សញ្ញា ៧ យ៉ាងប្រាប់ពីជំងឺរបស់ស្ត្រី


       អាការផ្សេងៗនៃរាងកាយរបស់យើងដែលបង្ហាញចេញមក ខាងក្រៅដូចជា ឈាមចេញតាមច្រមុះ ក្លិនមាត់ បែកញើសច្រើន។ អាការទាំងអស់នេះគឺសុទ្ធតែជាសញ្ញាប្រាប់ឲ្យយើងដឹងអំពីជំងឺតម្កាត់ ផ្សេងៗដែលមាននៅក្នុងខ្លួនរបស់យើង។ ដូច្នេះដើម្បីត្រៀមទប់ទល់ជាមួយនឹងជំងឺផ្សេងៗ ដែលបង្កប់នៅក្នុងរាងកាយរបស់យើង <<ប្រជាប្រិយ>> សូមលើកយកចំណុច ៧ យ៉ាង ដែលជាសញ្ញាប្រាប់អំពីជំងឺដែលយើងគួរតែយកចិត្តទុកដាក់។ ១- ឈាមចេញតាមច្រមុះ
      
មានមនុស្សជាច្រើនតែងតែគិតថា ការដែលឈាមចេញតាមច្រមុះ វាជារឿងធម្មតាៗ ដោយគ្រាន់តែហើយមុខឡើង រួចហើយយកកន្សែងត្រជាក់ៗមកដាក់ស្អំពីលើថ្ងាសក៏បាត់ ឈាមហើយ។ ប៉ុន្តែអ្វីដែលលាក់បង្កប់ក្នុងការចេញឈាមនេះហើយ ដែលយើងត្រូវសើប ឲ្យដឹងពីព្រោះមូលហេតុដែលនាំឲ្យឈាមចេញតាមច្រមុះនោះ វាច្រើនតែកើត បណ្តាល​​ មកពីដាច់សរសៃឈាមក្នុងរន្ធច្រមុះ ម្ល៉ោះហើយបានជាឈាមហូរចេញតាមច្រមុះ ឬហូរ ចូលបំពង់-ក រួចហើយចេញតាមមាត់ ដែលអាការទាំងអស់នេះ ច្រើនតែកើតចំពោះក្មេង ពេលដែលអាកាសធាតុក្តៅខ្លាំង ឬ ត្រជាក់ខ្លាំងពេក។ ម្យ៉ាងវិញទៀតពេលដែលយើង ផ្តាសាយហើយញីច្រមុះខ្លាំងៗពេក រលាកច្រមុះ ច្រមុះប៉ះទង្គិចនឹងអ្វីមួយ ឬមានអ្វីមួយ ចូលច្រមុះ។ កត្តាទាំងនេះ សុទ្ធតែធ្វើឲ្យឈាមចេញតាមច្រមុះបានដែលមូលហេតុច្រើន តែបណ្តាលមកពីសាច់ដុះនៅក្នុងច្រមុះ អាលែកហ្ស៊ី លើសឈាមឬខ្វះឈាមកត្តាទាំងនេះ ក៏អាចធ្វើឲ្យឈាមចេញតាមច្រមុះបានដែរ។
      
ការព្យាបាលដំបូង
      
មិនត្រូវឲ្យអ្នកជំងឺដេកឡើយ ព្រោះវាធ្វើឲ្យឈាមហូរកាន់តែច្រើនឡើង។ ត្រូវឲ្យអ្នក ជំងឺអង្គុយ រួចហើយយកម្រាមដៃសង្កត់លើរន្ធច្រមុះមួយណា ដែលមានចេញឈាមឲ្យបាន ប្រមាណជា៥-១០ នាទី។ យកកន្សែងជ្រលក់ទឹកត្រជាក់ៗ ឬ យកកន្សែងរុំទឹកកកមកដាក់ លើថ្ងាស់ ឬ ខ្ទង់ច្រមុះ។
      
រោគដែលអាចកើតបាន
      
រោគដែលអាចកើតបានគឺរោគថ្លើម និង រោគទឹកនោមផ្អែម។
      
តើពេលណាគួរទៅជួបគ្រូពេទ្យ?
      
គឺពេលឈាមចេញតាមច្រមុះញយដង ឈាមចេញច្រើន ឬ ហូរមិនឈប់។
២- ក្លិនមាត់
      
ក្លិនមាត់ធ្វើឲ្យយើងបាត់បង់ជំនឿលើខ្លួនឯងមិនសូវហ៊ាននិយាយជាមួយគេ ឬអ្នកខ្លះ អាចមានក្លិនមាត់ដោយមិនដឹងខ្លួន ដោយអ្នកដែលនៅក្បែរៗមិនហ៊ាននិយាយប្រាប់។ ដូច្នេះយើងអាចពិសោធខ្លួនឯងបានដោយចង់ដឹងថា មាត់យើងមានក្លិនមាត់ឬអត់?គឺយើង ត្រូវហាមាត់ រួចដកដង្ហើមខ្លាំងៗដាក់បាតដៃខ្លួនឯង រួចហើយស្រូបខ្យល់ដង្ហើមវែងៗភ្លាម ធ្វើដូច្នេះយើងអាចដឹងថា ក្លិនមាត់របស់យើងមានបញ្ហាឬអត់? តើអ្នកដឹងទេថាមូលហេតុ នៃក្លិនមាត់ភាគច្រើនបណ្តាលមកពីការធ្វើអនាម័យធ្មេញមិនបានគ្រប់គ្រាន់ ធ្មេញពុក រលាក អញ្ចាញ ឬ រលាកបំពង់-ក។ ប្រសិនបើកើតពីមូលហេតុចម្បងដូចបានរៀបរាប់ ខាងលើនេះ យើងត្រូវព្យាបាលរោគធ្មេញពុក ឬ រោគរលាកអញ្ចាញឲ្យបានជាសះស្បើយ ជាមុនសិន។ ម្យ៉ាងវិញទៀតត្រូវដុសធ្មេញឲ្យស្អាតត្រឹមត្រូវតាមក្បួនខ្នាតដោយយកអំបោះ ខាត់ធ្មេញ ជាប្រចាំ ដើម្បីសម្អាតជើងធ្មេញដែលណែនជាប់គ្នាព្រោះបើសិនជាមានកម្ទេច កម្ទីអ្វីជាប់ នៅតាមជើងធ្មេញ វានឹងអាចធ្វើឲ្យក្លិនមាត់បាន។
      
ក្រៅពីនេះ ក្លិនមាត់ក៏អាចកើតបណ្តាលមកពីប្រព័ន្ធផ្លូវអាហារ និងប្រព័ន្ធផ្លូវដង្ហើម ផងដែរដូចជារោគក្រពះអាហារ ហើមពោះ ទល់លាមករលាកភ្នាសច្រមុះ (Sinus)រលាក អាមីដាល់ ឬ ផ្តាសាយ។
      
ចំណែកឯមូលហេតុផ្សេងៗដែលបង្កឲ្យកើតក្លិនមាត់(គេប្រទះឃើញតិចណាស់)គឺការ រលាកនៃភ្នាសក្រពះអាហារ ឬ រោគទឹកនោមផ្អែម (ក្លិនមាត់)មានក្លិនស្រដៀងនឹងក្លិនទឹក លាងក្រចក ឬ ទឹកលាបក្រចក)។
      
តើពេលណាគួរទៅជួបគ្រូពេទ្យ?
      
បើពេលណាសង្កេតឃើញក្លិនមាត់នៅជាប់មាត់មិនព្រមបាត់លើសពីមួយសប្តាហ៍ ត្រូវ ប្រញាប់ទៅជួបគ្រូពេទ្យ។
៣- ងងុយដេក និង អស់កម្លាំងល្ហិតល្ហៃ
      
តើមួយថ្ងៃៗអ្នកស្ងាបរហូតឬទេ? ហើយម្យ៉ាងទៀត តើអ្នកមានអារម្មណ៍ងងុយដេកនិង អស់កម្លាំងល្ហិតល្ហៃគ្រប់ពេលផងដែរមែនទេ? បើអាការដេកមិនលក់ និងអាការឈឺណែន ឬ ចុកសៀតត្រង់ដើមទ្រូង ឈឺចុងដង្ហើមអាការបែបនេះអាចជារោគបេះដូងជាពិសេសប្រសិន បើមានអាការហត់ដង្ហក់ ឬមានអាការក្អួតចង្អោរនិងបែកញើសច្រើនអាការទាំងអស់នេះសូម កុំធ្វេសប្រហែស។ ម្យ៉ាងវិញទៀតប្រសិនបើយើងហាត់ប្រាណរួចហើយ ឈឺដើមទ្រូងនោះ អាចជាអាការនៃរោគបេះដូងក៏អាចថាបាន។ អាការបែបនេះងាយនឹងសង្កេតបានចំពោះអ្នក ដែលហាត់ប្រាណជាប្រចាំ ព្រោះកាលណាហាត់ប្រាណទៅរាងកាយរបស់យើងនឹងប្រកាស អាសន្នឲ្យយើងបានដឹងជាស្វ័យប្រវត្តិ។ ចំណែកឯអ្នកដែលខ្ជិល​ហាត់ប្រាណវិញ ទម្រាំតែ ដឹងថា កើតរោគបេះដូងក៏ចូលដល់ដំណាក់កាលធ្ងន់ធ្ងរបាត់ទៅហើយដូច្នេះការហាត់ប្រាណ មានប្រយោជន៍ខ្លាំងណាស់។
      
តើពេលណាគួរតែទៅជួបគ្រូពេទ្យ?
      
ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ នៅពេលដែលមានអាការដូចបានរៀបរាប់ខាងលើ។
៤- បែកញើសច្រើន
      
អ្នកខ្លះបែកញើសជោកខោអាវដូចត្រូវគេជះទឹកដាក់ នោះក៏ដោយសារតែគេជាមនុស្ស ដែលបែកញើសច្រើនជាងមនុស្សធម្មតាដល់ទៅ ៦ ដង ដែលភាគច្រើនកើតបណ្តាលមកពី រោគហៃភើរីថៃរ៉យដ៏ (Hyperthyroid)ឬអាចកើតបណ្តាលមកពីភាពតានតឹងក្នុងអារម្មណ៍ ឬ អំឡុងពេលវ័យកណ្តាលដែលអ័រម៉ូនក្នុងរាងកាយមានការប្រែប្រួល ឬការចម្លងមេរោគ។ ចំណែកឯអ្នកដែលមានរោគហៃភើរីថៃរ៉យដ៍ ក្រៅពីក្តៅស្អុះស្អាប់ក្នុងខ្លួនហើយ ក៏នៅធ្វើឲ្យ ញ័រទ្រូង ញ័រដៃ បេះដូងលោតលឿនជាងធម្មតា ញុំាច្រើន អារម្មណ៍ប្រែប្រួល ត្រូវហាត់ សង្កេត ។
      
តើពេលណាត្រូវទៅជួបជាមួយគ្រូពេទ្យ?
      
ប្រសិនបើបែកញើសច្រើន ដោយមិនមែនកើតពីភាពតានតឹងក្នុងអារម្មណ៍។
៥- ធ្លាក់ស
      
ស្ត្រីច្រើនតែមានធ្លាក់សមុនមករដូវមិនចំពោះតែការធ្លាក់ស នោះមានពណ៌សប៉ុណ្ណោះ ទេវាអាចមានពណ៌លឿងលាយបៃតង ឬពណ៌ត្នោត។ ចូរយើងឧស្សាហ៍សង្កេតមើលប្រសិន បើការធ្លាក់សនោះវាមានពណ៌ស ឬថ្លាអាចចាត់ទុកថាជារឿងធម្មតា។ ស្ត្រីនឹងមានធ្លាក់ស ច្រើនក្នុងអំឡុងពេលជិតធ្លាក់ពងប្រមាណជាថ្ងៃទី ១៣-១៤ នៃវដ្តរដូវ មុនមករដូវ២-៣ថ្ងៃ ដែលជាអំឡុងពេលមួយដែលមានឈាមមកទ្រទ្រង់ច្រើន។ ម្យ៉ាងវិញទៀតនៅចន្លោះពេល មានផ្ទៃពោះ នឹងមានការជ្រុះធ្លាក់នៃកោសិកាស្រោបទ្វារមាស។ ប៉ុន្តែបើធ្លាក់សមានការ ផ្លាស់ប្តូរពណ៌ ឬ មានក្លិនអាចកើតពីការឆ្លងមេរោគពីផ្សិត ឬ បាក់តេរី។
      
រោគដែលអាចកើតបាន
      
បើមានទឹករំអិលថ្លាៗ ឬ គ្មានក្លិននោះ គឺមានពងធ្លាក់ និង មានអារម្មណ៍តានតឹង ប៉ុន្តែ បើមានលក្ខណៈស្អិតថ្លាៗ ឬ សល្អក់ៗ មានក្លិនឆ្អាបដូចត្រី ត្រូវនឹកទៅដល់ការឆ្លង មេរោគ បាក់តេរី។ បើមានពណ៌សលាយលឿងដូចស៊ុតមានក្លិនស្អុយ និងមានការរមាស់ ច្រើនតែ កើតពីសត្វល្អិតក្នុងទ្វារមាស។ បើមានពណ៌សជាដុំស្រដៀងដុំម្សៅហើយមាន ក្លិនស្អុយ គឺជាអាការនៃការឆ្លងផ្សិតនៃទ្វារមាស។
      
តើពេលណាគួរទៅជួបគ្រូពេទ្យ?
      
ពេលណាធ្លាក់សនោះមានពណ៌សល្អក់ គឺកើតពីផ្សិត ឬ ប្តូរជាពណ៌ផ្សេងៗ ដូចជា ពណ៌ក្រហម ពណ៌ត្នោត ឬ ពណ៌ស។
      
សម្គាល់
      
ចំណែកឯប្រុសៗវិញ អាចមានទឹកអសុចិ ឬអង្គធាតុរាវលាយឡំជាមួយនឹងទឹកនោម។ បើពណ៌ប្តូរទៅជាពណ៌ចាស់ ដូចជាពណ៌ត្នោតអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
៦- ហើមសន្លាក់
      
អាចកើតបណ្តាលមកពីទឹកដក់នៅត្រង់សន្លាក់ដោយសារតែសរសៃឈាមត្បៀតប្រសិនបើ ហើមញឹកញាប់ គឺបណ្តាលមកពីទឹកដែលដក់។ នេះបង្ហាញថា បេះដូង ឬតម្រងនោមមាន ការចុះខ្សោយ។ ក្រៅពីនេះអាចបណ្តាលមកពីរោគសន្លាក់ដែលមានការរលាកផងដែរគឺនឹង មានអាការឈឺសន្លាក់ ហើមសន្លាក់ ក្រហមនិងក្តៅសង្កត់ទៅលើពេលភ្ញាក់ពីព្រលឹមមកមាន អារម្មណ៍ដូចជាតឹងសន្លាក់ ហើយពីព្រលឹមមកមានអារម្មណ៍ដូចជាតឹងសន្លាក់ហើយសន្លាក់ ធ្វើការបានតិចទៅៗដូចជា រោគហើមសន្លាក់ឆ្អឹង (Gout)រោគរលាកសន្លាក់(Rheumatoid) រោគសើស្បែក និង ស្លាក់ (Lupus) ឬ ជារោគសន្លាក់ដែលមិនរលាករោគទាំងអស់នេះក៏ នឹងមានអាការឈឺសន្លាក់តឹងសន្លាក់ពេលភ្ញាក់ពីដេកនៅពេលព្រឹក។
      
តើពេលណាគូរទៅជួបគ្រូពេទ្យ?
      
កាលណាមានអាការហើមញឹកញាប់បើទោះបីជាយើងបានហាត់ប្រាណ និងបានប្រើ ទឹកត្រជាក់ស្អំហើយវានៅតែមិនបាត់នោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
៧- ហើមក្រពេញទឹករងៃ
      
ក្រពេញទឹករងៃមានជាទូទៅក្នុងរាងកាយ វាមានមុខងារធ្វើជាទាហានចាំប្រយុទ្ធ ជាមួយ សត្រូវដែលចូលមកឈ្លានពានរាងកាយ ដូចជាមេរោគ និងកោសិកាមហារីក។ ប្រសិនបើ រកឃើញថា មានដុំសាច់នៅដើម-ក ថ្គាមក្រោម និងកនោះ បានសេចក្តីថា មានការឆ្លង មេរោគក្នុងមាត់ ប្រសិនបើមានដុំសាច់ផ្សេងៗនៅក្រោមស្មា ឬ ត្រង់ពោះ វាអាចមកពីភាវៈ ដែលមានគ្រាប់ឈាម-ស ច្រើនជាងធម្មតា ប៉ុន្តែភាគតិចណាស់ដែល ជាមហារីក។
      
តើពេលណាគួរទៅជួបគ្រូពេទ្យ?
      
កាលណាមានអាការដូចបានរៀបរាប់មកខាងលើ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជា បន្ទាន់៕

No comments:

Post a Comment