តើត្រូវរង់ចាំដល់ពេលណាទើបប្តី-ប្រពន្ធអាចមានទំនាក់ទំនងរឿង
លើគ្រែបានជាធម្មតាវិញ
ក្រោយពេលស្ត្រីប្រសូតបុត្ររួចហើយនោះ?
ជាមួយនឹងបញ្ហាដ៏ផ្អែមល្ហែមរវាងប្តី-ប្រពន្ធបែបនេះ គឺភាគីស្ត្រី គួរតែរៀបចំខ្លួនឲ្យបានជាមុន ទាំងផ្នែកផ្លូវចិត្តនឹងផ្នែកជីវសាស្ត្រនៃរូបកាយ។
បើនិយាយអំពីករណីភាគច្រើនវិញនោះ ការរួមសង្វាសភ្លាមៗក្រោយពេលប្រសូតមិន ជាយូរប៉ុន្មាន គឺជាភាពសុខសាន្តប្រកបដោយការភ្ញោចអារម្មណ៏ល្អខ្លាំងណាស់ ដោយសារ តែហេតុដូច្នេះហើយ ទើបបានជាប្តី-ប្រពន្ធមួយចំនួនណានោះបង្កើតភាពល្អូកល្អើនជាមួយ គ្នាបានយ៉ាងប្រសើរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ មានគួរណាឡើយមានការរួមខ្នើយជាមួយគ្នាខណៈ ពេលប្រដាប់ភេទរបស់ស្ត្រីនៅមិនទាន់ស្អាតស្រឡះអស់ ក្រោយពេលប្រសូតបុត្ររួចមិនទាន់ បានប៉ុន្មានថ្ងៃផងនោះ។ ចំពោះករណីបែបនេះ គឺជាដំណាក់កាលមួយងាយឆ្លងមេរោគ ឬ ជំងឺផ្សេងៗដែលឆ្លងតាមប្រដាប់បន្តពូជខ្លាំងណាស់។
ចំពោះករណីប្រសូតដោយឆ្លងកាត់ការវះកាត់ទៀតសោត ការតមមិនមានរួមសង្វាសជា បំរាមមួយដ៏ចាំបាច់ជាបណ្តោះអាសន្នមិនអាចមើលរំលងបាននោះទេដោយត្រូវរង់ចាំទាល់ តែដល់ពេលស្នាមរបួសត្រង់កន្លែងវះកាត់នោះសះស្បើយជាស្ថាពរតែម្តង។
បើនិយាយជារួមវិញនោះភាគច្រើននៃស្ត្រីទាំងឡាយដែលមានសុខភាពបរិបូណ៍ក្រោយ ពេលប្រសូតរួចហើយ អាចចាប់ផ្តើមរួមរ័កមេត្រីរឿងគ្រែជាមួយប្តីឡើងវិញបានជាធម្មតា ដោយចាប់ផ្តើមពីសប្តាហ៏ទី៧ (យ៉ាងហោចណាស់៥០ថ្ងៃ)ក្រោយពេលប្រសូត។
ការគោរពទៅតាមការរំលឹកដាស់តឿនទូន្មានបែបនេះ ប្តី-ប្រពន្ធអាចវិលត្រឡប់ទៅរក ការមានជីវភាពរួមភេទសម្ព័ន្ធវិញដោយប្រក្រតី នៅពេលណាមានការស្រុះស្រួលឬសំណូម ពរពីគ្នាទៅវិញទៅមក។
សូមជ្រាបថា ស្ត្រីជាមាតាជាទូទៅនោះក្រោយពេលប្រសូតបុត្ររួចភ្លាមតែងតែមាន វវិបល្លាសផ្លូវចិត្តរួមជាមួយនឹងរូបកាយក៏មានបញ្ហាផងដែរ។ ដោយសារតែហេតុដូច្នេះហើយ ស្ត្រីក្រោយពេលសំរាលបុត្រ ត្រូវតែទុកពេលវេលាមួយរយៈដើម្បីស្ងប់ចិត្ត ស្ងប់អារម្មណ៏ មុនពេលវិលត្រឡប់មករកការរួមភេទជាមួយនឹងគូជីវិតរបស់ខ្លួនវិញនោះ។
អ្វីដែលស្ត្រីសំរាលបុត្ររួចហើយគួរជ្រាបអំពីបញ្ហាជីវសាស្ត្រនៃរូបកាយ
បើនិយាយអំពីរូបកាយវិញនោះក្នុងរយៈពេលប៉ុន្មានសប្តាហ៏ក្រោយពេលសំរាលបុត្រ៖ ស្បូនត្រូវរំកិលទៅរកទីតាំងដើមរបស់វាវិញ មាត់ស្បូនក៏ត្រូវតែខំផ្សះមុខរបួសដោយសារការ ប្រសូត រីឯទ្វាមាស(រន្ធយោនី)ដែលខំពង្រីកទំហំឲ្យកាន់តែធំឡើងនៅពេលប្រសូតនោះ ក៏ ត្រូវបង្រួញបរិមាត្ររបស់វាឲ្យតូចមកវិញផងដែរ។
ជាមួយនឹងករណីធ្វើការវះកាត់ដោយវិធីហៅថា Episiotomy នោះ(ដាច់រយះទ្វារមាស) ស្នាមរបួសជាធម្មតាត្រូវតែក្រៀម ផ្សះជាបណ្ដើរៗក្នុងរយៈពេលពី២ទៅ៣សប្តាហ៍។ ដូច្នេះ គប្បីទុកឲ្យស្នាមទុកឲ្យស្នាមរបួសត្រូវបានជាសះស្បើយជាមុនសិនទៅ។ ប្រសិនបើចំណុច ត្រង់កញ្ចូញគូថ (កន្ទុយលិន) នៅតែកើតមានអាការៈឈឺអួលៗដាច់ខាតស្ត្រីត្រូវតែជួប ពិភាក្សាត្រួតពិនិត្យនិងទទួលបានការព្យបាលពីគ្រូពេទ្យផ្នែកជំនាញសម្ភព និងរោគស្ត្រី។
ស្ត្រីវ័យក្មេងភាគច្រើនដែលទើបតែក្លាយទៅជាមាតានៅលើកដំបូងនោះក៏តែងតែទទួល អារម្មណ៍យ៉ាងសុខស្រួលដោយមិនចាំបាច់មានការថ្នាក់ថ្នមពីប្ដីនោះទេ។ នោះគឺអាស្រ័យ ទៅលើកូនតូចដែលទើបតែប្រសូតនោះពេលកំពុងបៅដោះម្តាយ។ ដូច្នេះគួរតែទុកឲ្យភរិយា ទទួលបានការសំរាកលំហែយ៉ាងដូច្នេះក្នុងមួយរយៈពេលដ៏យូរថែមបន្តិចទៀតចុះ។
សូមជ្រាបថា ស្ត្រីតែងតែបាត់បង់ជំនឿជឿជាក់ផ្នែករូបរាងកាយរបស់ខ្លូនច្រើនណាស់ ក្រោយពេលទើបតែប្រសូត្របុត្រជាលើកដំបូងនោះ ប្រកាដ៏សំខាន់បំផុតស្វាមីគួរតែស្វែង យល់ទាំងសុខភាពនិងអារម្មណ៍របស់ភរិយាក្រោយពេលប្រសូត្របុត្រជាមួយនឹងការយល់ ដឹងពីរបៀបថែមទៀតផង ដោយត្រូវរង់ចាំពេលវេលាមួយជាបណ្ដោះអាសន្នសិនទំរាំភរិយា ទទួលបានសេចក្តីទុកចិត្តចំពោះខ្លូនឯងនិងទទួលនូវអារម្មណ៍ល្អ ដើម្បីវិលត្រលប់មករកប្រ ក្រតីភាពនៃរឿងគ្រែខ្នើយជាមួយគូជីវិតវិញនោះ៕

No comments:
Post a Comment