អ្នកនឹងរៀបការជាមួយបុរសប្រភេទណា ?


      អ្នកដឹងទេថាទីកន្លែងដែលអ្នកស្រមើស្រមៃចង់រៀបអាពាហ៍ពិពាហ៍ គឺអាចឆ្លុះបញ្ចាំងពីលក្ខណៈនៃកូនកំលោះក្នុងអាពាហ៍ពិពាហ៍ពិត ប្រាកដរបស់អ្នកបាន ។ ចូរជ្រើសរើសទីកន្លែងដែលអ្នកចង់រៀបការ
បំផុត ក្នុងចំណោមទីកន្លែងទាំង ៧នេះ គឺក្រោមទឹកធ្លាក់នៅផ្ទះក៏កក់ក្តៅ , ឆ្នេរសមុទ្រ , លើភ្នំ , លើបាឡុងហោះ , ខាងក្រៅអវកាស , ក្នុងល្អាង ។
      
នៅពេលជ្រើសរើសចម្លើយបានហើយ ចូរទៅស្វែងរកកូនកំលោះក្នុងអាពាហ៍ពិពាហ៍ ពេលអនាគតរបស់អ្នកនៅក្នុងការបកស្រាយខាងក្រោម ។       ការបកស្រាយ
      
ក្រោមទឹកធ្លាក់ អ្នកនឹងរៀបការជាមួយបុរសដ៏សែនរ៉ូមែនទិក ។ ស្វារមីក្នុងក្តីសុបិន្តរបស់ អ្នកអាចយកឈ្នះបេះដូងរបស់អ្នក ដោយការគោរពសុជីវធម៌ និង ជាសុភាពបុរសដែលចេះ គោរពរូបអ្នក ។ គេនឹងចែករំលែកមនោសញ្ចេតនាផ្អែមល្ហែមរ៉ូមែនទិក ព្រមទាំងលើកតម្កើង នាងប្រៀបដូចជាម្ចាស់ក្សត្រិយមួយព្រះអង្គ ។
      
ផ្ទះក៏កក់ក្តៅ បុរសដែលអ្នកស្ម័គ្រចិត្តរួមរស់ក្នុងជីវិតគូស្រករ គឺជាបុរសអ្នកប្រតិបត្តិ ដែលពោរពេញដោយភាពអត់ធន់ និងភាពឈ្លាសវៃបត់បែនរហ័សរហួន ។ គេមានកាយ សម្បទាមាំមួន និងចេះជួសជុលអ្វីៗនៅក្នុងផ្ទះបានសព្វសារពើ ។ ការបានរស់នៅជាមួយ គេ ធ្វើឲ្យរូបអ្នកមានអារម្មណ៍វិសេសវិសាលខ្លាំងណាស់ ព្រោះគេបាននាំមកនូវអារម្មណ៍កក់ ក្តៅ និងសុវត្ថិភាពចំពោះរូបអ្នក ។
      
ឆ្នេរសមុទ្រ អ្នកមិនបាច់បារម្ភពីរឿងស្មាញស្មុគកើតទុក្ខមិនសប្បាយចិត្តទេ ព្រោះអ្នក នឹងបានរៀបការជាមួយបុរសពោរពេញដោយអារម្មណ៍កំប្លុកកំប្លែងលេងសើចគ្រប់ពេល វេលា។ គេនឹងផ្តល់ជូនអ្នកនូវស្នាមញញឹម ព្រមទាំងសំណើចតាមរយះរឿងកំប្លុកកំប្លែងជា ច្រើន និងតាមរយះអារម្មណ៍ស្រស់ស្រាយពីធម្មជាតិរបស់គេ ។ ស្វាមីនាពេលអនាគតម្នាក់ នេះ ពុំដែលភ្លេចអតីតកាលដ៏រីករាយនិងយុវភាពដ៏រប៉ិលរប៉ូចរបស់គេទេ។ ទោះជាចូលចិត្ត លេងសើចក្រមិចក្រមើមមែន ប៉ុន្តែគេជាឪពុកដ៏ល្អរបស់កូនៗផងដែរ ។
      
លើភ្នំ បុរសម្នាក់នេះមានតែភាពរំភើបព្រឺព្រួចនៅក្នុងជីវិត ។ ស្វាមីនាពេលអនាគត នេះពោរពេញទៅដោយថាមពលមហាសាល ។ ហើយកាយសម្បទាដ៏មាំមួនរបស់គេនេះ នឹងអាចនាំអ្នកទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ ដោយមិនទុកឲ្យរូបអ្នកអផ្សុកកណ្តោច កណ្តែងទេ ។ គេតែងតែស្វែងរករឿងរ៉ាវល្អៗមកផ្គាប់ផ្គុនបេះដូងរបស់អ្នក ហើយសេចក្តី ស្នេហារបស់អ្នកទាំងពីរនឹងគ្មានថ្ងៃអាចសាបរលាបបានឡើយ ។
      
ក្នុងល្អាងបុរសម្នាក់នេះជាមនុស្សស្ងាត់ស្ងៀមមិនសូវចេះមាត់កទេ ពោលគឺរាងសោះ កក្រោះបន្តិច ។ គេក៏មិនចូលចិត្តពិធីជប់សៀង ឬការចូលរួមក្នុងបរិយាកាសអ៊ូអរទៀតផង ហើយលក្ខណៈធ្មឹងៗសោះកក្រោះរបស់គេនេះអាចនាំមកនូវភាពធុញទ្រាន់ចំពោះមិត្តភក្តិ របស់អ្នក ។ ការរស់នៅជាមួយគេ អ្នកចាំបាច់ត្រូវតែផ្តួចផ្តើមនិយាយមុនគ្រប់បែបយ៉ាង។
      
លើបាឡុងហោះ អ្នកនឹងបានរៀបការជាមួយបុរសដេលចូលចិត្តការផ្សងព្រេងស្វេង រកភាពរំភើបព្រឺព្រួចសម្រាប់ជីវិត ។ អនាគតស្វាមីរបស់អ្នកជាមនុស្សចូលចិត្តការសប្បាយ និងមានដួងចិត្តបើកចំហទទួលយកការផ្លាស់ប្តូរគ្រប់ពេលវេលា។ អ្នកនិងគេប្រហែលជាមិន ចុះសម្រុងគ្នាលើករណីខ្លះតែក៏អាចដោះស្រាយបញ្ហាផ្សេងៗបានដោយប្រើស្នេហាធ្វើជា ចំណងចងរឹត ។ អ្នកទាំងពីរតែងតែរួមគ្នាធ្វើសកម្មភាពសប្បាយៗ ស្ទើរតែមិនលោះថ្ងៃ។ គេនឹងបង្ហាញឲ្យអ្នកឃើញថា ជីវិតគឺជាកាផ្សងព្រេងដ៏អស្ចារ្យ ។
      
ខាងក្រៅអវកាស អាពាហ៍ពិពាហ៍របស់អ្នកនឹងកើតមានឡើងជាមួយបុរសដ៏ពិសេស បំផុត ។ បុរសដេលអ្នកសម្រេចរៀបការជាមួយនេះមានលក្ខណៈម្ចាស់ការខ្ពស់ណាស់ ហើយជួនកាលគំនិតគិតគូររបស់គេក៏មានលក្ខណៈចម្លែកពីអ្នកដទៃរហូតដល់អ្នកពុំអាច យល់បាន ។ តែមិនចាំបាច់បារម្ភទេ ព្រោះគេតែងតែមានគំនិតប្លែកថ្មីសម្រាប់ឲ្យអ្នករាវរក អាថ៌កំបាំងក្នុងថ្ងៃសម្រាកដែលនិងចូលខ្លួនមកដល់ ៕

No comments:

Post a Comment