តើគួរធ្វើបែបណា បើមានអាការៈហើមដៃហើមជើងពេលមានគភ៌?


       ជាទូទៅស្រ្តីដែល កំពុងតែពរពោះតែងតែជួបប្រទះនឹង បញ្ហាជា ច្រើនដែលអ្នកដែលកំពុងត្រៀមខ្លួនជា មាតាគួរតែយល់ដឹងពីអាការៈ ផ្សេងៗដែលអាចកើតឡើងចំពោះសុខភាព និងរាងកាយរបស់អ្នក។
អាការៈហើមដៃជើងរបស់ស្រ្តី មានគភ៌តែងតែកើតឡើងក្នុងអំឡុងរយៈ ២-៣ខែនៃគភ៌ជិត កើត។ មូលហេតុដែលបណ្តាលឱ្យមានអាការៈ ហើមនេះមកពីស្រ្តីដែលកំពុងមានគភ៌ដើរ ឈរអង្គុយយូរពេក ដែលធ្វើឱ្យឈាមរត់ទៅតាមជើង តាមកម្លាំងទំនាញដីគួបផ្សំនឹងស្បូន ដែលកាន់តែរីកធំឡើងនោះ ទៅសង្កត់លើសរសៃឈាមនៅក្នុងពោះទប់មិនឱ្យឈាមហូរ ត្រឡប់ទៅបេះដូងបានស្រួលដូចដើម។       ប្រសិនបើគ្មានអាការៈណាផ្សេងខុសប្រក្រតីរួមជាមួយទេនោះ អាការៈនេះនឹងបាត់ទៅ វិញដោយឯកឯងនៅពេលដែលសម្រាលកូនរួច។ ប៉ុន្តែបើស្ថិតក្នុងលក្ខណៈមិនប្រក្រតីអា- ការៈហើមមិនព្រមស្រកស្រុតនោះ គួរអនុវត្តតាមការណែនាំខាងក្រោមនេះមានដូចជាៈ
      -
កាត់បន្ថយទទួលទានអាហារ ដែលមានជាតិប្រៃ ព្រោះអំបិលជាមូលហេតុនៃអាការៈ ហើម។ ព្យាយាមទទួលទានអាហារសាប និង ទទួលទានបន្លែ ផ្លែឈើស្រស់ឱ្យបានច្រើន។
      -
ប្រសិនបើមានអាការៈហើមដៃ និងមានអារម្មណ៍ថា តឹងឬ ឈឺត្រង់កដៃ ត្រូវដាក់ទឹក ក្តៅឧណ្ហៗក្នុងចានដែលតូចល្មមដែលអាចដាក់ត្រាំដៃបានងាយស្រួល។ ខណៈកំពុងត្រាំដៃ ត្រូវធ្វើចលនាដោយការក្តាប់ និងលាដៃហើយធ្វើចលនានេះរហូតដល់មានអារម្មណ៍ថាបាន ធូរស្បើយជាងមុន។
      -
នៅពេលដែលមានអាការៈហើមជើងត្រូវព្យាយាមលើកជើងឱ្យខ្ពស់។ នៅពេលថ្ងៃត្រូវ សម្រាកឱ្យបានញឹកញាប់ ដោយប្រើខ្នើយមទ្រាប់ ដើម្បីជួយសម្រួលដល់ដំណើរការឈាម រត់បានល្អ។ គួរដេកលើកជើងឱ្យបានខ្ពស់ផុតពីក្បាល អាចយកខ្នើយឱបកល់ជើងក៏បាន ដែរ។
      -
ខណៈដែលទទួលទានដំណេក គួរព្យាយាមផ្លាស់ប្តូរឥរិយាបថ ដើម្បីកាត់បន្ថយការ សង្កត់ និងឧស្សាហ៍ប្រែខ្លួនចុះឡើង។ គួរជៀសវាងដេកក្នុងឥរិយាបថដដែលពេញមួយ យប់។
      -
គួរទៅពិនិត្យផ្ទៃពោះជាប្រចាំតាមការកំណត់របស់គ្រូពេទ្យ ដើម្បីទទួលបានការពិនិត្យ និងតាមដានពីស្ថានភាព ផ្ទៃពោះរបស់អ្នក ហើយមិនតែប៉ុណ្ណោះអ្នកអាចពិនិត្យ ទឹកនោម ដើម្បីរកជាតិប្រៃទៀតផង។ ការធ្វើបែបនេះអាចជួយឱ្យអ្នកមានទំនុកចិត្ត ហើយអាចដឹងពី សុខភាពរបស់ទារកនៅក្នុងផ្ទៃថែមទៀតផង។
      -
ស្រ្តីមានផ្ទៃពោះគួរមានការប្រុងប្រយ័ត្នពីបញ្ហានេះដែរ ព្រោះថាប្រសិនបើអារៈហើម មិនព្រមស្រកទេនោះ អាចធ្វើឱ្យមានអាការៈប្រកាច់អំឡុងពេលសម្រាល។ សូមថែទាំសុខ- ភាពខ្លួនអ្នក ប្រសិនបើអ្នកស្រឡាញ់កូនអ្នក។

No comments:

Post a Comment