មនុស្សគ្រប់រូបតែងតែមានគំនិត
និងការយល់ឃើញខុសប្លែក គ្នាពិសេសបុរសនិងនារី
រមែងមានស្សនៈចំពោះរឿងរ៉ាវមួយចំនួន។ ហេតុនេះប្រសិនបើអ្នកចង់ឱ្យឃើញស្នេហាគង់វង្សស្ថេរអ្នកគួរស្វែង
យល់នូវមូលដ្ឋានគ្រឹះមួយចំនួន ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការ
យល់ឃើញរបស់គូរ ស្នេហ៍អ្នកដើម្បីឱ្យ អ្នកអាច
សម្របខ្លួននិងយល់ចិត្តគ្នា បានល្អ...។ បញ្ញាត្តិស្នេហា
ថ្វីត្បិតអ្នកទាំងពីរមានចំពោះគ្នាក៏ពិតមែនក៏មិនប្រាកដថាត្រូវការរបស់អ្នកទាំងពីរចំពោះ រឿងស្នេហ៍មានលក្ខណៈដូចគ្នានោះដែរព្រោះបញ្ញាត្តិ នៃស្នេហារបស់មនុស្សម្នាក់ៗមាន លក្ខណៈខុស ប្លែកគ្នាទៅតាមទស្សនៈរៀងៗខ្លួន។
-បុរស :បុរសភាពច្រើនយល់ថាស្នេហាគឺសំដៅទៅការចងចម្ព័ន្ធទំនាក់ទងជាមួយនារី ណាម្នាក់ដែលធ្វើឲ្យខ្លួនមានអារម្មណ៍ថា មានសេចក្តីសុខ មានភាពរ៉ូមែនទិក តែប្រសិន ស្រលាញ់គ្នាហើយមិនមានអារម្មណ៍ទាំងនេះទេបានសេចក្តីថាអ្នកមិនមែនជាគូរសេ្នហ៍ដែល គេប៉ងប្រាថ្នានោះទេ។
-នារី : នារីភាពច្រើនឲ្យនិយមន័យទៅលើស្នេហាថាជាវត្ថុដ៏ស្រស់ស្អាតបំផុតក្នុងឆាក ជីវិតដែលផ្ដល់នូវភាពសម្បូរបែបដល់ ជីវិតជាមនុស្សស្រី។
ស្នេហាធ្វើឲ្យមនុស្សស្រីរស់នៅដោយមិនឯកោកណ្ដោចកណ្ដែងនិងជាកម្លាំងជំរុញឲ្យ នារីប្រឈម នឹងបញ្ហាជីវិត ពីមួយថ្ងៃទៅមួយថ្ងៃ។
ការលះបង់សម្រាប់ស្នេហា
នៅពេលដែលមានសេចក្តីស្នេហាសាមីខ្លួនទាំងពីរមែងត្រូវថែរក្សានិងចំណាយ ពេល វេលាសម្រាប់គូស្នេហ៍ធ្វើឲ្យពុំសូវមានពេលវេលាផ្ទាល់ខ្លួនច្រើនដូចពេលនៅម្នាក់ឯង ប៉ុន្តែ បើគិតទៅផ្លូវល្អវិញស្នេហាធ្វើអ្នកមិនមានអារម្មណ៍ឯកោ។
-បុរស : បុរសភាគច្រើនយល់ថា ស្នេហាជារឿងសំខាន់បន្ទាប់ពីរឿងទទួលខុសត្រូវក្នុង ការងារ។ ហេតុនេះនៅពេលដែលពួកគេទំនេរពីការងារទើបគេនឹកគិតដល់រឿងស្នេហា។ ចំពោះ បុរសយល់ថាស្នេហាពុំចាំបាច់ទាល់តែជួបមុខគ្នារាល់ថ្ងៃឬតាមស្អិតទៅគ្រប់ ទីកន្លែងនោះទេ គ្រាន់តែទូរស័ព្ទបញ្ចាក់អារម្មណ៍នឹករលឹក ព្រួយបារម្ភក៏គ្របគ្រាន់ហើយ។
-នារី : នារីភាគច្រើនយល់ថាស្នេហាជារឿងធំចម្បងបំផុតក្នុងជីវិតដែលអាចឲ្យនាងលះ បង់អ្វីគ្រប់យ៉ាងទាំងអស់ដើម្បីសេ្នហា។ នារីពេញចិត្តនឹងចំណាយពេលវេលាសម្រាប់គូស្នេហ៍ យ៉ាងពេញទំហឹងហើយក៏រពឹងចង់ឲ្យបុរសជាគូស្នេហ៍តបស្នងនិងលះបង់គ្រប់បែបយ៉ាងដើម្បី ស្នេហាដូចនាងអ៊ចឹងដែរ។ នារីមែងមានអារម្មណ៍ថាបុរសលះបង់ដើម្បីស្នេហាតែនៅពេល ដំបូងៗប៉ុណ្ណោះលុះយូរៗទៅបុរសចាប់ផ្ដើមព្រងើយកន្តើយបន្តិចម្តងៗ។
ការបង្ហាញនូវអារម្មណ៍ចំពោះស្នេហា
ជារឿងធម្មតាដែលគូរស្នេហ៍ច្រើនតែបង្ហាញនូវអារម្មណ៍រ៉ូមែនទឹកចំពោះស្នេហាប៉ុន្តែការ បង្ហាញនោះមានលក្ខណៈមិនដូចគ្នាទេគូរស្នេហ៍ខ្លះបង្ហាញភាពល្អកល្អិនជាមួយគ្នាស្រលាញ់ គ្នាស្អិតល្មួតបេះមិនដាច់ប៉ុន្តែគូរស្នេហ៍ទៀតទៅណាមកណាបែរជាធ្វើដូចជាមិនស្គាល់គ្នាទៅ វិញ។
-បុរស : ការបង្ហាញនូវអារម្មណ៍នូវអារម្មណ៍ចំពោះស្នេហារបស់មួយភាគធំជាការបង្ហាញ ចេញតាមអារម្មណ៍ពិតៗ ដូចជាពេលគេចង់ថើមគេក៏ថើបដោយមិន ខ្វល់ពីភ្នែល់អ្នកដទៃនោះ ទេប៉ុន្តែក៏មានពេលខ្លះចេះទប់អារម្មណ៍របស់ខ្លួនដែរពិសេសពេលនៅមុខស្រីស្អាតផ្សេងទៀត ឬនៅមុខមនុស្សចាស់។
-នារី : នារីភាគច្រើនតែងបង្ហាញអារម្មណ៍ស្នេហ៍ទៅតាមអារម្មណ៍បុរសដូចជាពេលបុរស ធ្វើអ្វីមួយនាងក៍បណ្ដាយឲ្យគេធ្វើទៅតាមចិត្តដែលធ្វើឲ្យពេលខ្លះនារីត្រូវរងការទិតៀនថាមិនចេះ ស្រលាញ់ខ្លួន។
ប្រាក់ចាយវាយ
បញ្ហាប្រាក់ចាយវាយនៅពេលដើរលេងឬពេលណាត់ជួបគ្នាម្តងៗនោះក៏ជារឿង មួយ សំខាន់សម្រាប់គូស្នេហ៍ផងដែរ។
-បុរស:បុរសភាគច្រើនយល់ថាស្នេហាជារឿងរបស់មនុស្សពីរនាក់ជារឿងដែលភាគីទាំង ពីរត្រូវផ្ដល់នូវអារម្មណ៍ល្អៗដល់គ្នាទៅវិញទៅមក។ហេតុនេះភាគីទាំងពីរសុទ្ធតែទទួលខុសត្រូវ ចំពោះបញ្ហាប្រាក់កាសដែលត្រូវចាយវាយ។ប៉ុន្តែក្នុងការអនុវត្តវិញបុរសមែងស្នើខ្លួនជាអ្នក ចំណាយដើម្បីរក្សាមុខមាត់កុំឲ្យនារីយល់ថា ខ្លួនជាបុរសម៉ៅស្វិត។
-នារី : នារីភាគច្រើនយល់ថាស្នេហាជាការដាក់ទុនរបស់។ ការដែលខ្លួនយល់ព្រមដើរ លេងជាមួយបុរសនោះចាត់ទុកជារឿងខូចខាតកិត្តិយសមួយទៅហើយហេតុនេះ មានរឿងអ្វី ដែលនាងត្រូវព្រមខាតប្រាក់ទៀតនោះ? ដូច្នេះការចាយវាយជារឿងដែលបុរសត្រូវទទួលខុស ត្រូវម្នាក់ឯងប៉ុណ្ណោះ៕

No comments:
Post a Comment