ខេត្តកំពង់ធំ ៖ ជនល្មោភកាមម្នាក់ឈ្មោះព្រំ ទិត អាយុ៤៨ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីដេញប៉ផាប់ចាប់ពភីងសំរាតសំពត់ស្ត្រីម្នាក់ឈ្មោះ ព.ទ អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងឃុំមានជ័យ ស្រុកសណ្តាន់ រំលោភសេពសន្ថវៈតាមផ្លូវ និងក្នុងព្រៃយ៉ាងឱឡារិកបំផុត គឺរំលោភម្តងហើយម្តងទៀតបានសំរេចចំនួន២ដងមក ។ ទាក់ទិនហេតុការណ៍ចាប់រំលោភខាងលើនេះលោកវរៈសេនីយ៍ត្រីអ៊ួង ម៉ូលី អធិការនគរបាលស្រុកសណ្តាន់បាននិយាយឱ្យដឹងថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុ និងយោងតាមការបំភ្លឺរបស់ស្ត្រីរងគ្រោះឈ្មោះ ព.ទ បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ ពេលដែលខ្លួនគាត់ជិះម៉ូតូមកពីចំការជាមួយជនសង្ស័យឈ្មោះព្រំ ទិត ដែលមានទីលំនៅភូមិ-ឃុំជាមួយគ្នាបានពាក់កណ្ដាលផ្លូវ ស្រាប់តែជនសង្ស័យរូបនេះបានឈប់ម៉ូតូរួចចាប់សំរាតសំពត់គាត់យ៉ាងតក់ ក្រហល់ និងបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈឥតអៀនខ្មាសរហូត បានសំរេចម្ដងរួចមកហើយ ។
លុះស្អែកឡើងគាត់ទៅប្ដឹងប៉ូលិស ប៉ុន្តែប៉ូលិសមិនទាន់ចាត់ការភ្លាមៗទេ ធ្វើឱ្យជនតណ្ហាក្រាស់បានចិត្តរំលោភបានម្តងញ៉ាមចង់រំលោភ បន្តទៀត រហូតមកដល់ថ្ងៃទី២៩ ខែឆ្នាំដដែលម៉ោងប្រហែល១២ថ្ងៃ ត្រង់ ពេលដែល គាត់កំពុងសំងំលាក់ខ្លួននៅក្នុងខ្ទមចំការរបស់គាត់ ស្រាប់តែឃើញជនសង្ស័យដើរសំដៅមកខ្ទម គាត់ក៏ស្ទុះរត់យ៉ាងលឿនចូលពួនក្នុងព្រៃក្បែនោះ ប៉ុន្តែត្រូវ ជនកំរោលដេញប៉ផាប់ចាប់ ពភីង និងធ្វើសកម្ម ភាពរំលោភយ៉ាងតក់ក្រហលម្ដងទៀត រួចហើយលើកខោដើរធ្វើជាហី ហាក់ដូចជារូបគាត់ហ្នឹងជាកញ្ជះតណ្ហាដាច់ថ្លៃរបស់គេអ៊ីចឹង ។ ប៉ូលិសបានបន្ដថា ភ្លាមៗនោះសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះព្រំ ទិត យកទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
No comments:
Post a Comment