សុដន់សងខាងមិនប៉ុនគ្នាជាបញ្ហាឬ?


      សុដន់ម្ខាងធំម្ខាងតូចមិនមែនជារឿងប្លែកឡើយនេះជារឿង ដែលស្រ្តីគ្រប់រូបគួរតែដឹង។ កន្លងមកក៏ដូចជាថ្មីៗនេះស្រ្តីជាច្រើន បានជជែកគ្នាដោយច្រើនតែលើកយកបញ្ហាសុដន់សងខាងមិនប៉ុន
គ្នាមកធ្វើជាប្រធានបទ។ មានស្រ្តីខ្លះយល់ថា សុដន់ធំម្ខាងគឺជាបញ្ហារបស់ស្រ្តី។ ចំណែកឯ អ្នកខ្លះទៀតយល់ថារឿងសុដន់សងខាងមិនប៉ុនគ្នានេះមិនមែនជាបញ្ហាឡើយ។       ដូច្នេះដើម្បីជម្រះមន្ទិលសង្ស័យរវាងបតិផ្ទុយគ្នាទាំងពីរខាងលើនេះ សូមស្តាប់អ្នកឯក ទេសដូចតទៅ៖
      
ឲ្យតែមានគូៗក្នុងរាងកាយគឺមិនប៉ុនគ្នាឡើយ
      
តាមធម្មតាសរីរាង្គកាយមនុស្ស អវយវៈ ឬ អ្វីៗដែលមានគូតែងតែមានលក្ខណៈខុសគ្នា បន្តិចបន្តួចមិនខាន។ ប្រសិនបើស្រ្តីយើងចង់សង្កេតឲ្យបានឃើញច្បាស់ លុះត្រាតែយើង ពិចារណាត្រួតពិនិត្យឲ្យបានកៀកជិតដិតដល់។ ចំពោះស្រ្តីខ្លះទំហំធំតូចនេះអាចមានភាព ខុសគ្នាឆ្ងាយ។
      
ក្បាលសុដន់ក៏មិនប៉ុនគ្នាដែរ
      
អ្វីដែលស្រ្តីមានកង្វល់ក្នុងចិត្តនោះ គឺបើនៅសុខៗស្រាប់តែក្បាលសុដន់ផ្នែក ណាមួយ ឬទាំងសងខាងទ្រេត ឬ ផ្អៀងនោះ បានសេចក្តីថាអាចមានដុំសាច់ក្នុងសុដន់។
      
វិធីងាយបំផុតក្នុងការដោះស្រាយ
      
ប្រសិនបើយើងមានសុដន់ម្ខាងធំម្ខាងតូចត្រូវយកអេប៉ុងប៉ូវក្នុងអាវទ្រនាប់ផ្នែកដែលតូច ជាងនោះ ។ ប៉ុន្តែក្នុងករណីដែលសុដន់ខាងណាមួយមានទំហំខុសគ្នាខ្លាំងពេកអ្នកត្រូវគិត ដល់ការវះកាត់បន្ថយទំហំសុដន់ផ្នែកដែលធំ ឬប៉ូវទំហំឲ្យសុដន់ផ្នែកដែលតូចជាងនោះឲ្យធំ ឡើងធំប្រហាក់ប្រហែលនឹងសុដន់ផ្នែកដែលធំ។ សូមពីគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីឲ្យបានដឹងអំពីការប្រឈមមុខផ្សេង ៗ ដូចជាការវះកាត់ហើយអាចធ្វើឲ្យមានស្នាមផ្លែ ជាអចិន្រ្តៃយ៏ និង ថាតើអាចធ្វើឲ្យបាត់បង់អារម្មណ៏នៅត្រង់សុដន់ឬយ៉ាងណា?
      
ភាពមិនប៉ុនគ្នា ពុំមែនជាគ្រោះថ្នាក់ចំពោះសុខភាពឡើយ
      
ទោះបីជាក្រុមអ្នកស្រាវជ្រាវនៅប្រទេសអង់គ្លេសបានរកឃើញថា ស្រ្តីដែលកើតជំងឺ មហារីកសុដន់នឹងមានបញ្ហានៃទំហំប៉ុនគ្នារបស់សុដន់ទាំងសងខាងទានជាងស្រ្តីដែលមិន កើតមហារីកក៏ដោយ ក៏ការសិក្សាខាងលើនេះបានធ្វើទៅលើចំនួនមនុស្សតិចតួចប៉ុណ្ណោះ ហើយក៏មិនមានការសិក្សាស្រាវជ្រាវបន្តទៀតដែរ។ ក្រុមគ្រូពេទ្យភាគច្រើនជឿថា ការដែល សុដន់ទាំងសងខាងមិនប៉ុនគ្នា គឺពុំមានគ្រោះថ្នាក់ ដល់សុខភាពឡើយ។
      
ដូច្នេះសូមស្រ្តីគ្រប់រូបកុំមានការព្រយបារម្ភអំពីបញ្ហាមិនប៉ុនគ្នានៃសុដន់ទៀតឡើយ យើងត្រូវសម្គាល់មើលថា សូម្បីតែដៃទាំងសងខាង ភ្នែកទាំងសងខាង ត្រចៀកទាំងសង ខាងសុទ្ធតែពុំមានទំហំប៉ុនគ្នាឡើយ ដូច្នេះឈប់គិត ឈប់បារម្ភ ទៀតទៅ OK/

No comments:

Post a Comment