ភាពខុសគ្នានៃការជ្រើសរើសគូស្រកររវាងបុរស និង ស្រ្តី


       ការជ្រើសរើសគូស្រករ ឬមិត្តមួយរយឆ្នាំ គឺជារឿងមួយដ៏សំខាន់ សម្រាប់មនុស្សគ្រប់រូប ជាពិសេសគឺស្រ្តី ដូចពាក្យចាស់មួយខ្លាដែល តែងតែពោលថា ធ្វើស្រែបើខុស គឺខុសតែមួយរដូវតែបើទុកដាក់កូន
ចៅ បើខុសគឺខុសអស់មួយជីវិត ។ ចុះចំណែកលោកអ្នកវិញគិតយ៉ាងណាដែរ ?        តើលោកអ្នកគិតថា មិត្តមួយរយឆ្នាំដែលមានលក្ខណៈបែបណាទៅ ទើបស័ក្តិសមនឹង លោកអ្នកបំផុត? តើលោកអ្នកចង់ដឹងទេថា បុរស និងស្រ្តី ភាគច្រើនគេជ្រើសរើសគូរ ស្រករដោយមើលទៅលើអ្វីខ្លះ ?
      
តាមការសិក្សាលើចិត្តសាស្រ្តក្នុងការជ្រើសរើសគូស្រករដ៏ថ្មីបំផុតមួយបានបង្ហាញ ឲ្យដឹងថា បុរសស្វែងរកគូស្រករណាដែលមានវ៏យក្មេងជាង និង មានសុខភាពល្អរីឯនារី វិញក៏មិនធម្មតាដែរ គឺពួកគេមានទំនោរជ្រើសរើសបុរសដែលមានលំនឹងខាងហិរញ្ញវត្ថុ (ប្រាស់កាស) មកធ្វើជាមិត្តមួយរយឆ្នាំរបស់ពួកគេ ។
      
លោកបណ្ឌិត រ៉ូប៊ឺត ខ្រាមឺ (Robert Cramer) សាស្រ្តាចារ្យផ្នែកចិត្តសាស្ត្រ ព្រមទាំង សាស្ត្រចារ្យជំនួយមួយចំនួយទៀតបានមានប្រសាសន៍ថា លទ្ធផលនៃការសិក្សានេះមិន មែនជារឿងមួយគួរឲភ្ញាក់ផ្អើលទេ ។
      
នៅពេលដែលគេដុំឲបុរសជ្រើសរើសលក្ខណៈនៃគូស្រករដ៏ប្រសើរបំផុតសម្រាប់ពួក គេក្នុងការស្ទង់មតិមួយបុរសៗបានពិន្ទុរហូតដល់ទៅ ៤២ ភាគរយទៅលើភាពទាក់ទាញ យុវវ័យ សុខភាព និងលក្ខណៈដែលឆ្លើយតបនឹងផ្លូវភេទ ខណៈពេលដែលនារីៗឲតម្លៃទៅ លើលក្ខណៈ និងគុណសម្បត្តិខាងលើត្រឹមតែ ២៧ភាគរយប៉ុណ្ណោះ។ប៉ុន្តែស្រ្តីទាំងឡាយ ដែលនៅក្នុងការស្ទង់មតិនេះ បានផ្តល់ពិន្ទុខ្ពស់រហូតដល់ទៅ ៥២ភាគរយ ទៅលើភាពឆ្លាត វៃភាពស្មោះត្រង់ និងសមត្ថភាពរកចំណូល ស្របពេលដែលបុរសផ្តល់តែ ៣៩ភាគរយ ចំពោះលក្ខណៈទាំងអស់នេះ ។
      
លទ្ធផលនៃការសិក្សានេះ បិតជាមានតុល្យភាពទៅនឹងអ្វីដែលបុរស និង នារីធ្លាប់តែ ត្អូញត្អែរបន្ទោសគ្នាទៅវិញទៅមក ដោយបុរសៗតែងត្អូញត្អែរថា នារីមើលឃើញតែប្រាក់ ចំណែកឯនារីៗវិញរអ៊ូរទាំថា បុរសចង់បានតែស្រីក្មេង ។
      
ទោះបីជាយ៉ាងនេះក៏ដោយ ក៏យើងមិនអាចមើលរំលងនូវសម្ពាធខាងវប្បធម៌បានដែរ ពោលគឺបុរស និង នារីនៅក្នុងសង្គម ឬ ប្រទេសខ្លះធ្វើការជ្រើសរើសគូស្រករណាដែល អាចធ្វើឲពួកគេមានជីវភាពកាន់តែប្រសើរឡើងដោយមិនគិតពីលក្ខណៈ និងគុណសម្បត្តិ ដែលបានរៀបរាប់ដូចខាងលើនោះទេ ៕

No comments:

Post a Comment