ស្រ្តីក្រោយពេលអស់រដូវ គួរធ្វើអ្វីខ្លះ?


       ជាទូទៅ ការឈប់មានរដូវរបស់ស្រ្តីគ្រប់រូបគឺភាគច្រើនកើត មានឡើងក្នុងចន្លោះពីអាយុ ៤០ទៅ ៥០ឆ្នាំ។ ដំបូង រដូវច្រើនធ្លាក់ មកមិនទៀតទាត់ក្នុនរយៈពេលជាច្រើនខែមុននឹងបាត់ជាស្ថាពរ។
       ក្នុងរយៈពេលនៃការអស់រដូវ គឺជារឿងមួយដែលតែងតែធ្វើឲ្យស្រ្តីគ្រប់រូបទទួលអារម្មណ៏ មិនស្រួល។ ជាអាទិ៍រួមមាន ក្តីបារម្ភទុកព្រួយ មានអាការក្តៅមុខ ក្តៅមាត់ គ្រុនក្តៅភ្លាមៗ ការឈឺចុកចាប់ពេញខ្លួនប្រាណ.....។ល។        ដើម្បីជួយបំបាត់ក្តីបារម្ភអស់ទាំងនេះ ព្រមទាំងអាចធ្វើឲ្យស្រ្តីអស់រដូវគ្រប់រូបមានជីវភាព រស់នៅប្រកបដោយសុខសាន្តនោះ ចូរអនុវត្តក្បួនខ្នាតនៃទម្លាប់ក្នុងការហូបចុក និងការហាត់ ប្រាណទាំង ៣ ប្រការ ដូចខាងក្រោមនេះ ៖
      
អាហារមានតុល្យភាពអាចកម្ចាត់អាការក្តៅមុខក្តៅមាត់
      
អ្នកវិជ្ជសាស្រ្តបានអះអាងថាសារធាតុម៉្យាដែលមាននៅក្នុងសណ្តែកសៀងហៅថា Soy Isoflavones គឺអាចបញ្ចុះការក្តៅមុខក្តៅមាត់បាន ៤០ ភាគរយ ។ ប៉ុន្តែកំណត់បានត្រឹមតែ អ្នកដែលមានអាការក្តៅមុខក្តៅមាត់ក្នុងមួយថ្ងៃលើសពី ៥ដងឡើងទៅតែប៉ុណ្ណោះ។ចំពោះ សមាគមផ្នេកជំនាញរោគស្រ្តីអាមេរិក(ACOG)បានទទួលស្គាល់ថា សារធាតុ Soy Lsoflavones អាចមានប្រសិទ្ធ ភាពក្នុងការបញ្ចុះកម្តៅ បានក្នុងរយៈពេល ២ ឆ្នាំ។ ប៉ុន្តែអ្នក ស្រី ឈើន បានបញ្ជាក់ថា ថ្វីដ្បិតតែសារធាតុ Soy Isoflavones អាចមានប្រសិទ្ធភាពអាច បញ្ចុះកម្តៅក្តី ប៉ុន្តែបើ ទទួលទានច្រើនហួសប្រមាណ ប្រហែលជាអាចជួយគ្រោះមហារីក សុដន់ក្រោយពេល អស់រដូវ ។ ដូច្នេះយកល្អត្រូវស្រូបយកជាតិសណ្តែកសៀងតាមបែប អាហារធម្មជាតិ ធ្វើពីសណ្តេកសៀងវិញ ទើបមិនប៉ះពាល់ដល់សុខភាព។
      
ការលេងកីឡា ឬ ហាត់ប្រាណ ជួយបង្កើនសាច់ដុំ
      
ចំពោះស្រ្តីអស់រដូវដោយសារជាតិអ័រម៉ូនមានការប្រែប្រួលនោះទើបបណ្តាឲ្យការឡើង ទម្ងន់សុទ្ធសឹងតែជាជាតិខ្លាញ់ ដោយពុំមានការកើនឡើងសាច់ដុំនោះ ឡើយហើយរហូត ដល់ទៅអាចស្រកសាច់ដុំទៀតផង។
      
កង្វះខាងសាច់ដុំ តែធាត់ គឺពុំអាចធ្វើការសម្រកទម្ងន់ដោយតមចំណីអាហារតែមួយ មុខនោះឡើយ ពីព្រោះក្នុងពេលជាមួយគ្នា វាអាចបាត់បង់សាច់ដុំ និងជាតិទឹកទៀតផង។ ដូច្នេះបែរទៅជាកើនជាតិខ្លាញ់ទៅវិញ។ ស្រ្តីអស់រដូវ គួរគប្បីទទួលទានអាហារឲ្យមាន តុល្យភាពកាត់បន្ថយចំណីអាហារសម្បូរដោយជាតិខ្លាញ់ ជាតិស្ករ ឬ បង្អែមគ្រប់មុខ ។ ផ្ទុយទៅវិញ គួរគប្បីទទួលទានបន្លែស្ពៃ ឬ អាហារដែលសម្បូរទៅ ដោយកាកសរសៃឆ្មារ តូចៗ ទើបអាចចៀសផុតពីការធាត់ខុសប្លែកធម្មតា ។ ក្រៅពីនោះ ក្នុងមួយសប្តាហ៏យ៉ាង តិចបំផុត ក៏ត្រូវធ្វើការហាត់ប្រាណ ឬ លេងកីឡា ឲ្យបាន ២០ នាទីទើបសាច់ដុំអាចកើន ឡើងជំនួសជាតិខ្លាញ់វិញ។
      
អាហារសម្បូរដោយជាតិកាល់ស្យូម អាចការពារគុណភាពឆ្អឹង
      
ចំពោះស្រ្តីអស់រដូវ ក្រោយពីបាត់បង់មេជីវិតញីសម្រាប់ទ្រទ្រង់រាងកាយជាបណ្តើរនោះ គឺគុណភាពឆ្អឹងក៏បាត់បង់យ៉ាងឆាប់រហ័សដែរ។ដូច្នេះអាចបង្កឲ្យទៅជាការពុកឆ្អឹង។ ដូច្នេះ ប្រសិនបើចង់ពង្រឹងគុណភាពឆ្អឹង គឺសំខាន់បំផុតត្រូវស្រូបយកជាតិកាល់ស្យូមឲ្យបានច្រើន។ តាមធម្មតាមនុស្សពេញវ័យក្នុងមួយថ្ងៃ ត្រូវការជាតិ កាល់ស្យូម១.០០០មិល្លីក្រាម។ចាប់ពី អាយុ ៥១ ឆ្នាំ ឡើងទៅត្រូវការ ១.២០០ មិល្លីក្រាម។ ចំពោះអាហារដែលសម្បូរដោយជាតិ កាល់ស្យូម រូមមាន ប្រភេទ ទឹកដោះ គោ ទឹកសណ្តែកបន្ថែមជាតិកាល់ស្យូម។ តៅហ៊ូ និង ប្រភេទបន្លែស្ពៃពណ៌បៃតងចាស់ ក្រៅពីនោះ ជីវជាតិ D ជីវជាតិ C និង K នៅ ក្នុងផ្លែប៉ោម ក៏សម្បូរជាតិកាល់ស្យូមដែរ។ ចំពោះអាហារគួរគប្បីទទួលទានក្នុងបរិមាណ តិចតួច រួមមាន សាច់ អំបិល និង កាហ្វេអ៊ីន ។ ម៉្យាងទៀតក្រៅពីអាហារដែលសម្បូរដោយជាតិកាល់ស្យូម ហើយ គួបផ្សំជាមួយ នឹងការលេងកីឡា ស្រាលៗ​ខ្លះ ដូចជា លោតអន្ទាក់​ រត់យឹតៗ រាំ
ច្រៀង .... ។ល។ ដូច្នេះ ប្រសិនបើបានអនុវត្តដូចរៀបរាប់ខាងលើនេះបានគ្រប់ជ្រុងជ្រោយ ជឿជាក់ថា ស្រ្តីអស់រដូវគ្រប់រូបប្រាកដជាមិនមានករណីពុកឆ្អឹងកើតឡើងឡើយ៕

No comments:

Post a Comment