ខេត្តកំពង់ឆ្នាំង ៖ តាចាស់ម្នាក់បានលួងលោមចៅស្រីជីទួតមួយរបស់ខ្លួនរំលោភសេពសន្ថវៈ បំពេញចំណង់តណ្ហារហូតដល់ទៅ៣នាក់ ដោយម្នាក់ៗរំលោភបានសំរេចជាច្រើនដង ត្រូវប៉ូលិសចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ មករា ២០១១ បន្ទាប់ពីកុមារីរងគ្រោះធ្លាក់ខ្លួនឈឺ ហើយម្តាយបានសាកសួរអំពីអាការជំងឺរហូតធ្លាយរឿងតាចាប់រំលោភ ។ តាកញ្ចាស់នេះឈ្មោះជាម សន អាយុ៧១ឆ្នាំ ពិតជាគួរឱ្យថ្កោលទោសបំផុត ព្រោះតែប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើម មិនខ្លាចបុណ្យបាបនិងគុកច្រវាក់ រំលោភសេពសន្ថវៈចៅស្រីជីទួតមួយ៣នាក់មានអាយុចាប់ពី១១-១២ និង១៣ឆ្នាំ ជាបន្តបន្ទាប់ទៀត រហូតដល់ទៅ៣នាក់ ។ តាចាស់អត់សីលរូបនេះប្រើល្បិចនាំចៅៗស្រីមកដេកកំដរ ខ្លួនជាមនុស្សចាស់ តែបែរជាលួងលោមរំលោភសេពសន្ថវៈចៅៗស្រីទាំងនោះទៅវិញ រហូតធ្លាក់ខ្លួនឈឺ ធ្លាក់ឈាម ស្លេងស្លាំង ដែលហេតុការណ៍អាស្រូវនេះបានកើតឡើងនៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ។
លោកស្រីវរសេនីយ៍ទោ ប្រាក់ សៅនី ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលខេត្ត បានប្រាប់ឱ្យដឹងថា មូលហេតុដែលឈានដល់ការចាប់ខ្លួននេះ ព្រោះបែកការណ៍ដោយសារចៅស្រីទី៣ធ្លាក់ខ្លួនឈឺពោះ និងធ្លាក់ឈាម ហើយបានប្រាប់ម្តាយខ្លួនថា តាសន បានរំលោភនាងកាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១០ ។ ក្រោយពីដឹងរឿងហើយម្តាយក៏ទៅដាក់ពាក្យបណ្តឹង ទើបប៉ូលិសចាត់ចែងតាមផ្លូវច្បាប់តែ
ម្តង ៕
No comments:
Post a Comment