គួរប្រញាប់ដាស់កូនស្រីពេញវ័យឱ្យហាត់ប្រាណដើម្បីចៀសផុតពីរោគ


       មាតាបិតាដែលមានកូនស្រីពេញវ័យគួរឱ្យកូនឧស្សាហ៍ប្រញាប់ក្រោក ហាត់ប្រាណព្រោះការសិក្សាស្រាវជ្រាវមួយរកឃើញថាស្ត្រីដែលបានហាត់ ប្រាណតាំងពីនៅវ័យក្មេងអាយុ១២ឆ្នាំឡើងទៅនោះនឹងទទួលបានអត្ថប្រយោជន៍ចៀសផុតពីរោគ មហារីកសុដន់នៅពេលធំពេញវ័យតទៅថ្ងៃមុខ។        ចំណែកស្ត្រីដែលឈានចូលវ័យអស់រដូវ វិញនោះក៏មានការណែនាំដូចគ្នាដែរថាឱ្យធ្វើសកម្ម- ភាពរាងកាយជាប់ជាប្រចាំដើម្បីជួយឱ្យឃ្លាតឆ្ងាយពីរោគខាងលើនេះបានដូចគ្នា។
       
លោកវេជ្ជបណ្ឌិត ក្រេហាន់ហ្គោលឌីតក្រុមគ្រូពេទ្យមកពីមហារវិទ្យាល័យវ៉ាស៊ីនតោន បាន ពោលថា ចំណុចល្អក្នុងប្រយោជន៍នៃការហាត់ប្រាណជាប់ជាបន្តចាប់តាំងពីវ័យក្មេងរហូតដល់ វ័យចាស់ជរានោះ គឺបានទទួលប្រយោជន៍ដ៏ច្រើនបំផុតជាពិសេសមនុស្សដែលផ្លាប់ហាត់ប្រាណ ពេញរយៈពេលពីអាយុ ១៣ឆ្នាំដល់ ២២ឆ្នាំ។
       
លោកវេជ្ជបណ្ឌិត និងក្រុមការងារបានសិក្សាពិសោធន៍និងតាមដានទៅលើក្រុមគ្រូពេទ្យក្នុង សហរដ្ឋអាមេរិកដែលមានវ័យពី ២៤ទៅ ៤២ឆ្នាំចំនួន៦៥០០នាក់ដោយឱ្យពួកគេឆ្លើយតបទៅនឹង សំណួរពាក់ព័ន្ធការហាត់ប្រាណពីអតីតកាលតាំងពីអាយុ១២ឆ្នាំ ហើយធ្វើការពិនិត្យស្រាវជ្រាវរក មេរោគមហារីកសុដន់ក្នុងពេល៦ឆ្នាំក្រោយ។
       
គេបានរកឃើញថាបុគ្គលទាំងអស់នោះកើតមានមេរោគក្រោយពីវ័យអស់រដូវចំនួន ៥៥០ នាក់ និងមាន ១ភាគ៤ដែលវិភាគរកឃើញថាអាការៈចាប់ផ្តើមមានតាំងពីអាយុនៅតូចហើយភាគច្រើន មានសភាពហាក់ធ្ងន់ធ្ងរទៀតផង។

No comments:

Post a Comment