ស្នេហាមានប៉ុន្មានប្រភេទ


       ស្នេហាដែលកើតពីមនុស្សផ្សេងគ្នានឹងតែងមានចរិតដោយឡែក ពីគ្នា។​ ជួនកាលវាត្រុវបានគេប្រដូចទៅនឹងខ្យល់ត្រជាក់ក្នុងរាត្រីរដូវ ក្ដៅពេលខ្លះជាខ្យល់ក្ដៅធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ឆាបឆេះហើយ
ពេលខ្លះទៀតដូចជាទ្រនំដ៏សុខសាន្ដ.....។ បើទោះជាអ្នកកំពុងតែស្រឡាញ់បែបណាក៏ដោយ អ្នកវិទ្យាសាស្រ្តនៅតែអាចបែងចែក ស្នេហាជាប្រភេទ ជាមូលដ្ឋានដូចខាងក្រោម ៖       -ស្នេហាជាមួយនឹងអារម្មណ៍ខ្លាំងក្លា
      
មនុស្សមួយចំនួនមានចិត្តត្រេកត្រអាលជាមួយ នឹងប្រភេទស្នេហាដែលមានភាព ពេញចិត្ត ពេញថ្លើមច្រើន និង ស្និទ្ធស្នាលរួមួយអារម្មណ៍រំជើបរំជួលខ្លាំងក្លា។ នេះត្រូវបាន គេមើលឃើញថា ជាមនោសញ្ចេតនាដែលមានការរួមផ្សំផ្លូវភេទ និង អារម្មណ៍រំជើបរំជួល ពេញទំហឹង។ បណ្ដាមនុស្សធ្លាប់ឆ្លង់កាត់ប្រភេទស្នេហានេះ គឺចង់បានភាពជិតស្និទ្ធផ្នែក រាងកាយ និង ស្មារតីជាមួយដៃគូ និងមានទំនោរ ធ្វើឱ្យស្នេហាកាន់តែអស្ទារ្យ។ ភាពពេញ ដោយរ៉ូម៉ែនទិក ពេញចិត្តពេញថ្លើម បង្កឱ្យមាន បង្កឱ្យមានអារម្មណ៍ជ្រួលជ្រើមក្នុងពេល ចាប់ផ្ដើមនោះ ជាចំណុច ពេសេសរបស់មនុស្សដែលចូលចិត្តមានស្នេហាប្រភេទនេះ។
      -
ស្នេហាដែលកើតឡើបន្តិចម្ដងៗ
      
ប្រភេទមនោសញ្ចេតនាដែលកើតឡើងជាជំហានៗបែបនេះ នឹងធ្វើឱ្យអ្នកបានដឹងពី ភាគីម្ខាងទៀតថាតើស័ក្តិសមនឹងខ្លួនឬទេមុននឹងឈានដល់អារម្មណ៍ខ្លាំងក្លា។មនុស្សដែល មានស្នេហាប្រភេទនេះចង់បានភាពស្មោះត្រង់ និង រីកចម្រើនបែប តក់ៗពេញបំពង់ ទៅតាមពេលវាលា។ ជាក់ស្ដែងស្នេហាប្រភេទនេះតែងកើតចេញពីបណ្ដាមិត្តភក្ដដែលជិត ស្និទ្ធ។
      
មូលដ្ធាននៃស្នេហាប្រភេទនេះ គឺការអធ្យាស្រ័យ និងស្រឡាញ់រាប់អាន។ ពួកគេតែង ចង់បានថែទាំមនុស្សដែលខ្លួនស្រឡាញ់ប្រៀបដូចជាថៃរក្សាកូនក្មេងឬឪពុកម្ដាយរបស់ពួក គេដូច្នេះដែរ។ ស្នេហាប្រភេទគឺពោរពេញទៅដោយភាពអស់ពីចិត្តពីថ្លើម ហ្មត់ចត់ ការ- ស្រឡាញ់និង មេត្តាធម៌ ដែរ។
      -
ស្នេហាបែបហេតុផល
      
នៅក្នុងស្នេហាប្រភេទហេតុផលនេះគឺគ្មានភាពខ្ពង់ខ្ពស់នោះទេ ជំនួញវិញគឺមានតែការ ក្រើនរំឮកពិចារណាថា តើគួរធ្វើតាមសំណូមពរភាគីម្ខាងទៀតឬអត់?
      
យោងតាមការសន្យានិងការដឹងច្បាប់ពីបណ្ដាតម្រូវការទាំងនោះស្នេហាបែបហេតុ ផលគឺនិងមានជីវិតយូរជាង ស្នេហាប្រភេទរ៉ូម៉ែនទិក ឬក៏អាចរហូតដល់ស្លាប់រៀងខ្លួនទៀត ផង។ ស្នេហាបែបហេតុផលតែស្មោះត្រង់និងជាក់លាក់។បណ្ដាមនុស្សដែលមានស្នេហា ប្រភេទនេះតែងមើលមនុស្សដែលខ្លួនស្រឡាញ់ក្នុងផ្លូវល្អជានិច្ច។ ពួកគេមិនចេះភ័យខ្លាច ពីការប្រែប្រួលព្រោះយល់ថានោះគឺជាឱកាសនិងឧបសគ្គរឹតតែជួយឱ្យពួកគេបានស្និទ្ធស្នាល និងយល់ចិត្តគ្គាជាងមុន៕

No comments:

Post a Comment