មន្ទីរពីសោធន៍អាល្លឺម៉ង់មួយបានរកឃើញក្រោមការសិក្សា ថាម៉ូឡេគុលដែលគេតែងប្រើប្រាស់សំរាប់ព្យាបាលរោគអស់កំលាំងក៏ អាចជួយដល់ចំណង់ផ្លូវភេទរបស់នារីដែរ។តើនេះអាចជាថ្នាំ VIAGRA
ដំបូង សំរាប់នារីឬ? មន្ទីរពិសោធន៍
BOEHRINGER INGELHIEM បានធ្វើការសិក្សាមួយលើនារីចំនួនជាង ២.០០០នាក់ ដែលអ្នកទាំងនេះធ្វើរោគវិនិច្ឆ័យឃើញថា
ពួកគេបាត់បង់ ចំណង់ផ្លូវភេទ។
ក្នុងពេលធ្វើការសាកល្បងគ្លីនិក៣លើបណ្ដាលនារីដែលបានជ្រើសរើសគេឱ្យនារី
ទាំងនេះ លេបថ្នាំ PLACEBO ឬក៏ថ្នាំមាន លាយម៉ូឡេគុល FLIBANSERINE។ ក្នុងដំណាក់កាលលេប ថ្នាំទាំងនេះគេកត់សំគាល់ឃើញថា
នារីទាំងនោះទទួលបានព្រឹត្តិការណ៍រួមភេទគួរឱ្យពេញ ចិត្ត។
លើសពីនេះសំរើសនៃការចង់រួមភេទក៏កត់សំគាល់ឃើញដែរ។ ទីបំផុតបណ្ដាលទ្ធផល បង្ហាញថា
ការប្រើម៉ូឡេគុលនោះជួយច្រើនដល់ការបំពេញបំណងផ្លូវភេទ បើប្រៀបធៀបទៅ បណ្ដានារីដែលលេបតែថ្នាំPLACEB ។ ម៉ូឡេគុល FLIBANSERINE បើយោងតាមសាស្រ្ដា ចារ្យ ELAIS JOLLY ថាមានមុខងារជា NEUROTRANSMETTEURS ដែលដើរតួនាទីក្នុងការ ឆ្លើយតបចំពោះចំណង់ផ្លូវភេទ។
គេធ្វើការសន្និដ្ឋានថា ទីបំផុតថ្នាំនេះនៅពុំទាន់អាចចាត់ទុក ថាជា VIAGRA សំរាប់នារីនៅឡើយ
បើដរាបណាវាពុំទាន់មានប្រតិកម្មលើសមត្ថភាពនៃការ បញ្ចេញទឹកកាមដោយស្រួលទេ
ក៏ប៉ុន្តែអាចជួយកែលំអចំណង់ផ្លូវភេទរបស់នារី៕
No comments:
Post a Comment