ស្ត្រីរមែងគិតពីការទិញរបស់របរនៅគ្រប់នាទីដោយមិនចង់ប្រាប់ស្វាមី ឬ


       តាមការស្រាវជ្រាវរបស់ Cosmopolitan.co.uk បានឱ្យដឹងថាចំពោះ រឿងរ៉ាវដែលថាមនុស្សយើងគេងលក់ក្នុងមួយថ្ងៃ៨ម៉ោង ស្មើនឹងរឿងដែល ថាការចូលទៅទិញទំនិញបានឆ្លងចូលដល់ខួរក្បាលស្ត្រីដែលមិនគួរឱ្យជឿដល់ទៅមួយថ្ងៃ ៩៦០ លើក និងក្នុងមួយសប្តាហ៍ ៦.៧២០លើក។        ស្របពេលជាមួយគ្នានេះលទ្ធផលសិក្សាស្រាវជ្រាវមុននេះបានបញ្ជាក់ថាបុរសនៅលីវមាន រឿងតែមួយដែលគ្រប់គ្រងខួរក្បាល គឺការរួមរ័កដោយគិតពីរឿងនេះនៅរៀងរាល់៥២វិនាទី ខណៈ ដែលស្ត្រីនឹកពីរឿងនេះក្នុងមួយថ្ងៃតែមួយលើកប៉ុណ្ណោះ។ ការស្រាវជ្រាវជាចុងក្រោយរបស់ Cosmopolitan.co.uk កាលពីថ្ងៃទី១១មិថុនាកន្លងមកបានមកពីការស្រាវជ្រាវលើគំនិតយល់ឃើញ របស់ស្ត្រីអាយុពី ១៩-៤៥ឆ្នាំចំនួន៧៧៨នាក់ដោយឃើញថា៧៤%គិតពីការរៀបចំទិញរបស់របរ នៅរៀងរាល់នាទី និង ២ភាគ៥បានប្រាប់ថាខ្លួនឯងជាប់ចិត្តការទិញកាបូប និងស្បែកជើងហើយ ជាង១ភាគ១០គិតគូតែពីឧបករណ៍តុបតែង​​ និងគ្រឿងសំអាង។
       
ទោះបីជាមានការទាក់ទាញពីស្ថានភាពទំនិញក៏ដោយប៉ុន្តែការទិញទំនិញរីករាលដាលនេះ អាចពុះពារ នឹងក្តីកង្វល់នេះបានដោយមិនដឹងខ្លួន។ ៦២% ប្រាប់ថាយល់ព្រមចំណាយប្រាក់ច្រើន និង៨%ត្រៀមយកប្រាក់ដែលសន្សំទុកសំរាប់ចំណាយលើការជួលផ្ទះ ឬថ្លៃនៃការបង់ឈ្នួលផ្ទះមកទិញ របស់របរដែលចង់បាន។
       
ជិត២៥% មិនបានគិតច្រើនទេបើត្រូវចំណាយប្រាក់ ២០០ផោន ឬច្រើនជាងនេះដើម្បីវត្ថុ ដែលចង់បានជាយូរមក ហើយនិងជាង១ភាគ៣ នឹងទិញវត្ថុនោះ៣ពណ៌យ៉ាងតិច។
       
ជាធម្មតានោះក្រុមស្រាវជ្រាវដែលអស់ប្រាក់យ៉ាងហោច៣០%នៃប្រាក់ចំណូលប្រចាំឆ្នាំ ទៅលើសំលៀកបំពាក់ និងចំណុចដែលអាចជាវត្ថុដែលបុរសខ្វល់ខ្វាយបំផុត គឺនារីៗចូលចិត្តទិញ ទំនិញច្រើនជាងប្រើប្រាស់ពេលវេលានៅជាមួយសង្សារ និងជាច្រើននាក់សារភាពថាលាក់ទុករឿង រ៉ាវការចូលទិញទំនិញជាអាថ៌កំបាំងដើម្បីកុំឱ្យសង្សារឬស្វាមីដឹងថាចំណាយប្រាក់ប៉ុន្មាន។ លើសពី នេះនារីជិតពាក់កណ្តាលបានប្រាប់ថាមិនចូលចិត្តស្លៀកពាក់សំលៀកបំពាក់ច្រំដែល និង១ភាគ១០ ធុញថប់ឯកសណ្ឋានថ្មីទោះបីជាកន្លងផុតត្រឹមតែ២សប្តាហ៍ក៏ដោយ។
       
នៅពេលចង់ទិញដូរស្ត្រីភាគច្រើនចូលចិត្តទៅម្នាក់ឯងច្រើនជាងទៅជាមួយស្វាមីឬសង្សារ។ ក្រៅពីនោះលទ្ធផលស្រាវជ្រាវកាលពីដើមឆ្នាំថែមទាំងបញ្ជាក់ថាស្ត្រីមិនចូលចិត្តចំពោះឬកពារធុញ ថប់ និងការលើកនាឡិកាឡើងមើលជាញឹកញាប់របស់ស្វាមី ឬសង្សារឡើយ។
       
លោកសាស្ត្រាចារ្យថេនព្រីន មកពីមហាវិទ្យាល័យ ហ៉្គ្រេមឺគែនវ៉េល បានថ្លែងពីរឿងនេះថា មនុស្សយើងរមែងគិតពីវត្ថុដែលធ្វើឱ្យខ្លួនឯងមានសេចក្តីសុខ និងសេចក្តីសុខនោះរមែងស្ថិតនៅ ក្នុងដំណាក់កាលការត្រៀមលក្ខណៈ និងដាក់ផែនការនៅក្នុងគំនិត។

No comments:

Post a Comment