ហេតុអ្វីសុដន់ឡើងធំ និងឈឺពេលមានរដូវ


       ស្រ្តីភាគច្រើន មានអារម្មណ៍ថា សុដន់របស់ខ្លួនឯងមានសភាពធំ ជាងមុនហើយឈឺចាប់នៅអំឡុងពេលមុនមករដូវដែលបញ្ហានេះលោក ស្រីវេជ្ជបណ្ឌិតផ្នែករោគស្ត្រីរីបេកកាប៊ូថនៅរដ្ឋខេនតាក់គី សហរដ្ឋរិក
និងជាអ្នកនិពន្ធសៀវភៅThe Venus Week Discover The Powerful Secret of your Cycle at any age បានប្រាប់ថា មូលហេតុដោយសារអ័រម៉ូនភេទស្ត្រីកើនឡើនោះឯង។ ហេតុ ផលដំបូងគឺ អ័រម៉ូនប្រូចេស្ដេរ៉ូន (Progesterone) ដែលកើលឡើងជាមួយហេតុធ្វើឲ្យរាងកាយ មានសភាពហើមទឹកធ្វើ ឲ្យសុដន់ហើម ឬមើលទៅឃើញធំឡើង និងទន់។ ចំណែកអ័ម៉ូន អេស្រ្តូចេន(Estrogen)ក៏ជា មូលហេតុនៃការឈឺចាប់ដូចគ្នាដែរ។
      
លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា អ័រម៉ូនទាំងនេះ កំពុងត្រៀឲ្យរាងកាយរបស់ស្រ្តីមានភាព ព្រមសម្រាប់ការមានផ្ទែពោះនិងបញ្ជូនសញ្ញាទៅកាន់បំពង់ទឹកដោះឲ្យពង្រឹកខ្លួន ដែលជាមូល ហេតុនាំឲ្យមានការឈឺចាប់សុដន់បាន។
      
លោកស្ត្រីវេជ្ជបណ្ឌិត បានណែនាំថា អំឡុងពេលនោះ ស្រ្តីគួរចៀសវាងពិសាស្ករការហ្វេ អ៊ីននិងអ្វីក៏ដោយដែលមានសូដ្យូមច្រើន ព្រោះទាំង៣យ៉ាងនេះ នឹងបន្ថែមការប្រមូលផ្តុំវត្ថុរាវ ដែលធ្វើឲ្យសុដន់ហើមធំឡើងមួយរយៈ រួមទាំងអាចហើមខ្លួនផងដែរ៕

No comments:

Post a Comment