពីកិរិយាមារយាទទាំងនេះថា ធ្វើបែបណា សមរម្យ និងបែបណាមិនសមរម្យនោះ។ ដើម្បីឲ្យបានជាក់ច្បាស់ក្នុងរឿងនេះ យើងសូម ណែនាំ ៥ប្រការសំខាន់ៗសម្រាប់ស្ត្រីយើងគួរចៀសវាង។១- តែងមុខមាត់បង្ហាញនៅមុខគេឯង
      
វាជាទម្លាប់អាក្រក់មួយដែលស្ត្រីយើងតែងតែអនុវត្តនៅចំពោះមុខទីសាធារណៈ។ តាមពិតបើយើងពុំបានគិតនោះវាមិនមានអ្វីគួរឲ្យអាក្រក់មើលទេប៉ុន្តែបើគិតពីបញ្ហាមារយាទ ឬភាពសមរម្យនោះស្ត្រីមិនគួរធ្វើវាបន្តទៀតឡើយ។
      
តាមការស្ទាបស្ទង់មតិកន្លងមកបានរកឃើញថា បុរសភាគច្រើនទាំងនៅអឺរ៉ុបទាំងនៅ អាស៊ី ឬបណ្តាទ្វីបខ្លះទៀតពុំមានការយល់ស្របចំពោះការតែងខ្លួនរបស់ស្ត្រីបែបនេះឡើយ។
      
បុរសខ្លះបញ្ចេញទស្សនៈថា <<ជាការបង្ហាញពីភាពចង់ស្អាតហួសហេតុរបស់ស្ត្រី>> និងអ្នកខ្លះទៀតថា <<វាការបង្ហាញភាពដ៏គួរឲ្យអាក្រក់មើលបំផុតរបស់ស្ត្រី>>
      
ជាញឹកញាប់គេតែងប្រទះឃើញស្ត្រីវេចស្ពាយគ្រឿងសម្អាងតាមខ្លួនដើម្បីបានតុបតែង មុខមាត់បន្ថែមក្នុងទីកន្លែងដែលមានឱកាសហុចឲ្យគេ ប៉ុន្តែបើធ្វើក្នុងទីលាក់លៀមពុំមានអ្វី ចោទជាបញ្ហាទេ។ នៅក្នុងទីសារធារណៈបើមានការលាបក្រេមហើយបានបូញមុខបូញមាត់ ផ្អៀងផ្អងចុះឡើងផងវាជាការបញ្ចេញចំណុចខ្សោយរបស់ខ្លួនឬសម្តែងភាពគ្មានមារយាទ ចេញមកឲ្យគេហើយ។
២- ញាក់ចិញ្ចើម
      
ការញាក់ចិញ្ចើមព្រើតៗក្នុងពេលនិយាយស្តីវាជារឿងខុសទម្លាប់ល្អក្នុងសង្គម។ មិនថា បុរសឬស្ត្រីទេ មិនគួរបញ្ចេញអាកប្បកិរិយាបែបនេះដាច់ខាតក្នុងពេលនិយាយស្តីជាមួយអ្នក ដទៃ។
      
ការញាក់ចិញ្ចើម វាជាអាកប្បកិរិយាសម្តែងពីភាពគ្មានសុជីវធម៌ល្អហើយបញ្ជាក់ពីភាព ឆ្មើងឆ្មៃរបស់អ្នក។
      
ស្ត្រីដែលចូលចិត្តប្រើទម្លាប់អាក្រក់បែបនេះតែងបានទទួលការរិះគន់និងការវាយតម្លៃពី អ្នកដទៃ។
៣- អង្គុយយោលជើង
      
ការអង្គុយគងទាក់ខ្លាហើយយោលជើងនៅចំពោះមុខគេឯងនោះវាមិនមែនជាកាយ វិការសម្រាប់ស្ត្រីទេ។
      
ពេលខ្លះកំពុងអង្គុយស្តាប់បទចម្រៀងឬមើលទូរទស្សន៍ អ្នកអាចយោលជើងតាម មនោសញ្ចេតនាបទចម្រៀងប្រសិនបើធ្វើនៅក្នុងផ្ទះខ្លួនឯងនោះមិនមានជាបញ្ហាប៉ុន្មានទេ ប៉ុន្តែបើនៅតាមផ្ទះមិត្តភក្តិ ឬផ្ទះអ្នកដទៃនោះអ្នកនឹងទទួលរងការវាយតម្លៃពីគេហើយ។
      
ជាធម្មតាការយោលជើងមនុស្សទូទៅតែងតែធ្វើវាតែសម្រាប់ស្ត្រីវ័យនៅក្មេងនៅឡើយ គួរធ្វើក្នុងកម្រិតសមរម្យមិនគួរធ្វើលក្ខណៈហួសហេតុដូចជានៅតាមទីសាធារណៈឬទីប្រជុំ ជនកម្សាន្តដែលមានមនុស្ស...។
៤- និយាយមិនសុភាពរាបសាក្នុងទូរស័ព្ទ
      
ក្នុងសម័យនេះស្ត្រីភាគច្រើនមានទូរស័ព្ទកាន់ហើយតែងតែពុំសូវចេះប្រើឲ្យបានស័ក្តិ សមនូវរបស់ទំនើបរត់តាមសម័យមួយនេះ។
      
រឿងមួយនេះជាបញ្ហាផ្ទាល់ខ្លួនប៉ុន្តែការនិយាយស្តីប៉ាតណាប៉ាតណីឬស្រែកឡូឡាខ្លាំង ៗតាមទូរស័ព្ទវាជាកិរិយាមារយាទមួយគួរយកចិត្តទុកដាក់និងរៀបចំឲ្យបានល្អ។
      
ជាការពិតការប្រើប្រាស់វាមិនរាបសាទៅកាន់ដៃគូសន្ទនារបស់ខ្លួនទោះនិយាយសំឡេង ឮៗឬខ្សឹបខ្សៀវក្តៅសុទ្ធតែប៉ះពាល់ដល់កត្តិយសនិងមារយាទស្ត្រីយើងទាំងអស់។
      
បើអ្នកមានរូបសម្ផស្សស្អាតផូរផង់ហើយកិរិយាមារយាទរបស់អ្នកត្រូវគេវាយតម្លៃទាប នោះ វាមិនមែនជារឿងល្អទេ។ គួរឲ្យស្អាតព្រមគ្នាជាការប្រសើបំផុតសម្រាប់ស្ត្រីយើង។
៥- មារយាទលើតុអាហារ
      
មារយាទលើតុអាហារវាជាសេចក្តីថ្លៃថ្នូរល្អបំផុតក្នុងគ្រួសារ។ ការមានរបៀបរៀបរយ វាស្ថិតនៅលើស្ត្រីយើងជាអ្នកចេះរៀបចំនិងថែទាំវា។
      
កត្តាចម្បងបំផុតលើតុអាហារត្រូវមានរបៀបរៀបរយល្អមិនរាយរាំប៉ាយ។ ទាំងចាន បាយចានសម្លនិងកែវទឹកផ្សេងៗត្រូវតែរៀបចំតាមជួរតាមបន្ទាត់របស់វាឲ្យបានត្រឹមត្រូវ។
      
ស្ត្រីហាមដាច់ខាតទទួលទានបែបប្រឡូកប្រឡាក់ឬចាប់មុខម្ហូបមិនដឹងមុខក្រោយ។ ចានស្លាបព្រាត្រូវកាន់ឲ្យមានរបៀបនិងស័ក្តិសម។
      
វាជាឥរិយាបទរៀបរយបន្តិចមែនតែឆ្លុះបញ្ចាំងបានយ៉ាងច្បាស់លាស់ទាំងមារយាទ ចរិតប្ញកពានិងសង្គមគ្រួសាររបស់អ្នក៕
បញ្ហាដែលស្ត្រីជួបប្រទះ ក្រោយរៀបការ
      
ថ្ងៃដ៏មានសុភមង្គលបំផុតសម្រាប់ស្ត្រីគ្រប់រូបនោះគឺថ្ងៃរៀបអា- ពាហ៍ពិពាហ៍ជាមួយមនុស្សដែលខ្លួនស្រឡាញ់ប៉ុន្តែក្រោយរៀបការរួច ស្ត្រីត្រូវទម្លាប់នឹងជីវភាពថ្មីដែលត្រូវរួមរស់ជាមួយមនុស្សម្នាក់ទៀត ហើយសម្រាប់វិថីជីវិតដែលមានមនុស្សពីរនាក់នេះនឹងធ្វើឲ្យអ្នកជួបប្រទះនូវបញ្ហាស្មុគស្មាញ ជាច្រើនដែលតម្រូវឲ្យអ្នកចាំបាច់មានការព្យាយាមនិងអត់ធ្មត់...។
១- ចែករំលែកបន្ទប់ផ្ទាល់ខ្លួនៈ
      
ជាធម្មតាស្រ្តីច្រើនតែមានការហួសហែងមិនចង់ឲ្យមានអ្នកណាមករញ៉េរញ៉ៃក្នុងបន្ទប់ គេងឬបន្ទប់ទឹកផ្ទាល់ខ្លួននោះទេ។ប៉ុន្តែការរៀបការប្រៀបដូចជាការអនុញ្ញាតឲ្យបុរសម្នាក់ ឈានជើងចូលមកក្នុងតំបន់ហាមឃាត់របស់ខ្លួនអ៊ីចឹងដែរ។បញ្ហានោះគឺអ្នកត្រូវចែករំលែក បន្ទប់ផ្ទាល់ខ្លួនដែលពីមុនធ្លាប់តែគេងម្នាក់ឯង។ដំបូងឡើយអ្នកអាចនឹងមានអារម្មណ៍ថាមិន ទម្លាប់ភ្ញាក់ផ្អើលឬភ័យខ្លាចដោយសារតែមានបុរសម្នាក់ទៀតគេងនៅជិត។ចំណែកឯស្រ្តី មួយចំនួនទៀតត្រូវប្រឈមមុខនឹងការភ្ញាក់ផ្អើលខ្លាំងមិនដឹងថាត្រូវប្រព្រឹត្តខ្លួនបែបណានៅ ពេលដែលដឹងថាស្វាមីរបស់ខ្លួនមានទម្លាប់គេងអាក្រាតកាយ។ចំណុចដែលជាបញ្ហាមួយទៀត នោះគឺការប្រើបន្ទប់ទឹករួមជាមួយស្វាមីដោយហេតុថាបុរសភាគច្រើនមិនសូវខ្វល់ខ្វាយក្នុងការ ថែរក្សាអនាម័យបន្ទប់ទឹកនោះទេហើយពេលខ្លះគេថែមទាំងចូលបន្ទប់ទឹកដោយមិនបិទទ្វារ ទៀតផង។
២- បាត់បង់ពេលវេលាសប្បាយផ្ទាល់ខ្លួនៈ
      
បើទោះជាអ្នកនៅមិនទាន់មានកូនក្រោយពេលរៀបការរួចភ្លាមៗក៏ដោយក៏អ្នកនៅតែត្រូវ ចំណាយពេលវេលាមួយភាគធំទៅរវីរវល់ជាមួយនឹងរៀងរបស់ស្វាមីហើយពេលវេលាមួយភាគ ធំទៀតសម្រាប់រឿងរបស់អ្នកទាំងពីរ។ ចំណុចខុសគ្នារវាងជីវិតនៅលីវនិងជីវិតគូដែលអ្នក សង្កេតឃើញច្បាស់នោះគឺក្រោយពេលរៀបការរូចអ្នកមិនអាចដើរលេងសប្បាយជាមួយមិត្ត ភ័ក្តិបានតាមចិត្តដូចមុនទៀតនោះទេពេលវេលាសម្រាប់សប្បាយជាមួយមិត្តភ័ក្តិគឺត្រូវមាន កំណត់។ពេលខ្លះក្រោយពេលការងាររួចរាល់ភ្លាមអ្នកត្រូវប្រញាប់រួតរះទៅផ្ទះហើយក៏មិនងាច ក្រឡេកភ្នែកមើលប្រុសផ្សេងយ៉ាងបើកចំហដូចមុនទៀតបានដែរ។ហេតុនេះអាចនិយាយបាន ថាជីវិតគូធ្វើឲ្យចំណងមិត្តភាពរបស់អ្នកចុះអន់ថយ។
៣- មានភារកិច្ចច្រើនជាងមុនទ្វេដងៈ
      
មនុស្សស្ទើរតែគ្រប់រូបតែងតែយល់ឃើញថាការងារផ្ទះគឺជាភារកិច្ចរបស់មនុស្សស្រី។ ហេតុនេះក្រោយពេលរៀបការរួចស្ត្រីត្រូវមានការនឿយហត់ច្រើនជាងមុនដល់ទៅទ្វេដងតាំង ពីរឿងសម្លៀកបំពាក់ពីមុនធ្លាប់បោកគក់តែមួយកន្ត្រកតែឥឡូវត្រូវបោកពីរកន្ត្រក។ចំណែក ឯរឿងម្ហូបអាហារវិញអ្នកត្រូវធ្វើម្ហូបដែលខ្លួនឯងចូលចិត្តផងធ្វើម្ហូបផ្គាប់ចិត្តស្វាមីផង។អ្វីដែល រឹតតែពិបាកនោះគឺបុរសមួយចំនួនទទួលទានទានអាហាររើសច្រើនបើមិនត្រូវមាត់ទេនោះគឺ មិនខ្ចីលូកជាដាច់ខាត។សម្រាប់គូស្នេហ៍ដែលមិនមានទ្រព្យសម្បត្តិច្រើនទេនោះស្ត្រីជាភរិយា ត្រូវមានភារកិច្ចសន្សំប្រាក់សម្រាប់ក្រុមគ្រួសារក៏ដូចជាត្រៀមទុកនៅពេលមានបុត្រនិងគិតគូរ ទៅលើការចាយវាយផ្សេងៗដូចជាទិញគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់ក្នុងផ្ទះជាដើម។
៤- មានមនុស្សជ្រៀតចូលមកក្នុងវិថីជីវិតកាន់តែច្រើនៈ
      
នៅពេលដែលអ្នកសម្រេចចិត្តរៀបការជាមួយគ្នាហើយនោះវាជារឿងចៀសមិនផុតមួយ ដែលត្រូវស្គាល់គ្នាជាមួយមនុស្សជាច្រើនដែលនៅជុំវិញខ្លួនអ្នកមិនថាមិត្តភ័ក្តិជិតស្និទ្ធមិត្តរួម ការងារចៅហ្វាយនាយឬអ្នកស្គាល់គ្នានោះទេបើនិយាយឲ្យចំទៅគឺភ្ញៀវដែលចូលរួមពិធីមង្គល ការរបស់អ្នកនិងស្វាមីតែម្តង។ការស្គាល់មនុស្សច្រើនក្នុងសង្គមបែបនេះអាចចាត់ទុកជារឿង ល្អមួយប៉ុន្តែប្រសិនបើមើលទៅជ្រុងម្ខាងទៀតវិញនោះគឺអ្នកអាចនឹងមានអារម្មណ៍មិនស្រ- ណុកស្រួលក្នុងខ្លួនដោយសារទៅណាមកណាក៏ជូបតែមនុស្សស្គាល់គ្នាហាក់ដូចជាមាន កញ្ចក់កាមេរ៉ាមួយតាមដានជីវិតរបស់អ្នកនិងស្វាមីគ្រប់ជំហាន។
៥- ចែករំលែកទំនួលខុសត្រូវ នៃការចាយវាយៈ
      
សម្រាប់ស្ត្រីមេផ្ទះប្រហែលជាពុំចាំបាច់ខ្វាយខ្វល់ពីបញ្ហារកប្រាក់សម្រាប់ថ្លៃឈ្នួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង ថ្លៃទូរស័ព្ទ ថ្លៃប្រើប្រាស់អ៊ីនធើរណេត ថ្លៃទិញម្ហូប ថ្លៃទិញរបស់ប្រើប្រាស់ក្នុង ផ្ទះឬថ្លៃចាយវាយផ្សេងៗនោះទេ។ប៉ុន្តែសម្រាប់ស្ត្រីដែលធ្វើការវិញត្រូវមានភារកិច្ចចែករំលែក ទំនួលខុសត្រូវនៃការចាយវាយទាំងនោះទៅតាមប្រាក់ចំណូលដែលរកបាន។ប្រសិនបើអ្នក រកប្រាក់ចំណូលបានតិចជាងនោះស្វាមីរបស់អ្នកអាចនឹងយល់ថាវាជារឿងអយុត្តិធម៌ណាស់ ដែលគេត្រូវចេញប្រាក់សម្រាប់ការចាយវាយច្រើនជាងអ្នកបើទោះជាអ្នកបោកខោអាវនិង ចម្អិនម្ហូបបម្រើគេសព្វយ៉ាងក៏ដោយ។
      
ទោះជាយ៉ាងណាស្ត្រីខ្លះមានសេចក្តីសុខសុភមង្គលណាស់ក្រោយពេលរៀបការរួច ដោយសារបានស្វាមីល្អមានទំនួលខុសត្រូវខ្ពស់ក្នុងគ្រួសារស្រឡាញ់និងផ្តល់កិត្តិយសដល់ ភរិយា។ដូច្នេះពុំមែនស្ត្រីទាំងអស់ក្រោយរៀបការរួចសុទ្ធតែប្រឈមនឹងបញ្ហានោះទេ...៕

No comments:

Post a Comment