អ័រម៉ូនបុរសមានអនុភាពអាចធ្វើឱ្យមនុស្សកែប្រែឧបនិស្ស័យបាន

       អ័រម៉ូនភេទបុរសតេសតូតេរ៉ូនដែលភាពច្រើនត្រូវបានគេបន្ទោស បង្កឧបនិស្ស័យទុំមុនស្រគាលពេលនេះបែរជារកឃើញថា វាធ្វើឱ្យ ស្រ្ដីផ្លាស់ប្ដូរឧបនិស្ស័យក្លាយជាមនុស្សល្អនិងមានចិត្តធម៌ឡើងបានមិន
ថាអ្នកនោះមានមួយដ្ឋានទំលាប់ចាស់បែបណាក៏ដោយចុះ។        អ្នកវិទ្យាសាស្រ្ដពីសាកលវិទ្យាល័យស៊ូរីបានស្រាវជ្រាវទៅលើស្រ្ដីក្រមុំចំនួន១២១នាក់ ដោយឱ្យពួកនាងចាប់គូរលេងល្បែងរួមគ្នានិងអ្ននខ្លះបានទទួលឱសថគ្រាប់អ័រម៉ូនភេទបុរស តែអ្នកខ្លះទៀតបានទទួលឱសថបញ្ឆោត។
      
អ្នកពិសោធន៍បានសង្កេតឃើញថាអ្នកដែលគិតថាខ្លួនឯងបានទទួលទានឱសថចូលទៅ នោះទោះបីថាពិតឬជាថ្នាំក្លែងក្លាយក៏ដោយនឹងផ្លាស់ប្ដូរទំលាប់ក្លាយទៅជាមនុស្សមានឧបនិ- ស្ស័យល្អមិនគិតកេងប្រវញ្ច័ក្នុងល្បែងលេងរមិនគិតតបតបែបណាមួយ។ ក៏ប៉ុន្តែអ្នកដែលគួរថា ខ្លួនឯងមិនបានទទួលឱសថថាពិតឬយ៉ាងណាក៏ដោយបែរជាបង្ហាញឧបនិស្ស័យយកទៅប្រៀប លើគេច្រើនជាង។
      
វេជ្ជបណ្ឌិតគ្រីសស្ដុប អាហារណេកគឺ អ្នកជំនាញផ្នែកសរសៃប្រសាទវិទ្យាសាស្រ្ដបាន ពោលថា លទ្ធផលការពិសោធន៍លើកនេះគួរឱ្យខ្លាចថាត្រូវបានលុបចោលជំនឿដែលជៀថា អ័រម៉ូនតេសតេសតេរ៉ូនវាបង្កើតឧបនិស្ស័យព្រហើននិងអាត្មានិយមរបស់មនុស្ស។ លោកបាន បន្ថែមទៀតថា ទោះបីការសិក្សានេះធ្វើជាមួយមនុស្សស្រីសុទ្ធសាធក្ដី តែក៏ជឿថាប្រហែលជា មានលទ្ធផលដូចនឹងបុរសដែរ។ នៅក្នុងរាងកាយរបស់បុរស អ័រម៉ូនប្រភេទនេះទាំងអស់នឹង អស់ផលិតឡើងនៅក្នុងថង់ពងស្វាសនិងបរិមាណចាប់ថយចុះនៅពេលមានអាយុកើនខ្ពស់ ដែលធ្វើឱ្យគំរូវការខាងផ្លូវភេទនិងកំរិតថាមពលធ្លាក់ចុះទាប៕

No comments:

Post a Comment