១១ ប្រការមុនពេលឈាមរដូវមកដល់


       ក្នុងអំឡុងមុនពេលមានឈាមរដូវប្រចាំខែមកដល់មួយ សប្តាហ៍តើអ្នកតែងតែកើតមានអាការខ្លះៗដូចជាក្រោមនេះដែរឬទេ? មានអារម្មណ៍ថាទុក្ខសោក និង ស្រងេះស្រងោចក្នុងចិត្តក្នុងអំឡុង
មុនពេលមានឈាមរដូវប្រចាំខែមកដល់មួយសប្តាហ៍ តើអ្នកតែងតែកើតមានអាការខ្លះៗ ដូចជាក្រោមនេះដែរឬទេ ?មានអារម្មណ៍ថាទុក្ខសោក និងស្រងេះស្រងោចក្នុងចិត្តតឹងតែង អារម្មណ៍ ទុក្ខកង្វល់គ្រប់បែបយ៉ាងអារម្មណ៍ប្រែប្រួលជាញឹកញាប់ ដូចជាម្តងអារម្មណ៍ល្អ ម្តងអារម្មណ៍មួហ្មងជាដើមខ្វល់ខ្វាយនៅមិនសុខមានអារម្មណ៍ធុញទ្រាន់ ចិត្តមិនជ្រះស្រឡះ អារម្មណ៍អណ្តែកអណ្តូង មានអារម្មណ៍ហេវហត់អស់កំលាំងកំហែងរបៀបទទួលទានអាហារ មិនប្រក្រតី ដូចជាឃើញអាហារធ្វីមិនចង់ទទួលទានទាំងអស់តែម្តងដេកមិនលក់ឬងោកងុយ ចង់ដេករហូតអារម្មណ៍មានមានសេក្តីសុខកើតឡើងមកយ៉ាងស្រស់ស្រាយកើតមានអាការ ផ្សេងៗឡើងមក ដូចជា ឈឺអួលដើមទ្រូង ឆ្អល់ពោះ ឬហើមជើង ។
      
បើសិនពិនិត្យលើ ១១ ប្រការខាងលើនេះហើយឃើញថា យ៉ាងហោចណាស់មាន ៥ ប្រការក្នុងចំណោមនេះសម្តែងថាអ្នកកំពុងមានផលប៉ះពាល់ពីសុខភាពហើយ។ ម្យ៉ាងវិញ ទៀតបើក្នុងប្រការ ទី ១ ដល់ ទី ៤ ក្នុងចំនួននេះ ខ្លួនរបស់អ្នកកើតមាន ១ ប្រការទាំងតែ ពីមុនមានឈាមរដូវមក និងថែមទាំងក្រោយពីអស់រដូវប្រចាំខែ ២-៣ ថ្ងៃ ហើយនៅតែមិន បាត់អាការទាំងនេះទៀត អាចបញ្ជាក់បានថាអ្នកកំពុងប្រឈមមុខ នៅក្នុងក្រុមមនុស្ស កើតមានភាពមិនប្រក្រតីមុនកាលមានឈាមរដូវប្រចាំខែដែលចាំបាច់ត្រូវបំបាត់អាការនេះ ទៅវិញ។ តាមវិទ្យាសាស្ត្រគេបានរកឃើញថា ស្រ្តីកើតមានអាការបែបនេះដោយសារតែ សភាពអ័រម៉ូនក្នុងរាងកាយប្រែប្រួល ហើយបើសិនបានទទួលការព្យាបាលដោយខ្វះប្រភេទ អ័រម៉ូនបានត្រឹមត្រូវ អាការនវនឹងបាត់ទៅវិញ ។
      
សម្រាប់ប្រការផ្សេងទៀតក្នុងចំណោមនេះខ្លះអាចពាក់ព័ន្ធជាមួយការទទួលទាន អាហារ ការដេកពួនមិនគ្រប់គ្រាន់ ឬរោគប្រចាំកាយខ្លះ ។ យកល្អ ក្នុងអំឡុងពេលនេះ ស្រ្តីពុំគួរទទួលទានអាហារដែលមានរសជាតិប្រៃ ឬ ហឹរខ្លាំងពេកឡើយ គួរជ្រើសរើសតែ ផ្លែឈើ និងចំណីអាហារដែលផ្តល់វីតាមីនប្រភេទ B1 Eឲ្យបានច្រើនជាការប្រសើរបំផុត។
      
ក្រៅពីនេះមុនពេលដឹងថា មានអាការបែបនេះកើតឡើង គួរជ្រើសរើសការហាត់ប្រាណ ខ្លះៗដូចជា ដើរ រត់យឺតៗ លោតអន្ទាក់ ក៏បានផលដូចគ្នាដែរ ប៉ុន្តែបើមានអាការ ធ្ងន់ធ្ងរ គួរប្រញាប់ទៅពិភាក្សាជាមួយពេទ្យ ៕

No comments:

Post a Comment