ប្រយ័ត្នរោគមហារីកសុដន់


+ ស្បែកនៅម្តុំក្លៀកឡើងក្រាស់ៈ
      
ប្រសិនបើស្បែកនៅផ្នែកខាងលើនៃដើមទ្រូងរបស់អ្នកមានអា- រម្មណ៍ថា ឡើងក្រាសឬឡើងរដិបរដុបនោះ គឺអាចបណ្តាលមកពីដុំ សាច់មហារីករាលដាលទៅកាន់ក្រពេញឈាមដែលនៅក្បែរ។ ហើយយកល្អគួរព្យាយាម សង្កេតឲ្យបានច្បាស់។
+
គល់សុដន់ឡើងរួមតូចៈ
      
ឬក៏មានអារម្មណ៍ថា ឈឺមិនស្រាកស្រានក្នុងរយៈពេល ២-៣ សប្តាហ៍។ លក្ខណៈបែប នេះ អ្នកអាចកើតរោគមហារីកនៅត្រង់ក្រពេញទឹកដោះ។ ស្ថានភាពបែបនេះអ្នកមិនគួរប្រ- មាណគួរប្រញាប់ប្រញាល់ជួបពិគ្រោះជាមួយគ្រូពេទ្យ ជាបន្ទាន់។+ ស្បែក និងសាច់ចាប់ផ្តើមជ្រីវជ្រួញៈ
      
ក្រោយពេលដុំសាច់រីកធំឡើងនៅក្នុងស្រទាប់សាច់សុដន់អាចទៅគ្របដណ្តប់លើភាព យឺតយារដែលជួយឲ្យស្បែកមានភាពយឺតយារ ឬក៏ធ្វើឲ្យរាបស្មើបណ្តាលឲ្យកើតស្នាមកន្ទួល ជ្រីវជ្រួញបាន។
+
ការប្តូរពណ៌ៈ
      
ប្រសិនបើស្បែកបរិវេណសុដន់ត្រង់កន្លែងណាមួយឡើងក្រហមដូចជារលាក ហើយ រក្សាសភាពបែបនេះមានរយៈពេលយូរជាង ២-៣ សប្តាហ៍អាចជាសញ្ញានៃរោគមហារីកចាប់ ផ្តើមយ៉ាង ពិតប្រាកដ។
+
ក្បាលសុដន់ស្រុតចុះ
      
ទោះបីជាមានស្ត្រីខ្លះកើតមកមានក្បាលសុដន់ម្ខាង ឬទាំងសងខាងស្រុតលឹបពីកំណើត ដែលចាត់ទុកថាជារឿងធម្មតាក្តី តែប្រសិនបើថ្ងៃណាមួយក្បាលសុដន់ប្រែសភាពទៅជា បែបនេះ វាគឺជាសញ្ញាប្រាប់ថា មានដុំសាច់មហារីកកំពុងលូតលាស់នៅត្រង់ខាងក្រោមនៃ គល់សុដន់របស់អ្នកហើយ។
      
មិនថាអ្នកទើបប្រទះអាការបែបណាមួយក៏ដោយជំហានដំបូង ដែលគួរធ្វើនោះគឺ កុំ អែអង់អូសបន្លាយពេល គួររូតរះទៅជួបជាមួយគ្រូពេទ្យ ទើបជាការប្រសើរបំផុត៕
វិធីការពាររមាស់ត្រង់កន្សោមសុដន់
      
បើសិនត្រង់ដើមទ្រូង ជាពិសេសកន្សោមសុដន់ កើតអាការរមាស់ ស្កៀបឬកើតកន្ទួលនោះត្រូវបានលោក ផេនរីសៀ អែនហ្គេសហ្ស៊ឺ សាស្ត្រាចារ្យផ្នែករោគសើស្បែកនៃមហាវិទ្យាល័យ ស្តែនហ្វត បាន ណែនាំថា អ្នកគួរតែប្រញាប់ទៅងូតទឹកដុសសាប៊ូ (ករណីមិនទាន់ងូតទឹក) រួចហើយផ្លាស់ អាវទ្រនាប់ថ្មី តែមុននឹងពាក់អាវទ្រនាប់នោះត្រូវលាបក្រែមជំនួយ ហៃដ្រូខ័រតិហ្សូន ១ (មាន លក់នៅតាមឱសថស្ថាន) ទូទៅក្នុងមួយថ្ងៃមួយដងនោះ ការរមាស់ស្កៀប ឬកន្ទួលនឹងលែង កើតមានតទៅទៀត។ តែបើទុកឲ្យកើតកន្ទួលក្រហមលេចចេញជាដំបៅនៅត្រង់សុដន់នឹង នាំឲ្យកើតរោគមហារីកសុដន់បាន៕

No comments:

Post a Comment