ប្រសិនបើសុភាពស្ត្រីទាំងឡាយនាងពេញវ័យដឹងក្ដីឈានដល់អាយុកាលត្រូវបន្តពូជ ហើយកំពុងតែស្វែងរកមើលបុរសម្នាក់ទុកគ្រាន់ធ្វើជាមិត្តយល់ចិត្តយល់ថ្លើមគ្នាដោយមិន ចំណាយពេលឲ្យរំលងហួសទៅដោយឥតប្រយោជន៍នោះ យើងមានវិធីខ្លះៗ លើកមកទុក គ្រាន់ឲ្យពិចារណាដូចខាងក្រោមនេះ ៖
-១- បុរសដែលមានទស្សនៈគតិថា កិច្ចការសព្វសារពើជារឿងរបស់មនុស្សស្រីគ្មានគំនិត ចេះជួយសម្រាល។
-២- មានជំពាក់បំណុលគេវ័ណ្ឌ.កលេងល្បែងគ្រប់បែបយ៉ាង។
-៣- បុរសមានវ័យបំពេញការងារហើយ តែបែរជាមួយថ្ងៃៗ ញៀនរឿងហ្គេមធ្វើជាត្រីមុខ មិនចេះពឹសដៃលូកធ្វើអ្វីក្នុងថ្ងៃឈប់សម្រាកក្រៅពីដេកក្រោកៗ។
-៤-បុរសមានវ័យចាស់ជាងតែរកចំណូលបានតិចជាងនាងធ្វើខ្លួនដូចជាឪពុកសុំប្រាក់មិន ឲ្យ។
-៥- បុរសមានអាយុតិចជាងតែគេគិតថាយើងរកចំណូលបានទាបជាងហើយរាល់ការ ចំណាយទាំងអស់បែរជាទម្លាក់បន្ទុកលើនាងតែម្តង។
-៦- មិននាំនាងទៅណែនាំឲ្យក្រុមគ្រួសារ គេបានស្គាល់ ឬមិនធ្លាប់នាំទៅស្គាល់ផ្ទះ សម្បែងសំបូរពាក្យដោះ សាគ្រប់ស្ថានការណ៍ពេលនាងលើកសំណូមពរ។
-៧- ប្រភេទបុរសដែលមិនប្រាកដនៅក្នុងចិត្តខ្លួនឯងថា ចេះស្រលាញ់ស្រ្តីកើតបែបនេះ គួរប្រញាប់ដកខ្លួនចេញឲ្យឆ្ងាយបានកាន់តែឆាប់កាន់តែល្អ។
-៨- បុរសដែលមានប្រពន្ធហើយ តែអះអាងថា ព្យាយាមបានលែងលះចែកផ្លូវគ្នាដើរ ដែរតែធ្វើទៅមិនបានទាល់តែសោះ ឬសន្យាលែងប្រពន្ធមកយកនាង។ ពាក្យសំដីបែបនេះ បង្ហាញឲ្យឃើញពីគំនិតបោកប្រាស់ហាមលង់ជឿ។
-៩- ប្រភេទបុរសដែលមិនអាចលះបង់ពេលវេលាការងារដើម្បីនាងបានក្នុងនោះមិនថា ជារឿងគ្រោះ អាសន្នបែបណាក៏ដោយចុះ។
-១០- ប្រភេទបុរសដែល Give Silent Treatment កើតមកធម្មជាតិបានប្រទាន មាត់ឲ្យដែរ តែមិនចេះហើបមាត់និយាយស្ដីដើម្បីសម្រសម្រួលឲ្យមានការយល់ចិត្តគ្នាទៅ វិញទៅមក ហើយពេលមានរឿងអ្វីមួយផ្ទះឡើង ធ្វើឥរិយាបថស្ងៀមឈឹងដូចជាដង្កត់ឈើ គួរឲ្យធុញ បំផុត។
-១១- បុរសដែលថ្នមខ្លួនហួសហេតុពេក ដូចជាទៅណាមិនដែលចាប់ដៃពុំមានចិត្តចេះ ជួយកាន់ អីវ៉ាន់ ហើយរមែងដើរនាំមុខនាងរហូត។
-១២- បុរសដែលគ្មានគំនិតណាមួយបង្ហាញឲ្យឃើញថាចង់រៀបការជាមួយយើងមិនចេះ សន្សំលុយកាក់ដើម្បីរៀបការ ឬក្រុមគ្រួសារ និងមិនធ្លាប់ពោលពីរឿងនេះ។
-១៣- បុរសដែលសម្លឹងឃើញនាង មានទ្រព្យសម្បត្តិផ្ដោតក្តីសង្ឈឹមមានបានមកលើ នាង ឬដើម្បីប្រយោជន៍ពីនាង និងក្រុមគ្រួសារ។
-១៤- បុរសដែលមិនគោរពឪពុកម្តាយរបស់នាង។
-១៥- បុរសប្រើពាក្យទ្រគោះបោះបោកជាមួយអ្នកដទៃតែនិយាយទន់ភ្លន់សុភាពរាបសា ជាមួយនាង។
-១៦- បុរសដែលតែងប្រាប់នាងឲ្យទៅរកគ្រូពេទ្យដោយខ្លួនឯងពេលនាងឈឺតែមិនដែល នាំនាងទៅ។
-១៧- បុរសដែលតែងប្រើសំដីថា មិនចាំបាច់ធ្វើអ្វីឲ្យពិសេសក្នុងថ្ងៃសំខាន់នោះទេ។ ប្រសិនបើដៃគូរបស់នាងមានចំណុចនេះចាប់ពីចំនួន៥ ឡើងទៅគួរតែពិចារណាមើលសារជា ថ្មីហើយ៕
No comments:
Post a Comment