យោបល់ទាំងឡាយដែលស្រ្តីគួរតែដឹង


       សំដិលថ្ងៃប្រសិនបើអ្នកចង់បានកូន ហើយគួរតែផលិតកូន ឲ្យបានពីរនាក់ មុនវ័យ ៣០ឆ្នាំ។ នេះគឺជាការបង្ហើបឲ្យដឹងពីកម្ម វិធីពិសោធ Million Woman Study ដែលសិក្សាពីសុខភាពស្រ្តីចំនួន,៣លាននាក់នៅប្រទេសអង់គ្លេសដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។
       ត្រូវបានអនុវត្តដោយក្រុមអ្នកជំនាញនៅមហាវិទ្យាល័យ អុកហ្វដ(Oxford)កម្មវិធី ពិសោធបានចាប់ផ្តើមពីឆ្នាំ ១៩៩៦ ដើម្បីពិនិត្យនូវការប៉ះពាល់ចំពោះជំងឺមហារីក និងជំងឺ ផ្សេងៗទៀត។        ខាងក្រោមនេះគឺជាការបង្ហើបឲ្យដឹងដែលប្រកបដោយភាពសំខាន់ដែលស្រ្តីទាំងអស់ គ្នាគួរតែដឹង៖
      
-កុំស្អាតបាតហួសហេតុពេក
      
ពុំមែននរណាក៏បានលាងដៃនឹងសាប៊ូជាញឹកញាប់នោះទេ ប៉ុន្តែប្រើសាប៊ូ និងជម្រះ កោយទឹកគឺគ្រប់គ្រាន់។ ចំពោះការប្រើផលិតផលសម្អាតជម្រះមេរោគដែលមានកម្រិតបច្ចេក ទេសខ្ពស់ពេក នឹងអាចមានឥទ្ឋិពលដែលបណ្តាលឲ្យប៉ះពាល់ដល់ការបន្តពូជ។ ប្រការនេះ ក៏អាចធ្វើឲ្យបាត់បង់តុល្យភាពនៃពពួកបាក់តេរីល្អដែលជាប្រព័ន្ឋការពាររាងកាយរបស់យើង ហើយពួកបាក់តេរីអាក្រក់នឹងកើនឡើង រួចវានឹងចាប់ផ្តើមធ្វើសកម្មភាពប្រហារចំពោះ សុខភាពរបស់រាងកាយ។
      
-ប្រើថ្នាំពន្យារកំណើត
      
នេះគឺជាវិធីមួយជួយកាត់បន្ថយឱកាសកើតជំងឺមហារីកស្បូនដែលជាសត្រូវរបស់អ្នក ហើយវានៅការពារអ្នកបាន ៣០ ឆ្នាំទៀតបន្ទាប់ពីឈប់ប្រើវា។ ការរកឃើញបីការសិក្សា ស្រាវជ្រាវលើស្រ្តីរាប់លាននាក់នៅអង់គ្លេសបង្ហាញថា ពេលអ្នកប្រើថ្នាំបន្យារកំណើតបាន៥ ឆ្នាំនោះអ្នកនឹងអាចកាត់បន្ថយឪកាសកើតមហារីកស្បូនបាន២០ភាគរយ។ បើលេបបាន១៥ ឆ្នាំ នោះនឹងបន្ថយបាន ៥០ ភាគរយ។
      
-ផឹកទឹកតែ
      
មួយក្នុងចំណោមវិធីជាច្រើនដើម្បីប្រឆាំងនឹងមេរោគមិនល្អក្នុងមាត់នោះ គឺផឹកទឹក តែខ្មៅ។ សារធាំតុចម្រុះមានក្នុងតែខ្មៅមិនត្រឹមតែការពារមេរោគចង្រៃនោះទេតែថែមទាំងមានឥទ្ឋិពលដល់អង់ហ្ស៊ីមដែលការពារ និងរារាំងការប្រែធាតុរបស់ស្ករទៅជាស្រទាប់ ដ៏ស្តើងជាប់នឹងធ្មេញ។
      
-អាស៊ីដហ្វូលីក
      
នេះគឺជាជាតិបន្ថែមដែលស្រ្តីគួរតែមាន និង ទទួលទាមពេលមានផ្ទៃពោះដើម្បីការពារ ជំងឺ និង ភាពពិការពីកំណើតរបស់កូន។ សារធាតុនេះទៅជួយកាត់បន្ថយការវិវឌ្ឍន៏ទៅរកភាព ចាស់ទៀតផងសម្រាប់ស្រ្តី។
      
ក្នុងការពិសោធបង្ហាញថា ស្រ្តីដែលទទួលទានអាស៊ីដហ្វូលីកជាមួយនឹងវីតា មីនB6 B12អាចបន្ថយបានអាំការថមថយកម្លាំងបាន ៤១ ភាគរយ។
      
-ចៀសវាងភេសជ្ជៈដែលមានជាតិកូឡា
      
នៅក្នុងធាតុផ្សំរបស់ភេសជ្ជៈមានជាតិកូឡា គឺផ្ទុកជាតិហ្វូនសហ្វាតក្នុងបែបជាអាស៊ីដ- ហ្វូសហ្វ័រិក ដែលតែងត្រូវប្រើដើម្បីបង្កើក្លិនឈ្ងុយឆ្ងាញ់ តែអាស៊ីដប្រភេទនេះត្រូវបានពិសោធ និង បញ្ជាក់ថាជាមូលហេតុមួយធ្វើឲ្យមានបញ្ហា។
      
-កុំបណ្តោយខ្លួនឲ្យស្គមពេក
      
សម្រាប់ស្រ្តី ល្អបំផុតគឺគួរតែមានកម្រិត BMI របស់រាងកាយប្រហែល ២៤។​ (BMIគឺ រង្វាស់ស្តង់ដាររបស់រាងកាយដែលគណនាចំនួនទម្ងន់ចែកនឹងកម្ពស់)។ ចំពោះស្រ្តីស្គម (BMI តូចជាង ១៨,៥) គឺបិបាកមានផ្ទៃពោះ និង ងាយកើតរោគឈឺសន្លាក់ឆ្អឹងផងដែរ។
      
-កុំជក់បារី
      
វាមិនត្រឹមតែការពារកុំឲ្យកើតមហារីកសួតប៉ុណ្ណោះទេ តែវានៅការពារមិនឲ្យកើត មហារីកបំពង់កទៀតផង ។ស្រ្តីទាំងឡាយដែលញៀនបារីនឹងមានឪកាសកើតជំងឺនេះដល់ ទៅទ្វេដងឯណោះ។
      
-សំដិលខ្លួនត្រូវកម្តៅថ្ងៃ បើចង់មានកូន
      
ការពិសោធនៃក្រុមជំនាញការបន្តពូជ ហ្ស៊ីតា វ៉េស(Zita West) បង្ហាញថាមានស្រ្តីចំនួន ៥០ ភាគរយខ្វះវីតាមីន D ហើយស្រ្តីជាច្រើនក្នុងចំណោម ៥០ភាគរយនោះមានអាការមិន ធ្លាក់ពងឬបងត្រូវរារាំង។អ្នកជំនាញការឲ្យយោបល់ថាពន្លឺព្រះអាទត្យគឺជាប្រភពវីតាមីនD សំខាន់។ អ្នកគ្រាន់តែនៅហាលថ្ងៃ ២០ នាទី រៀងរាល់ថ្ងៃនោះគឺគ្រប់គ្រាន់សម្រាប់រាងកាយ របស់អ្នកឡើយ។
      
-ទទួលទានចេកណាំវ៉ាច្រើន
      
ស្រ្តីចំនួន ១ភាគ៤ នៅវ័យមធ្យមគឺតែងមានអាការៈធុញថប់ ឬព្រួយបារម្ភនោះគឺដោយ សារមានចំនួននៃអ័រម៉ូនសុភមង្គលសេរ៉ូតូនីន (Serotonin) ក្នុងកម្រិតតិច។ វេជ្ជបណ្ឌិតការ៉ូលីន ឡុងម័រ (Caroline Longmore) ឲ្យដឹងថា វិធីល្អបំផុតដើម្បីបង្កើនសេរ៉ូតូនីននោះគឺត្រូវទទួល ទានអាហារដែលសម្បូរជាតិទ្រីបតូហ្វាន (Tryptophan)ដូចជាមាន់បារាំង ចេក និងហ្វូរម៉ាត។ អ្នកគួរតែទទួលទានចេកឲ្យបាន ៤-១១ផ្លែ ក្នុងមួយសប្តាហ៏។
      
១០-កុំផឹកសុរា
      
នៅក្នុងរបកគំហើញមួយដែលពិសោធលើស្រ្តីរាប់លាននាក់បង្ហាញទៀតថាស្រាមួយ កែវតូចក្នុងមួយថ្ងៃក៏គ្រប់គ្រាន់ សម្រាប់ឱកាសកើតជំងឺមហារីកសុដន់ដល់ទៅ៩,៥ ភាគរយ ទៅ១០,៦ ភាគរយ។ ក្រៅពីនេះ ស្រាក៏ធ្វើឲ្យមានឱកាសច្រើនដល់ការកើតមហារីកផ្សេងៗ ដែរ។
      
១១-គួរមានកូនតិចបំផុតពីរនាក់ក្នុងវ័យ ២០ ឆ្នាំ
      
ការពីសោធបង្ហាញថា មានកូនពីរនាក់មុនវ័យ ២០ឆ្នាំ គឺអាចបន្ថយបាន៧ភាគរយនៃ ឪកាសកើតជំងឺមហារីកសុដន់ បើធៀបនឹងស្រ្តីដទៃទៀត ហើយការឲ្យកូនបៅយូរជាង១២ខែ ក៏មានប្រយោជន៏ចំពោះបញ្ហានេះដែរ។
      
១២- ចូរយកចិត្តទុកដាក់នឹងអាការចុកពោះ
      
អាការនេះតែងដើរទន្ទឹមជាមួយការឈឺពោះវៀនជាបញ្ហាជាទូទៅ ប៉ុន្តែនោះក៏អាចជា អាការនៃមហារីកស្បូនដែរ។ ក្នុង ៧០ភាគរយ ករណីវាតែងតែឆ្លងទៅកន្លែងផ្សេងក្នុងពោះ មុនពេលត្រូវពិនិត្យឃើញ។
      
ប្រហែល៨៦ ភាគរយនៃស្រ្តីត្រូវពិនិត្យរកជំងឺមហារីកស្បូនគឺមានមួយចំនួនបានធ្លាក់ កើតអាការឈឺពោះខ្លាំង។
      
១៣-រួមភេទប្រហែល ២០០ដងក្នុងមួយឆ្នាំ
      
អ្នកជំនាញការជនជាតិអាមេរិកម្នាក់ធ្លាប់បានអះអាងថា អ្នកនឹងអាចក្មេងជាងរ័យ បាន៦ឆ្នាំ ប្រសិនបើមានការរួមភេទ ២០០ ដង ក្នុងមួយឆ្នាំៗ

No comments:

Post a Comment