១០វិធីពន្យាកំណើតឲ្យមានសុវត្ថិភាព


      -ស្រោមអនាម័យ
       ស្រោមអនាម័យអាចប្រើសំរាប់ការពារជំងឺឆ្លងតាមផ្លូវភេទ ដូចជាជំងឺអេដស៏ជាដើម។ ស្រោមអនាម័យមានលក់នៅតាម
ឪសថស្ថានផ្សារទំនើបស្ថានីប្រេងឥន្ឋនៈ។ល។ភាពក្រាស់នៃស្រោមអនាម័យធ្វើឲ្យយើង មានទំនុកចិត្តខ្ពស់បើសិនជាយើងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។       -ស្រោមអនាម័យសម្រាប់ស្រ្តី
      
ស្រោមអនាម័យសម្រាប់ស្រ្តីគឺជាថង់ជ័រយឹតយារសម្រាប់ស៊កចួលទៅក្នុងទ្វារមាស របស់ស្រ្តីដើម្បីបិទមាត់ស្បូន។ ស្រោមអនាម័យសម្រាប់ស្រ្តីមានលក់ទៅតាមទំហំផ្សេងៗ គ្នាដោយគ្រូពេទ្យជាអ្នកពាក់ឲ្យ។ គួរប្រើស្រោមអនាម័យស្រ្តីរួមជាមួយនឹងក្រែមសម្លាប់មេ អសុចិ។ ស្រោមអនាម័យសម្រាប់ស្រ្តីអាំចពាក់នៅពេលណាក៏បានមុនពេលរួមភេទហើយ គួរពាក់ទុកប្រមាណជា ៦ ម៉ោង ក្រោយពេលស៊កចូល។ស្រ្តីភាគច្រើនអាចពាក់ស្រោម អនាម័យសម្រាប់ស្រ្តីបានគ្រប់ប្រភេទ ហើយថ្នាំសម្លាប់អសុចិគឺជាវិធីពន្យារកំណើតដែល អាចទុកចិត្តបានបើសិនជាពាក់ចូលទៅក្នុងទ្វាមាសឲ្យបានត្រឹមត្រូវ។
      
-ថ្នាំសម្លាប់អសុចិ
      
គួរប្រើថ្នាំសម្លាប់អសុចិរួមជាមួយស្រោមអនាម័យឬ ស្រោមអនាម័យសម្រាប់ស្រ្តី ការប្រើប្រាស់ថ្នាំសម្លាប់អសុចិតេមួយមុខដើម្បីការពារការមានគភ៌គឺមិនមែនជាវិធីសមស្រប នោះទេ។ ផលិតផលសម្រាប់ប្រើសម្លាប់អសុចិផលិតឡើងក្នុងទម្រង់ជាក្រែម ហ្វូម ចេល ឬ ជាថ្នាំសុទ្ឋ។
      
-ថ្នាំគ្រាប់ពន្យារកំណើត
      
ថ្នាំពន្យារកំណើតធម្មតាមានលក់នៅតាមទីផ្សារជាង៣០ឆ្នាំ មកហើយដែលផ្សំ ឡើងពីអ័រម៉ូនសិប្បនិម្មិត២យ៉ាងគឺ អេសស្រ្តូចេន និងប្រូចេសស្តូចេន។ អ័រម៉ូនសិប្បនិម្មិត ទាំងពីរបែបនេះ គឺជាអ័រម៉ូនដែលផលិតឡើងដោយចម្លងតាមអ័រម៉ូនដែលមាននៅក្នុង សម្បុកអូវុល។ ថ្នាំគ្រាប់ពន្យារកំណើតនីមួយៗអាចមានភាគផ្សំៗគ្នាវេជ្ជបណ្ឌិត នឹងផ្តល់ ដំបូន្មានក្នុងការប្រើថ្នាំពន្យារកំណើតដែលសមស្របនឹងខ្លួនអ្នក។ថ្នាំគ្រាប់ពន្យារកំណើត ធ្វើការទប់ស្កាត់ការជ្រុះបងអូវុល មិនអាចធ្វើឲ្យពងអូវុលបង្កប់ខ្លួននៅក្នុងស្បូនបានទេ។ ថ្នាំគ្រាប់បន្យារកំណើតមានប្រសិទ្ឋភាពគួរឲ្យទុកចិត្តក្នុងកម្រិតខ្ពស់ បើសិនជាប្រើប្រាស់ វាឲ្យបានត្រឹមត្រូវ។ ស្រ្តីដែលមានអាយុលើសពី៣៥ឆ្នាំនិងជក់បារីមិនគួរប្រើថ្នាំគ្រាប់ ពន្យាកំណើតឡើយ រួមទាំងស្រ្តីដែលមានបញ្ហាកកស្ទះសរសៃឈាម មហារីកសុដន់ ជំងឺបេះដូង និង ជំងឺថ្លើមធ្ងន់ធ្ងរ។
      
-កងដាក់ទ្វារមាស
      
កងដាក់ទ្វារមាសគឺជាកងទន់ដែលយឺតយារបាន អាចពាក់ចូលទៅក្នុងទ្វាមាសបាន ដោយខ្លួនឯង។ កងដាក់ទ្វារមាសផ្សំឡើងដោយអេសស្រ្តូចេន និងប្រូស្តូចេនក្នុងបរិមាណ តិចជាងថ្នាគ្រាប់ពន្យារកំណើត ។ កងដាក់ទ្វារមាសនឹងបញ្ចញអ័រម៉ូនសន្សឹមៗ។ គួរដាក់ កងសម្រាប់ដាក់ទ្វារមាសទុកចោលប្រមាណជា ៣ សប្តាហ៏បន្ទាប់មកទើបដកចេញ និង ដាក់វិញជាថ្មីក្រោយពីរំលងបានមួយសប្តាហ៏។ កងនេះអាចប្រើបានយ៉ាងមានសុវត្ថិភាព និងអាចរកទិញបាននៅតាមឪសថស្ថាន ដោយមានភ្ជាប់នូវវេជ្ជបណ្ឌិតបញ្ជាផងដែរ ។ គេចាត់ទុកថាជាឧបករណ៏ដែលគួរឲ្យទុកចិត្តបានក្នុងកម្រិតខ្ពស់ ហើយបើស្រ្តីណាមាន ប្រតិកម្មនឹងថ្នាំគ្រាប់ពន្យារកំណើតក៏មិនអាចប្រើប្រាស់កងសម្រាប់ដាក់ទ្វារមាសបានដូច គ្នាផងដែរ។
      
-បន្ទះបន្យារកំណើត
      
បន្ទះពន្យារកំណើតអាចមានបរិមាណអេសស្រ្តូចេន និងប្រូចេសស្តូចេនក្នុងកម្រិត ប្រហាក់ប្រហែលនឹងថ្នាំគ្រាប់ពន្យារកំណើត ប៉ុន្តែមានការប្រើជាតិថ្នាំទាបបំផុតអ័រម៉ូននឹង ត្រូវបញ្ចេញមកឆ្លងកាត់ស្បេក។ បន្ទះបន្យារកំណើតគួរប្តូរក្នុងថ្ងៃតែមួយដូចគ្នានែរៀងរាល់ សប្តាហ៏ក្នុងរយៈពេល៣សប្តាហ៏។ ក្រោយពីបានប្រើបន្ទះពន្យារកំណើតកន្លងបាន ៣
សប្តាហ៏ អ្នកត្រូវផ្អាកប្រើរយៈពេល ១សប្តាហ៏ មុននឹងប្រើបន្ទះពន្យារកំណើតថ្មីទៀតនៅ ក្នុងថ្ងៃតែមួយដូចសប្តាហ៏មុនៗ។ បន្ទះពន្យារកំណើតប្រើសម្រាប់ការពារជ្រុះអូវុលអាចរក ទិញបាននៅតាមឪសថស្ថានដោយត្រូវមានលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិតចាត់ទុកជាផលិត ផលដែលគួរឲ្យទុកចិត្តបានប្រហាក់ប្រហែលនឹងថ្នាំពន្យារកំណើតផងដែរ។
      
-កងបន្យារកំណើតប្រភេទ Hormone Coils
      
កងពន្យារកំណើតប្រភេទនេះ  Intrauterine System (IUS) Intrauterine Device
(IUD)
​​​​​  ជាឧបករណ៏ខ្នាតតូចដែលញាត់ចូលទៅក្នុងស្បូនរបស់ស្រ្តីដោយវេជ្ជបណ្ឌិត។ ការដាក់កងពន្យារកំណើត អាចធ្វើឲ្យយើងមានអារម្មណ៏មិនសូវស្រួលខ្លួនបន្តិចបន្តួចផង
ដែរ ប៉ុន្តែអាការបែបនេះអាចបាត់ទៅវិញយ៉ាងឆាប់រហ័ស។ បើសិនជានៅមានអារម្មណ៏ មិនទាន់ស្រួលខ្លួនវិញទេនោះ ចូរសាកសួរវេជ្ជបណ្ឌិតបន្ថែម។ កងពន្យារកំណើតអាចរាំង ស្ទះការរីកលូតលាស់របស់ភ្នាសស្បូន ធ្វើឲ្យមេជីវិតមិនអាចត្បុលចូលទៅក្នុងភ្នាសស្បូន បានទេ។ ក្រៅពីនេះ វានឹងទប់ស្កាត់មិនឲ្យមេជីវិតផ្លាស់ទីឆ្លងកាត់មាត់ស្បូនទេ។ កងពន្យារ កំណើតអាចប្រើប្រាស់ក្នុងរយៈពេលច្រើនឆ្នាំ និងជាវិធីពន្យារកំណើតដែលអាចទុកចិត្ត បានក្នុងកម្រិតខ្ពស់។
      
-ថ្នាំបង្កប់ពន្យារកំណើត
      
ថ្នាំបង្កប់ពន្យារកំណើតមានលក់នៅក្នុងប្រទេសន័រវ៉េសចំនួនពីរប្រភេទ ដោយមាន ទំហំប៉ុនឈើគូស និង ផ្សំឡើងដោយអ័រម៉ូនប្រូចេសស្តូចេនសិប្បនិម្មិតបង្កប់នៅក្នុងដើម ដៃរបស់ស្រ្តីក្នុងកំលុងពេល៣ ទៅ ៥ ឆ្នាំ អាស្រ័យទៅលើប្រភេទដែលយក មកប្រើដោយ មានវេជ្ជបណ្ឌិតជាអ្នកបង្កប់ថ្នាំនោះ។ ថ្នាំបង្កប់ពន្យារកំណើតមាននាទី ការពារការជ្រុះ ពងអូវុល និងមានផលទៅដល់ការផលិតរំអិលបរិវេណជុំវិញស្បូនធ្វើឲ្យមេជីវិតមិនអាច ត្បុលចូលទៅដល់ក្នុងេស្បូនបានទេ។ ថ្នាំបង្កប់ពន្យារកំណើតគឺជាវិធីពន្យារកំណើតដែល អាចទុកចិត្តបាន។
      
-ការក្រៀវ
      
ការក្រៀវគឺជាវិធីដែលល្អបំផុតក្នុងការពន្យារកំណើត។ បុរស ឬស្រ្តីដែលក្រៀវ នឹង មិនអាចមានកូនបានទៀតទេ ។ បើសិនជាក្រៀវហើយ នោះដំណោះស្រាយនៅពេល ក្រោយគឺមានការលំបាកណាស់។ ដូច្មេះគួរតែពិចារណាឲ្យបានល្អិតល្អន់សិនមុននឹងធ្វើការ សម្រេចចិត្តក្រៀវ។
      
១០-ការពន្យារកំណើតក្នុងពេលអាសន្ន
      
បើសិនជាមានសម្ពន្ឋភាពផ្លូវភេទ នៅក្នុងកំលុងពេលដែលភាគីខាងស្រីជ្រុះអូវុល ឪកាសនៃការមានគភ៌អាចមាន ២០ភាគរយ។ បើសិនជាអ្នកមានទំនាក់ទំនងផ្លូវភេទ ដោយពុំបានការពារការមានគភ៌នៅក្នុងដំណាក់កាលនេះទេ នោះអ្នកអាចរកទិញថ្នាំពន្យារ កំណើត ក្នុងពេលមានអាសន្នពីឱសថស្ថានដោយពុំចាំបាច់មានវេជ្ជបញ្ជាពីគ្រូពេទ្យក៏បាន។ ថ្នាំគ្រាប់ទាំងនេះផ្សំឡើងដោយអ័រម៉ូនក្នុងកម្រិតខ្ពស់ ដែលត្រូវប្រើក្នុងរយៈពេល ៧២ ម៉ោង ក្រោយពេលមានសម្ពន្ឋភាពផ្លូវភេទ។ ចំណុចសំខាន់នោះគឺអ្នកត្រូវតែទៅរកគ្រូពេទ្យដើម្បី ពិនិត្យសុខភាពក្រោយពី ៣-៤ សប្តាហ៏កន្លងផុតទៅដើម្បីដឹងថា តើមានគភ៌ដែរឬទេ? ថ្នាំប្រភេទនេះអាចជះឥទ្ឋិពលដល់ការបង្កកំណើតបើសិនជាការមានគភ៌កើតឡើងមែននោះ ឬអាំចដាក់កងពន្យារកំណើតក្នុងកំលុងពេល៥ថ្ងៃ ក្រោយពីការរួមភេទដើម្បីការពារ ការ មានគភ៌៕

No comments:

Post a Comment