ស្រ្តីវ័យ៤០ឆ្នាំឡើង និងបញ្ហាវ័យជិតអស់រដូវ

      ស្រ្តីចាប់ពីអាយុ ៤០ឆ្នាំឡើង របែងមានបញ្ហា ជាមួយវ័យជិតអស់ រដូវ គឺអារម្មណ៍មិននឹងន គេងមិនសូវលង់លក់រដូវមិនទៀងទាត់ ។ គ្រូពេទ្យជំនាញផ្នែករោគស្រ្តី ជនជាតិអាល្លឺម៉ង អ្នកស្រីខ្លៅស៍ នឺរនិក
ពោលថា ស្រ្តីក្នុងវ័យនេះ អាចមិនមានបញ្ហាជាមួយរាងកាយ ឬមិនចាំបាច់ត្រូវការព្យាបាល អ្វីឡើយ ។ ភាគច្រើនបណ្តាលមកពីអ័រម៉ូន ពុំមានលំនឹង តែបើមានអាការមិនសូវស្រួលខ្លួន ដោយសារវ័យជិតអស់រដូវនេះ គួរធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែករោគស្រ្តីអំពី បញ្ហាអ័រម៉ូនអេស្រ្តូចេន និងប្រចេស្ទើរ៉ូន ឬបញ្ហាផ្សេងៗទៀត ។
      
ស្រ្តីក្នុងវ័យ៤០ឆ្នាំឡើង គួរធ្វើចលនារាងកាយ ឲ្យបានច្រើនដូចជា ហាត់ប្រាណជាដើម ដែលអាចជួយកាត់បន្ថយអាការទាំងនេះបាន ព្រមទាំងជួយរក្សាទម្ងន់ខ្លួន និងជួយឲ្យសាច់ដុំ មានភាពរឹងប៉ឹង ការពារកុំឲ្យកើតជំងឺពុកឆ្អឹង ៕

No comments:

Post a Comment