គន្លិះសំងាត់បែបងាយដែលធ្វើឱ្យបុរសៗចាប់អារម្មណ៍


       វាមិនមែនជារឿងពិបាកទាល់តែសោះដែលធ្វើឱ្យបណ្តាបុរសៗ ទាក់ចិត្តមកលើនោះដោយគ្រាន់តែសាកល្បងធ្វើតាមដំណាក់ងាយៗ ដែលយើងលើកយកមកណែនាំនៅខាងក្រោមនេះហើយហ៊ានធានា
ថាបណ្តាបុរសៗទាំងអស់នេះពិតជាភ្ញាក់ផ្អើលក្នុងការប្រែប្រួលរបស់អ្នកជាក់ជាមិនខាន។
      
១-ថែទាំរក្សាស្បែកឱ្យបានល្អ
      
ឧស្សាហ៍លាបក្រែមបំប៉នដែលសមទៅនឹងស្ថានភាពស្បែករបស់អ្នកឱ្យបានជាប្រចាំ ព្រោះមុខមាត់ល្អតែងតែមានជ័យជំនះជាងពាក់កណ្តាល។       ២-តុបតែងមុខឱ្យស្អាតរបៀបអ្នកអាជីព
      
អ្នកគួរជ្រើសរើសម្សៅតុបតែងមុខដែលសមទៅនឹងស្ថានភាពស្បែករបស់អ្នកហើយចំណុចដែលសំខាន់ពេលដែលតុបតែងរួចហើយគួរតែពិនិត្យ
មើលឱ្យបានម៉ត់ចត់ដោយមិន ឱ្យស៊ីវិល័យហួសហេតពេកនោះទេ។
      
៣-បិទបាំងស្នាមជ្រីវជ្រួញ        
បិទបាំងស្នាមមុខមុនឬក៏ស្នាមជាំជុំវិញភ្នែកដោយប្រើវិធីងាយៗដោយការបំពេញនូវ ខនស៊ីលលឺរត្រង់បរិវេណដើម្បីឱ្យមុខស្រស់ថ្លាពុំមានស្នាមអាចម៍រុយ។
      
៤-ថែទាំស្ថានភាពស្បែកបបូរមាត់ឱ្យមានសំណើម
      
បបូរមាត់មានសំណើម​ដោយលីបលីនឺររួមទាំងប្រអប់មាត់ឱ្យមានសុខភាពល្អផងដែរ។
      
៥-ពត់រោមភ្នែកឱ្យង
      
តើអ្នកជឿឬទេថាការពត់រោមភ្នែកឱ្យងនោះវាជួយឱ្យកែវភ្នែករបស់អ្នកមើលទៅឃើញ ស្រស់ស្អាតនិងមានមន្តស្នេហ៍កាន់តែខ្លាំងឡើង។
      
៦-ជ្រើសរើសភាពស័ក្តិសម
      
ប្រសិនបើអ្នកចង់ស្រស់ស្អាតអ្នកគួរតែជ្រើសរើសពណ៌ឱ្យបានសមទៅនឹងផ្ទៃមុខរបស់ខ្លួនឯងព្រោះបើពុំដូច្នេះទេជំនួសឱ្យការស្អាតវាក្លាយទៅ
ជាតួកំប្លែងបានដោយងាយ។
      
៧-សក់ស្រស់ស្អាតបានដូចចិត្ត
      
សក់ក៏ជាចំណែកមួយរួមផ្សំមួយដ៏សំខាន់ហេតុដូច្នេះគួរព្យាយាមថែទាំសរសៃសក់ឱ្យស្រស់ស្អាតក្លាយទៅជាសរសៃសក់ដែលមានស្រមោលរ
លើបរលោងដោយការផ្អាប់សក់ ឬចំហុយចំហាយទឹកក៏ល្អម្យ៉ាងដែរ។
      
៨-ក្រចក
      
បុរសខ្លះអ្វីដែលគេសំឡឹងមើល ស្រ្តីជាដំបូងនោះគឺក្រចកព្រោះប្រសិនបើអ្នកថែទាំ រក្សាបានល្អវាស្មើនឹងការទាក់ទាញចិត្តគេបានដូចគ្នា។
      
៩-ផ្លាស់ប្តូរកាល:ទេស:ខ្លះ
      
កុំញៀនឬក៏ប្រកាន់ខ្ជាប់ទៅនឹងអ្វីៗដែលចាស់គំរិលដូចជាការកាត់សក់ធ្វើសក់ប្រែពណ៌សក់ឬក៏ស្ទីលនៃការលេងខ្លួនចូរជឿជាក់ចំពោះខ្លួនឯង
នោះអ្នកនឹងដឹងថាអ្នកក៏ស្អាត បានដូចគ្នា។
      
១០-សំលៀកបំពាក់
      
ផ្លាស់ប្តូរពីការតុបតែងខ្លួនរបៀបចាស់មកក្លាយជាស្រ្តីទាន់សម័យក៏ប៉ុន្តែកុំតាមទាន់សម័យហួសហេតុពេកហើយចំណុចដែលសំខាន់ត្រូវមានភាព
ស័ក្តិសមជាមួយនឹងខ្លួនឯង ផងដែរ។
      
១១-ក្លិនក្រអូបដែលទាក់ទាញឱ្យឈ្លក់វងេ្វង
      
ក្លិនមានឥទ្ឋិពលយ៉ាងខ្លាំងបំផុតហេតុដូច្នេះអ្នកគួរតែជ្រើសរើសក្លិនដែលសមជាមួយនឹងខ្លួនឯងដើម្បីបង្ហាញពីភាពជឿជាក់លើខ្លួនឯងឱ្យបានខ្លាំង
បំផុតព្រោះវាជាវត្ថុមួយ ដែលអាចទាញយកមន្តស្នេហ៍បានយ៉ាងមានប្រសិទ្ឋភាពបំផុត។

No comments:

Post a Comment