បុរស៦ប្រភេទគ្រោះថ្នាក់សម្រាប់នារី


       ពេលឃើញបុរសសង្ហា សម្តីពិរោះ មានមន្តស្នេហ៏ ប្រិយមិត្តនារី ខ្លះអាចលង់នឹងសម្តីរូបរាងបុរសនោះបានងាយ រហូតដល់បាត់បង់ ភាពម្ចាស់ការខ្លួនឯង មើលឃើញអ្វីៗក្នុងខ្លួនគេ សុទ្ធតែល្អទាំងអស់
មិន ខុសពីពាក្យចាស់ថា "ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ" នោះឡើយ។ ប៉ុន្តែអ្នកមានដឹងទេថាបុរស នោះអាចមានបង្កប់នូវភាពពិសពុលធ្វើឲ្យនារីមិនតិចទេ ដែលរងគ្រោះដោយសារគេ      បុរស៦ប្រភេទ ដែលយើងណែនាំជួននៅពេលនេះ គឺជាប្រភេទបុរសគ្រោះថ្នាក់បំផុត ដែលនារីគួរតែចៀសចេញឲ្យឆ្ងាយពីគេ...
      
-ប្រភេទ"ស្វាមីអ្នកដទៃ"
      
បុរសដែលលមានគ្រួសារហើយ ចាត់ទុកថា ជាគ្រោះថ្នាក់បំផុតសម្រាប់នារី។​ ស្រ្តីនៅលីវ កុំយលខ្លួនបៀតឲ្យសោះ សូមកុំជៀសម្តីលួងលោមជាលេសរបស់គេដែលថាភរិយាមិនយល់ ចិត្តគេ គេគ្មានសេចក្តីសុខទាល់តែសោះក្នុងគ្រួសារ....។ល។ សូមកុំគេងយល់សប្តិថា គេ នឹងលែងប្រពន្ធ មកយកអ្នកឲ្យសោះ។ដូចនេះ អ្នកត្រូវចៀលវាងឲ្យឆ្ងាយ ពីបុរសប្រភេទនេះ។
      
-ប្រភេទ "កូនតាមម្តាយ"
      
ប្រសិនបើជួបបុរសប្រភេទនេះ អាននិយាយបានថា អ្នកប្រៀបដូចជាស្លាប់ទាំងរស់អ៊ីចឹង ព្រោះអ្នកកំពុងនាំខ្លួនឯង ចូលទៅប្រជែងជាមួយម្តាយរបស់គេ (ដែលអ្នកពុំមានថ្ងៃអាចយក ឈ្នះបានឡើយ)។ ឆាកជីវិតគេ វិលវល់ជាមួយម្តាយ គេជានិច្ច។ គេជាកូនល្អនាំម្តាយទៅ លំហែកាយ ទៅទទួលទានអាហារ ឬទៅលេងម្តាយស្ទើរតែរាល់ថ្ងៃ។ប្រសិនបើរៀបការរួច អ្នករស់នៅផ្ទះដាច់ដោយឡែកអ្នកនឹង ទទួលទូរស័ព្ទពីម្តាយគេនិយាយជាមួយកូនប្រុសគាត់ ជានិច្ច ប៉ុន្តែបើសិនជានៅផ្ទះ ជាមួយគ្នាវិញគេនឹងនៅជាមួយម្តាយគេច្រើនជាងនៅជាមួយ អ្នកហើយបើសិនជាអ្នករអ៊ូរទាំពីរឿងនេះគេនឹងប្រាប់អ្នកថា គេមានម្តាយតែម្នាក់គត់ សូមឲ្យ អ្នកយល់ ចិត្តគេផង។
      
-ប្រភេទ "ឃុនផែន"
      
ប្រិយមិត្ត ប្រហែលជាធ្លាប់បានដឹងពីរឿង"ឃុនឆាង ឃុនផែន" ខ្លះៗមកហើយដូចនេះ ក្រុមបុរសប្រភេទឃុនផែននេះ គឺជាបុរសល្មោកស្នេហ៏ចូលចិត្តទាក់ទងស្រីៗជាច្រើននាក់ក្នុង ពេលតែមួយគេមិនចាប់អារម្មណ៏ថា ភរិយា និងកូនៗរបស់គេឈឺចាប់ព្រោះ ទង្វើរបស់គេ ប៉ុណ្ណាះនោះឡើយ សូមត្រឹមតែគេអាចសម្រេចក្តីប្រាថ្នា ដែលគេចង់បានទៅបានហើយ។ ប្រសិនបើអ្នកមិនចង់ទទួលរងការឈឺចាប់ សូមចៀសឲ្យឆ្ងាយពីបុរសប្រភេទនេះ កុំចុះចាញ់ នឹងសម្តីផ្អែមរបស់ប្រុសព្រានឲ្យសោះ។ ប៉ុន្តែប្រសិន បើអ្នកធ្វេសប្រហែសទៅរៀបការជា មួយគេហើយនោះសូមទទួលយកការពិត​ និងធ្វើចិត្តទៅចុះថា គេមិនមែនជាទ្រព្យសម្បត្តិ ផ្តាច់មុខរបស់យើងទេប៉ុន្តែជាទ្រព្យសម្បត្តិរួម ដែលអ្នកត្រូវតែបែងចែកគ្នាប្រើប្រាស់ជាមួយ ស្រីផ្សេង។
      
-ប្រភេទ"ប្រុសក្ងោកស្រស់សង្ហា"
      
បុរសសង្ហាឡូយឆាយ អ្នកក៏ពុំគួរយកខ្លូនទៅបៀតដែរ ព្រោះបុរសសង្ហារ បែបនេះតែង តែប្រាថ្នារកស្រីស្អាត មករៀបការជាមួយ គេខ្វាយខ្វល់តែពីការថែទាំរូបរាងឲ្យស្រស់សង្ហាធ្វើ ឲ្យគេភ្លេចការតាក់តែងពីផ្នែកខាងក្នុង។ កុំភ្លេចថា ប្រុសស្អាតសង្ហា រមែងជាគ្រោះថ្នាក់សម្រាប់ ស្រ្តីព្រោះតែគេគិតថា គេសង្ហាអាចរក នារីដែលស្អាតជាងអ្នកទ្វេដងទៀតក៏បានដែរ។
      
-ប្រភេទ"ចៅហ្វាយនាយ"
      
បុរសប្រភេទនេះអ្នកក៏គួរចៀសឲ្យឆ្ងាយគេចូលចិត្តបង្គាប់បញ្ជាអ្នកដទៃឲ្យស្ថិតនៅក្រោម អំណាចគេ ធ្វើខ្លួនជាអាណាព្យាបាល ត្រួតត្រាអ្នកនិងចេញបញ្ជា លើអ្នកគ្រប់ពេលវេលា។ គេជាមនុស្សផ្តាច់ការ ពុំមែនជាបុរសដែលផ្តល់កិត្តិយសដល់នារីភេទទេ។
      
-ប្រភេទ"អ្នកប្រើកម្លាំង"
      
បុរសប្រភេទនេះ ជាមនុស្សដែលចូលចិត្តប្រើកម្លាំង ធ្វើបាបស្រ្តីយល់ឃើញថាស្រ្តីជា សម្បត្តិរបស់ខ្លួន ចង់ធ្វើអ្វីក៏បាន។ ជួនកាល កូននិងភរិយា ជាជនរងគ្រោះនៅពេលដែលគេ មានអារម្មណ៏តានតឹងដូចជាស្មុគស្មាញរឿងការងារ ដោះស្រាយអ្វី មួយមិនចេញក៏យកបញ្ហា មកទម្លាក់លើអ្នកដែលនៅក្បែរខ្លួន។ ជាមនុស្សមិនចេះស្វែងយល់ពីអារម្មណ៏និងផ្តល់ភាពកក់ ក្តៅដល់អ្នកដទៃ ដោយប្រើអំពើហិង្សាជា មធ្យោបាយដោះស្រាយបញ្ហា។

No comments:

Post a Comment