ស្រ្តីនិង អនាម័យជាស្នូលនៃផាសុខភាព


       ស្រ្តីគ្រប់រូបយល់ដឹងពីភាពអនាម័យ និងជាស្នូលគ្រឹះនៃផា សុខភាព។ ក្នុងខណ:នេះ សូមធ្វើការពន្យល់ស្តីអំពីជម្ងឺរលាក ទ្វាមាសរបស់ស្រ្តី ហើយដែលតែងតែពើបប្រទះយ៉ាងសម្បូរបែប
ជាពិសេសស្រ្តីក្នុវវ័យចាប់ពី អាយុ ១៦ ដល់ ៤៥ ឆ្នាំ។       តើអ្វីទៅជាជម្ងឺរលាកទ្វាមាស ?
      
ស្រ្តីភាគច្រើនតែងតែពើបប្រទះករណីនេះ យ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ ខ្លួន ហើយស្រ្តីខ្លះទៀតក៏ធ្លាប់បានរងនូវផលប៉ះពាល់មួយចំនួនដូចជា : រមាស់ រលាកឬ ឡើងក្រហមនៃភ្នាសរបស់រន្ឋទ្វាមាស ឬ បាត់ទៅវិញ រួចហើយអាចកើតឡើងជាថ្មីម្តងទៀត ក៏មាន។ មេរោគដែលបណ្តាលឱ្យមានការរលាកនៃទ្វារមាសនេះ ភាគច្រើនបណ្តាលមកពី បាក់តេរី ឬ ប្រភេទមេរោគផ្សិត ឬបណ្តាលមកពីការផ្លាស់ប្តូរនៃអ័រមូនភេទរបស់ស្រ្តី ឬក៏អាច ប៉ះពាល់ផ្ទាល់ទៅនឹងវត្ថុធាតុដើមគីមីនៃប្រភេទសាប៊ូមួយចំនួន។
      
ស្វែងយល់ពីកំហាប់ pH របស់បរិវេណទ្វារមាស
      
នៅកំឡុងកុមារភាពរបស់ស្រ្តី បរិវេណទ្វាមាសមានកំហាប់ pH ជមធ្យម 7.0 ក៏ប៉ុន្តែ នៅពេលស្ត្រីក្នុងវ័យជំទង់គ្រប់ការ ហើយដោយសារឥទ្ឋិពលនៃអ័រមូនភេទ អឺសដ្រូហ្សែន ធ្វើឱ្យ មានការប្រែប្រួលនៃ កំហាប់pH របស់ទ្វាមាសក្នុងចន្លោះ pH 3.8 ទៅដល់ 4.5 ប្រសិនណាបើការប្រែប្រួលនៃកំហាប់ pH ឡើងដល់ ៦.៥ ដល់ ៧.០ត្រង់ម្តុំបរិវេណរន្ឋទ្វារ មាសនេះបណ្តាលឱ្យប្រភេទបាក់តេរីផ្សេងៗ ងាយចម្លងមេរោគ និង បណ្តាលឱ្យមាន ជម្ងឺបាន។ លោកអ្នកបានជ្រាបហើយថា កំហាប់ pH ធម្មតាគឺក្នុងចន្លោះ ៧.០ ទៅដល់ ៧.២៥។ នៅពេលដែល pH របស់បរិវេណទ្វារមាសធ្លាក់ដល់អត្រា ៣.៨ ឬ ៤.៥បណ្តាល ឱ្យទីនោះក្លាយទៅជា បរិស្ថានអាស៊ីត។ ការកើនឡើងនៃបរិមាណ អាស៊ីតនេះនាំឱ្យពពួក បាក់តេរីម្យ៉ាង (បាក់តេរីល្អ)ឈ្មោះហៅថា ឡាក់តូបាក់ស៊ីលីសហើយពពួកបាក់តេរីល្អនេះ បានបញ្ចញនូវអាស៊ីតម្យ៉ាងឈ្មោះថា អាស៊ីតឡាក់តិច ដែលជួយការពារនៅត្រង់បរិវេណ ទ្វារមាសឱ្យទប់ទល់ពីការយាយី នៃប្រភេទបាក់តេរីផ្សេងៗ ដែលបណ្តាលឱ្យមានជម្ងឺ។
      
ផលប៉ះពាល់ក្នុងអំឡុងមុននឹងកំពុងពេលមានរដូវ
      
នៅក្នុងអំឡុងពេលមានរដូវ បណ្តាលឱ្យមានផលប៉ះពាល់មួយចំនួនត្រង់បរិវេណ ប្រដាប់ភេទស្រ្តី ជាពិសេសរន្ឋនៃទ្វារមាសដូចជាៈ ការកើនឡើងនៃភាពសំណើមត្រង់ទ្វារ មាស និងបាត់ទៅវិញនៅពាក់កណ្តាលនៃរដូវ។ កំហាប់ pH អាចកើនឡើងក្នុងអំឡុងពេល មុនរដូវប៉ុន្មានថ្ងៃ និងកំពុងមករដូវដែលធ្វើឱ្យបរិវេណនៅទីនោះមានកំហាប់ pH ខ្ពស់អាច ដល់ ៦.៥ ឬ ៧.០ ខណៈនោះដែរ ពពួកបាក់តេរីចម្លងផ្សេងៗ អាចមានលទ្ឋភាពបង្ករឱ្យ ទៅជាជម្ងឺបាន។ ហើយជាងនេះទៅទៀតក្នុងអំឡុងមុននឹងកំពុងមករដូវ ហាមប្រើប្រាស់ ផលិតផលមួយចំនួនដែលមានសារធាតុគីមីខ្ពស់ ដែលបណ្តាលឱ្យរលាកដូចជាៈ ពពុះសាប៊ូកក់សក់ សាប៊ូដុំដុសលាងខ្លួនប្រាណ ម្សៅសាប៊ូសំរាប់បោកខោអាវ .. . ដែលនាំ ឱ្យការរលាកកាន់តែខ្លាំង។ ភាពរមាស់ទ្វាមាសជាញឹកញាប់ដោយពុំបានចាប់អារម្មណ៍ ឬ អើរពើលើការព្យាបាលនឹងបណ្តាលឱ្យរលាកកាន់តែធ្ងន់ធ្ងរឡើង ទីបំផុតទៅជាជម្ងឺរលាក រ៉ាំរ៉ៃ ថែមទាំងគ្រោះថ្នាក់ទៀតផង។
      
អត្ថប្រយោជន៍
      
ផ្តល់នូវបរិមាណអាស៊ីតស្ថេរភាពក្នុងចន្លោះ pH ៣.៨ ដល់ ៤.៥ ដើម្បីអំណោយផល ដល់ការលូតលាស់នៃបាក់តេរីល្អក្នុងការការពារប្រយុទ្ឋប្រឆាំង និងការយាយីរបស់ បាក់តេរី ឬ ពពួកមេរោគផ្សិតដែលបង្ករជម្ងឺ។
      -
មានសារធាតុផ្សំសំរាប់សំលាប់មេរោគ
      -
បំបាត់ការរលាក ឬ រមាស់ដែលបណ្តាលមកពីមេរោគផ្សិត។

No comments:

Post a Comment