ការប្រែប្រួលរាងកាយរបស់ក្មេងស្រីក្នុងវ័យជំទង់


      ការប្រែប្រួលរាងកាយរបស់ក្មេងស្រីក្នុងវ័យជំទង់ក្មេងស្រីមាន ការប្រែប្រួលជាច្រើននៅលើរូបរាងកាយដូចជា:
       -
ប្រដាប់ភេទ:បបេរក្នុងនិងបបេរក្រៅរីកធំនិងមានការប្ដូរ ទ្រង់ទ្រាយបន្ដិចបន្ដួច។
      
ក្នុងទ្វារមាសសើមដោយសារមានបញ្ចេញមកក្រៅនូវរំអិលមានពណ៌សថ្លាហើយ ដែលអាចកត់សម្គាល់ពេលណាមួយច្បាស់លាស់នៅក្នុងខែ។នេះជាការធម្មតានិងបញ្ជាក់ថា មានសុខភាពល្អ។        -សក់-រោម:មាននៅក្រោមក្លៀកជុំវិញយោនីនៅជើងមុខនិងខ្លួនប្រាណ។ក្មេងស្រី ជាទូទៅមិនមានដុះរោមលើខ្លួននិងលើមុខច្រើនដូចក្មេងប្រុសទេ។
       -
ស្បែក:ស្បែកនិងរោមកាន់តែរលោងហើយខ្លះមានចេញមុនហើយវានឹងបាត់ទៅវិញ នៅពេលអាយុកាន់តែច្រើន។
      -
ក្លិនខ្លួន:មានការប្រែប្រួល និង បែកញើសច្រើន
      -
កម្ពស់:កាន់តែខ្ពស់
      -
សំឡេង:សំឡេងកាន់តែគ្រលរ តែគ្មានអ្វីកត់សម្គាល់តែចំពោះក្មេងស្រី
       -
ទម្រង់រាងកាយ:ស្មានិងត្រគាករីកសាយ។ក្មេងស្រីខ្លះឡើងទម្ងន់តែទោះជាយ៉ាងណា ក៏ដោយជាធម្មតាវានឹងថយចុះទៅវិញពេលចូលវ័យចំណាស់បន្ដិច។ជាពិសេសបើគេមាន លំហាត់ប្រាណទៀងទាត់និងមានចំណីអាហារត្រឹមត្រូវ។
       -
ដោះ:ដោះទាំងពីរវិវត្តធំឡើង និង ឡើងធំទៅតាមទំហំផ្សេងៗគ្នា
       -
ឈាមរដូវ:ការមករដូវចាប់ផ្ដើមមានពីអាយុ១១-១៦ឆ្នាំក្មេងស្រីខ្លះអាចមានរដូវម្ដង រួចបាត់ទៅវិញមួយរយៈ។
      
ដូចម្ដេចដែលហៅថាការមករដូវ?
      
ការមករដូវគឺជាការចាប់ផ្ដើមធ្លាក់ឈាមដែលលាយឡំនឹងកម្ទេចនៃស្រទាប់ក្នុងរបស់ ស្បូន(ស្រទាប់អង់ដូម៉ែត្រ)តាមរដ្ដមួយយ៉ាងទៀងទាត់។ វដ្ដឈាមរដូវដែលទៀងទាត់គឺ២៨ ថ្ងៃដោយគិតពីថ្ងៃទី១នៃរដូវបន្ទាប់។ទោះជាយ៉ាងណាក៏ដោយការប្រែប្រួលចំនួនថ្ងៃនៃរដូវ អាចកើតមានខុសៗគ្នា ពីស្រីម្នាក់ទៅស្រ្តីម្នាក់ទៅតាមអាយុអារម្មណ៍និងផ្លូវចិត្តរបស់ស្ត្រី។
      
ស្ត្រីខ្លះមានការឈឺចាប់ពេលមករដូវ។
      
មេជីវិតញីត្រូវបានខ្ជាក់ចេញពីកន្សោមពងរបស់ដៃស្បូនណាមួយនេះគេហៅថាការ ខ្ជាក់មេជីវិតញីដែលកើតមាននៅចន្លោះពីថ្ងៃទី១២ទៅ១៦មុនការមកឈាមរដូវ។ប្រសិន ជាមេជីវិតឈ្មោលទេនោះក៏គ្មានបង្កកំណើតដែរ។
      
ស្ត្រីខ្លះសម្គាល់ថាខ្លួនមានសញ្ញាខ្លះៗមុនពេលមករដូវម្ដងៗ។
      
បញ្ហាខ្លះៗដែលកើតមាននៅពេលមានរដូវហើយនឹងបាត់ទៅវិញក្រោយពេលមករដូរ ដូចជា:
      -
រសេះរលោះក្នុងខ្លួន ស្រងេះស្រងោច
      -
ឡើងដោះ
      -
បញ្ហាទាំងនេះហៅថាចង្កោមសញ្ញានៅមុនពេលមករដូវ។
      
ពេលមានសញ្ញាណាមួយដូចខាងក្រោម ស្រ្តីត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីពិនិត្យនិង ព្យាបាល:
      -
ធ្លាក់ឈាមយូរលើសពី ៧ ថ្ងៃដោយគិតពីថ្ងៃ
      -
មានធ្លាក់ឈាមនៅចន្លោះរដូវ
      -
មិនមានមករដូវទាល់តែសោះ
      -
មករដូវមិនទៀងទាត់ដែលធ្វើឲ្យស្ត្រីខ្លួនឯងមានការព្រួយបារម្ភ
      -
ឈឺពោះខ្លាំងពេលមានរដូវក្មេងស្រីដែលមានអាយុ ១៦ ឆ្នាំ ហើយមិនទាន់ មានឈាមរដូវ
      -
ក្មេងស្រីដែលមានអាយុ ១៦ ឆ្នាំ ហើយមិនទាន់ មានឈាមរដូវ
      -
មានចង្កោមសញ្ញានៅមុនពេលមករដូវហើយដែលមិនអាចទ្រាំទ្របាន៕

No comments:

Post a Comment