សិទ្ធក្នុងរាត្រីដំបូង


     ចាប់តាំងពី៣០០ឆ្នាំ មុនគ្រឹស្តសករាជ រហូតមក សតវត្សទី១៩ មនុស្ស ជាតិក្នុងតំបន់ខ្លះធ្លាប់បានមានប្រពៃណីមួយដេលគេឲ្យឈ្មោះ ថា សិទ្ធក្នុងរាត្រីដំបូងដែលតម្រូវឲ្យបុរសនិងស្រ្តី នៅពេលព្រមព្រៀង
គ្នារៀបការកូនកំលោះត្រូវតែព្រមឲ្យអនាគតភរយារបស់ខ្លួនទៅដេកជាមួយចៅហ្វាយនាយ របស់គេក្នុងមួយរាត្រីមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ជាមុនសិន ។       អភ័យឯកសិទ្ធិដ៏ធំធេងរបស់បុរសនេះត្រូវបានគេផ្តល់ឈ្មោះផ្សេងៗពីគ្នា ដូចជាពួក រ៉ូម៉ាំងហៅថា Jus Primae noctis ជនជាតិបារាំងក្នុងសម័យសក្តិភូមិហៅថា Ddroit du Seigneur ។ សិទ្ធពិសេសនេះត្រូបានគេចាត់ទុកថាជាការទទួលខុសត្រូវរបស់ចៅហ្វាយ នាយដែលជាម្ចាស់ដីធ្លីជនជាតិស្បែក សដែលត្រូវតែរួមដំណេកជាមួយកូនស្នួលស្រីស្បែក ខ្មៅមុនពេលរៀបការក្នុងរាត្រីដំបូង ។ ប្រពៃណីនេះកើតឡើងចេញពីកំសួលតណ្ហារបស់ បុរសដែលផ្សារភ្ជាប់ទៅដល់សម័យស៊ូមើរតាំងពី ៤០០០ឆ្នាំមុនព្រោះពួកស៊ូមើរ ចាត់ទុក ព្រះរាជាថាជាម្ចាស់ ។
      
ជនជាតិស៊ូមើរ តាំងទីលំនៅតាមជ្រលងភ្នំដ៏សម្បូររហូរហៀរទៅដោយធនធានធម្មជាតិ នៅចន្លោះទន្លេ ថាយគ្រីស និងទន្លេឧបរេត កាលពី៥០០ឆ្នាំមុន ។ ជនជាតិស៊ូមើរមានការ រីកចម្រើនខ្លាំងមានវប្បធម៌ខ្ពស់ខ្ពង់ ជាអ្នកបង្កើតអក្សររូបគំនូរស្នៀតឈើ (Cuneiform) បង្កើតសាលារៀនបឋមនិង មធ្យមសក្សា មានសៀវភៅកត់ត្រាស្តីពីការដាំដុះមុនគេ មាន សភានិតិបញ្ញត្តិ មុនគេ មានសៀវភៅកំណត់ហេតុប្រវត្តិសាស្រ្ត ជាពិសេសកំណត់ហេតុ ទាក់ទងនឹងព្រះបាទហ្គឹលហ្គាមេស ដែលរឿងនិទានរៀបរាប់ថា ព្រះអង្គមានរាងកាយពាក់ កណ្តាលសត្វ ពាក់កណ្តាលមនុស្ស ។ ជាតិមុនព្រះអង្គជាអាទិទេពដេលកំពុងស្វែងរកជីវិត អមតៈ ដូច្នេះហើយទើបព្រះអង្គមានសិទ្ធិ និងតួនាទីក្នុងរាត្រីដំបូងជាមួយកូនក្រមុំអាពាហ៍- ពិពាហ៍ ។
      
កម្រងរឿងហ្គឺលហ្គាលមេស មាននិយាយពីជនជាតិយូរុក(Uruk) កើតមានកំហឹងជាមួយ ព្រះរាចាដែលចចេសរឹងរុសប្រកាន់យកការប្រតិបត្តិតាមប្រពៃណីចាស់គំរឹលដែលថាព្រះ អង្គត្រូវតែរួមដំណេកជាមួយកូនទាំងអស់មុនថ្ងៃចូលរោងការនៅទូទាំងព្រះរាជាណាចក្រ។ អនាគតស្វាមីបើទោះជាមានកំហឹង ព្រោះតែអនាគតភរយាត្រូវគេក្រេបរសជាតិមុនតែក៏ត្រូវ បង្ខំចិត្តនាំអនាគតភរិយារបស់ខ្លួនទៅថ្វាយព្រះរាជាព្រោះជាសិទ្ធិសម្មតិទេព(Divine right) នៃព្រះរាជា ។ សិទ្ធិសម្មតិទេពបានក្លាយជាប្រពៃណីរៀងមកសម្រាប់ព្រះមហាក្សត្រ តែ សិទ្ធិព្រះអង្គមិន ដូចព្រះរាជានៃស៊ូមើរទេ ។
      
ជនជាតិស៊ូមើរបានប្រគល់ភាពនៃព្រះរាជានិងសិទ្ធិសម្មតិទេពដល់ពួកបស្ចឹមប្រទេស តែក្នុងពេលជាមួយគ្នា (៣០០០ឆ្នាំ មុនគ្រឹស្តសករាជ) សាសនាក៏ក្លាយចំណុចកណ្តាលនៃ ជីវិតរបស់ជនជាតិស៊ូមើរ ។ ដូច្នេះហើយបានធ្វើឲ្យអ្នកបួស ឬព្រះសង្ឃត្រូវមានសិទ្ធិអំ- ណាចដូចគ្នា ដោយគេចាត់ទុកថាអ្នកបួស ឬព្រះសង្ឃគឺជា ព្រះជាម្ចាស់ ដែលច្យុតិមកកើត លើពិភពផែនដី ។ ព្រះសង្ឃគឺជាអ្នកមានអំណាចលើការដាំដុះ និងការមានបុត្រនៃមនុស្ស ជាតិ ។ ដូច្នេះកូនក្រមុំត្រូវតែរួមដំណេកជាមួយព្រះសង្ឃដែរ ដើម្បីឲ្យមានជីវិតរុងរឿង និង អាចបង្កើតបុត្របានច្រើន ។
      
នៅពេលដែលមានសត្រូវរុករាន ព្រះសង្ឃមិនអាចប្រយុទ្ធបានទេគឺមានតែព្រះរាជា ប៉ុណ្ណោះ ដូច្នេះហើយ ទើបព្រះរាចាមានអំណាចលើសព្រះសង្ឃ ហើយព្រះសង្ឃក៏ត្រូវបង្ខំ ឲ្យកាន់សីលមិនអាចរស់នៅជាមួយស្រ្តីបានឡើយ ។ ក្រោយមកពេលព្រះរាជារៀបអភិសេក មានព្រះមហេសី (តាមសាច់រឿងហ្គីលហ្គាលមេស) ទើបបុរសអាចក្រេបរសជាតិព្រហ្មចារី របស់កូនក្រមុំក្នុងរាត្រីដំបូងបាន ។
      
ពិធីរំលោភបែបរ៉ូម៉ាំង
      
ព្រះរាជានៃមេសូប៉ូតេមៀ ទ្រង់មានព្រះសិទ្ធិពិសេសគួរឲ្យច្រណែន តែអ្នកដឹកនាំជន ជាតិរ៉ម៉ាំងបុរាណមានសិទ្ធិលើសហ្នឹងទៅទៀត ដោយយោលទៅលើ សិទ្ធិក្នុងរាត្រីដំបូងពុំត្រូវបានគេចាត់ទុកថាជាការប្រើអំណាចយ៉ាងសាហាវឃោរឃៅ ឬជាការស្វែងរកការ សប្បាយទេ ព្រោះការបើកទ្វារព្រហ្មចារីរបស់ស្រីក្រមុំពីម្នាក់ទៅម្នាក់ រៀងរាល់រាត្រីត្រូវបាន គេចាត់ទុកថាជាការងារដ៏សែននឿយ ហត់ល្ហិតល្ហៃ។ គេថែមទាងលើកតម្កើងថាជាការងារ ដែលធ្វើឡើង ដើម្បីភាបសម្បូរសប្បាយ និងការរីកចម្រើនតទៅអនាគត ហើយដើម្បី ពិសោធន៍ថា អ្នកដឹកនាំពុំមានសេចក្តីសុខ ឬត្រេកត្រអាលក្នុងសិទ្ធិពិសេសនេះគេថែមទាំង យកតម្លៃថ្លៃឈ្នួលនៃការបើកទ្វារព្រហ្មចារីនេះពីកូនកំលោះដែលត្រូវរៀបការទៀតផង ។ បើនិយាយតាមភាពជាក់ស្តែងគឺកូនក្រមុំត្រូវគេរំលោភតផត ។ បើបុរសគ្មានប្រាក់ចេញថ្លៃ បើកទ្វារព្រហ្មចារីនេះ ទេ រូបគេនឹងពុំត្រូវបានអនុញ្ញាតឲ្យរៀបការឡើយ ។
      
នៅពេលប្រចាជនរ៉ូម៉ាំងកើនចំនួនកាន់តែច្រើនអ្នកដឹកនាំពុំអាចបំពេញតួនាទីនេះតែ ម្នាក់ឯងជាមួយស្រ្តីគ្រប់រូបឡើយ ។ ដូច្នេះគេក៏បង្កើតឲ្យមានពិធីបើកទ្វារព្រហ្មចារីដោយ អង្គជាតិសិប្បនិម្មិត គឺមុនរៀបការកូនក្រមុំត្រូវចូលខ្លួនក្នុងពិធីបើព្រហ្មចារីដោយប្រើថ្មលិង្គ ចម្លាក់នៃអាទិទេពសម្បូរសប្បាយ។ ពិធីនេះស្រីក្រមុំត្រូវកន្ធែកជើងអង្គុយទៅលើអង្គជាតិ នៃអាទិទេពនៅចំពោះមុខមហាជនជាសាធារណៈដើម្បីឲ្យគេទាំងអស់គ្នាបានឃើញ លោហិតនៃការបើកទ្វារព្រហ្មចារីផង ហើយក៏ជាអំណះអំណាងថា កូនក្រមុំនឹងអាចបង្កើត កូនឲ្យស្វាមីបាន ។ សិទ្ធិពិសេសក្នុងរាត្រីដំបូងនេះ ព្រះរាជា ឬមេដឹកនាំអាចប្រើអង្គជាតិខ្លួន ឯង ឬអង្គជាតិសប្បនិម្មិត គឺអាស្រ័យលើការពិចារណារបស់អ្នកដឹកនាំ ។ ប្រពៃណីនេះក៏ មានប្រតិបត្តិនៅក្នុងចំណោមជនជាតិចិនក្នុងអំបូរខឺត (Kurds) និងពួកមូស្លីមផងដែរ ។
      
អភ័យឯកសិទ្ធិរបស់អ្នកបួស
      
សិទ្ធិក្នុងរាត្រីដំបូងនៅមានគង់វង្សនៅអឈរ៉ុបរហូតមកយុគសម័យសក្តិភូមិ។តែក្រោយ មកប្រជាជនចាប់ផ្តើមមានអារម្មន៍ជាទង្វើអាក្រក់អបលក្ខណ៍ព្រោះជាការធ្វើទារុណកម្មផ្លូវភេទ (Sexual abuse) ។ បណ្តាលិកម្ចាស់ទាំងឡាយគ្រាន់តែជាអ្នកមានបណ្តាស័ក្តិប៉ុណ្ណោះពុំមែន បានទទយលសិទ្ធិពីអាទិទេព ឬសិទ្ធិ សម្មតិទេពទេ ។ ការមានបណ្តាស័ក្តិគឺបានពីតំណវង្ស ត្រកូលឬបានមកពីការកាន់កាប់ដីធ្លី(សក្តិភូមិ) ទើបពុំបណ្តាលឲ្យស្រ្តីមានកូនបានទេ។ តែ ដោយហេតុថាពួកគេមានបណ្តាស័ក្តិជាលោកម្ចាស់ ទើបគេបានទទួលសិទ្ធិពិសេសនេះ។ លោកម្ចាស់មិនធ្វើពិធីនេះក៨បាន ប្រសិនបើគេឃើញស្រីដែលត្រូវបើកទ្វារព្រហ្មចារីមានរូប រាងមុខមាត់អាក្រក់ ហើយប្រគល់តួនាទីនេះទៅឲ្យស្វាមីបំពេញជំនួសវិញ ។
      
វ៉ុលទែរ (voltaires) បានរិះគន់ទង្វើនេះថាជាទារុណកម្មភ្លូវភេទ។ អ្វីដែលធ្វើឲ្យគាត់ខឹង បំផុតនោះ គឺនៅពេលដេលបានដឹងថាព្រះសង្ឃ ឬសម្តេចសង្ឃខ្លះបានទទួលសិទ្ធិពិសេស ដូចពួកលោកម្ចាស់សក្តិភូមិដែរ ។ លើសពីនោះ ក្រុមព្រះសង្ឃទាំងនោះ មិនត្រឹមតែមបាន ក្រេបព្រហ្មចារីស្រីក្រមុំទេថែមទាំងបានទទួលលុយកាក់ពីអនាគតកូនកំលោះទៀតផង ។ តែសកម្មភាពអស់នេះគង់វង្សមិនបានយូរប៉ុន្មានតេ ដោយវ៉ុលទែរបានសរសេរក្នុងឆ្នាំ២៧៦៩ ថា ខ្ញុំជឿ និងសង្ឃឹមថា សិទ្ធិ ក្នុងរាត្រីដំបូង នឹងមិនត្រូវបានគេនាំយកប្រើទៀតនៅពេល មនុស្សបានទទួលភាពស៊ីវិឡៃ
      
កូនក្រមុំស្បែកខ្មៅនៅភាគខាងត្បូង
      
នៅអាមេរិក ថ្វីបើសិទ្ធិក្នុងរាត្រីដំបូងពុំសូវមានបង្ហាញឲ្យឃើញ តែនៅភាគខាងត្បូង ម្ចាស់ ដីដ៏ថំទូលាយ តែងចាត់ទុកទាសករថាជាទ្រព្យសម្បត្តិរបស់ចៅហ្វាយនាយ ។ដូច្នេះព្រហ្មចារី របស់ទាសីតែងតែមានទីបញ្ចប់នៅលើគ្រែរបស់ចៅហ្វាយប្រុសមិនថាតែក្នុងរាត្រីទី១ ឬទី ប៉ុន្មានទេ ឲ្យតែចៅហ្វាយត្រូវការ។ ការកៀបសង្កត់ដូចដែលបានពោលនេះពុំត្រូវបានគេ ប្រកាន់ធ្វើជាប្រពៃណី ឬជាពិធីសាសនាទាកទងនឹង សម្មតិទេពទេ។ ដូច្នេះវាគឺជាការចាប់ រំលោភសុទ្ធសាធ ហើយទង្វើព្រៃផ្សៃនេះត្រូវបានបញ្ចប់ក្នុងសតវត្សទី១៩និងរលាយអស់ទាំង ស្រុងក្នុងអំឡុងសង្រ្គាមស៊ីវិលនៃប្រទេសអាមេរិក ៕

No comments:

Post a Comment