ការខ្វល់ខ្វាយឥតឈប់ឈរ ពីការឈឺចុកចាប់នៃប្រដាប់ភេទស្រ្តី


       ការរលាកទ្វារមាស និង ប្រដាប់ភេទស្រ្តី ដែលកើតឡើងជា ញឹកញាប់
      
ការរលាកទ្វាមាស និង ប្រដាប់ភេទស្រ្តីដែលកើតឡើងជា
ញឹកញាប់ ការរលាកទ្វាមាស និង ប្រដាប់ភេទស្រ្តីស្រួចស្រាវគឺជាមូលហេតុជាញឹកញាប់ ដែលអ្នកជំងឺតែងតែមកជួបជាមួយគ្រូពេទ្យឯកទេសរោគស្រ្តី។ ចំណែកឯការព្យាបាលមិន ពិបាកទេ។
      
ការរលាកទ្វាមាស និង ប្រដាប់ភេទស្រ្តីរ៉ាំរ៉ៃគឺពុំមានការព្យាបាលជាដាច់ពិតប្រាកដ
ទេ។ តើមានយន្តការណាមួយពន្យល់ពីការ លាប់ឡើងវិញនៃ ការរលាកប្រដាប់ភេទស្រ្តី ឬទេ? តាមរយៈការពិនិត្យមេរោគ នៅក្នុងសរបស់ស្រ្តីអាចជា មធ្យោបាយក្នុងការដោះ បញ្ហានេះ។        ការលាប់ឡើងវិញដដែលៗ បណ្តាលឱ្យមានការឈឺចុកចាប់រ៉ាំរ៉ៃ ដែលទាក់ទងនឹង ផ្នែកចិត្តសាស្រ្ត និង អារម្មណ៍ ហើយក្នុងករណីនេះការរលាកប្រដាប់ភេទស្រ្តី មិនមែន ជាបញ្ហានៃផ្នែកវេជ្ជសាស្រ្តទេ។ តើការព្យាបាលណាមួយដែល សមស្របនឹងបញ្ហានេះ?
      
ការរុករកនៃការជ្រៀតចូលនៃមេរោគ
      
លោក ស្តូវអាត និង លោក អាល់ បានបង្ហាញឱ្យឃើញថា ៦៨ភាគរយនៃស្រ្តីដែល មកពិគ្រោះពីរឿងការឈឺចុកចាប់ដែលបណ្តាលមកពីការរលាកប្រដាប់ភេទរ៉ាំរ៉ៃបណ្តាល មកពីការជ្រៀតចូល នៃមេរោគដដែលៗ ដូចជាពពួកផ្សិតទ្រីកូមូណាស់ Gardnerella vaginalis (យ៉ាងហោចណស់ ក៏មានការជ្រៀតចូល៤ដងក្នុងរយ:ពេល៦ខែ)ចំណែកឯ៣២ ភាគរយទៀត មិនបានបង្ហាញឱ្យឃើញថា មានការជ្រៀតចូលនៃមេរោគទេ។
      
ចំពោះ៦៨ភាគរយនៃ ស្រ្តីដែលទទួលនូវការឆ្លងមេរោគរ៉ាំរ៉ៃ គឺមាន២ភាគ៣ដែល បញ្ជាក់នូវលទ្ឋផលវិជ្ជមាន ហើយ១ភាគ៣ទៀត បញ្ជាក់នូវលទ្ឋផលអវិជ្ជមាន។
      
ក្នុងការសិក្សាផ្សេងទៀតរបស់លោក វ៉ិតគីន បានបង្ហាញឱ្យឃើញថា មានតែ៣០ ភាគរយនៃស្រ្តីដែលជួបប្រទះនូវការរលាកប្រដាប់ភេទដោយពពួកផ្សិតនៅតែមានផ្ទុកនូវ ពពួកផ្សិតឈ្មោះ Candidas albicans ជានិច្ចហើយមានតែ ២០ភាគរយដែលមិនមាន រោគសញ្ញា។
      
តើត្រូវគិតដូចម្តេច ចំពោះភាពមិនស៊ីគ្នារវាងការឆ្លងមេរោគដោយលទ្ឋផលវិជ្ជមាន
និង រោគសញ្ញាដែលលេចឡើង?
      
មូលហេតុនៃការលាប់ឡើងវិញ
      
ក្រៅពីការប្រើថ្នាំអង់ទីប៊ីយូទិច ដែលបណ្តាលឱ្យមានការរីកដុះដាលនៃពពួកផ្សិតកត្តា ដែលបណ្តាលឱ្យ មានការរលាកប្រដាប់ភេទស្រ្តីរ៉ាំរ៉ៃ ផ្សេងទៀត មិនមានការបកស្រាយ ច្បាស់លាស់ទេ។ មេរោគជាកត្តាមួយបង្កជម្ងឺ តែការដឹងនៃស្ថានភាពរបស់អ្នកជម្ងឺ ឬកត្តា ផ្សេងទៀតត្រូវតែរុករក ដូចជាការចុះថយនូវប្រព័ន្ឋភាពសុំាជាដើម។
      
ស្រ្តេស
      
នៅក្នុងជម្ងឺឆ្លង ការសិក្សាបានបង្ហាញឱ្យឃើញថា ការកើនឡើងនូវអាត្រានៃជម្ងឺឆ្លង ដូចជា (mononucleose infectieuse, streptocoque)គឺទាក់ទងទៅនឹងស្រ្តេសស្រួចស្រាវ ឬ រ៉ាំរ៉ៃ។ លោក វ៉ិតគីន បានបញ្ជាក់ថាសារជាតិ β endorphine ដែលបញ្ចេញច្រើននៅ ពេលមានស្រ្តេស ជំរុញឱ្យមានការដុះដាលនៃពពួកផ្សិត ហើយបង្កឱ្យមានជម្ងឺ។ ប៉ុន្តែវា កើតមានចំពោះតែស្រ្តីដែលមិនបានប្រើប្រាស់ថ្នាំពន្យារកំណើត។
      
ចំពោះលោក ដាន់ហ្សើរ បានបញ្ជាក់ដែរថា ស្រ្តសតែមួយមិនអាចបង្ករឱ្យមានជំងឺ បានទេ ដូចនេះទាមទារត្រូវដឹងពីសភាពរបស់អ្នកជម្ងឺ និង ប្រវិត្តិជម្ងឺពីមុន។
      
លោក ស្តេបតូ ក៏បានបញ្ជាក់ដែរថាកត្តាផ្សេងៗគ្នាជាច្រើនបានជះឥទ្ឋិពលលើស្រ្តេស ដូចជាការគាំទ្រពីសង្គម បទពិសោធន៍ក្នុងការឆ្លងកាត់ស្រ្តេសខ្លាំងពីមុន បុគ្គលិកលក្ខណៈ របស់អ្នកជម្ងឺ កត្តាសង្គម និងវប្បធម៌។ ការសិក្សាក៏បានបង្ហាញឱ្យឃើញផងដែរនូវមុខងារ នៃប្រព័ន្ឋភាពសុំា ដែលមានសភាពខ្លាំងល្អនៅលើស្រ្តីដែលមានទំនាក់ទំនងទៅនឹងស្រ្តេស ក្នុងការរស់នៅទេ។
      
ការធ្លាក់ទឹកចិត្ត
      
អ្នកឯកទេសខាងផ្នែកចិត្តសាស្រ្តបានកត់សម្គាល់ថា ការថយចុះនូវប្រព័ន្ឋភាពសុំា កើតមានឡើងនៅក្នុងសភាពធ្លាក់ទឹកចិត្ត។
      
លោក ស្តូវអាត និង លោក អាល់ បានបង្ហាញឱ្យឃើញថា សភាពធ្លាក់ទឹកចិត្តកើត មានច្រើនលើស្រ្តីដែលមានជម្ងឺឆ្លងលាប់ឡើងវិញ (ការឆ្លង៤ដងក្នុងរយ:ពេល៦ខែ)ជាង ស្រ្តីដែល មានសុខភាពល្អ។ ប៉ុន្តែគេបានកត់សម្គាល់ថា ស្ត្រីដែលមានរោគសញ្ញានៃការ រលាកប្រដាប់ភេទ ដែលមានលទ្ឋផលពិនិត្យមេរោគអវិជ្ជមានទទួលនូវការធ្លាក់ទឹកចិត្តនិង ការឈឺចុកចាប់រ៉ាំរ៉ៃ ច្រើនជាងស្រ្តីដែលមានលទ្ឋផលពិនិត្យមេរោគវិជ្ជមាន និងស្រ្តីដែល មានសុខភាពល្អ។ ស្រ្តីមានការរលាកប្រដាប់ភេទ ហើយលទ្ឋផលពិនិត្យមេរោគអវិជ្ជមាន ច្រើនជាស្រ្តីដែលឆាប់មានការរួមភេទរហ័សពេក ឬស្រ្តីដែលមានវិបត្តិរួមភេទជាមួយដៃគូ។ ការព្យាបាលដោយផ្នែកចិត្តសាស្ត្រ ឬថ្នាំប្រឆាំងនឹងការធ្លាក់ទឹកចិត្តអាចធ្វើឱ្យរោគសញ្ញា អន់ថយ ឬ បាត់តែម្តង។
      
ស្រ្តេស និង ការធ្លាក់ទឹកចិត្ត គឺធ្វើឱ្យប្រព័ន្ឋភាពសុំាធ្លាក់ចុះ ប៉ុន្តែវាមិនមែនជាកត្តា តែមួយបង្កជម្ងឺនោះទេ ផ្ទុយទៅវិញវាជាផលវិបាកនៃជម្ងឺទៅវិញ។
      
ការរលាកប្រដាប់ភេទស្រ្តីរ៉ាំរ៉ៃ ធ្វើឱ្យជម្ងឺផ្លូវចិត្តបណ្តាលឱ្យមានជម្ងឺផ្លូវកាយ
      
ស្រ្តីដែលមានជម្ងឺរលាកប្រដាប់ភេទរ៉ាំរ៉ៃ ច្រើនតែទទួលនូវការរំខានខ្លាំងដោយការ រមាស់ក្រហាយប្រដាប់ភេទ។
      
តាមការសិក្សារបស់លោក ហ្សាស រោគសញ្ញាទាំងនេះគ្រាន់តែជាអារម្មណ៍នៃកាយ។
      
ការរមាស់ប្រដាប់ភេទ
      
ការរមាស់អាចមានមុខងារផ្សេងៗគ្នា :
       1-
មុខងារផ្តល់សញ្ញា: គឺដើម្បីទាក់ទាញការចាប់អារម្មណ៍មកលើប្រដាប់ភេទដោយ ការប្រើដៃរុករាវ។ នៅលើប្រដាប់ភេទការអេះ រមាស់អាចទាក់ទាញចំណាប់អារម្មណ៍ទៅ លើចំណង់រួមភេទ ហើយអាចជាការធ្វើដើម្បីឱ្យមានចំណង់រួមភេទពិតប្រាកដ។
       2-
ការបង្កើតសកម្មភាព: ការរមាស់ទាមទារឱ្យមានការអេះ។ ការអេះអាចធ្វើឱ្យការ ឈឺចុកចាប់អន់ថយ ហើយការឈឺចុកចាប់បែរទៅជាចំណង់ទៅវិញ។
       3-
តួនាទីដើម្បីបន្ឋូរការរមាស់ដោយការអេះខ្លាំងទៅលើកន្លែងរមាស់។
      
ការក្រហាយប្រដាប់ភេទស្រ្តី
      
ជួនកាលស្រ្តីមិនបានប្រាប់ពីការរមាស់ទេ តែជាការក្រហាយ និងការឈឺចុកចាប់ ទៅវិញ។ រោគសញ្ញាទាំងនេះក៏កើតមានញឹកញាប់លើស្ត្រីដែលទទួលនូវជម្ងឺឆ្លងហើយ លទ្ឋផលមេរោគអវិជ្ជមាន។
      
អ្នកឯកទេសសរសៃប្រសាទបានបំភ្លឺថា ការឈឺចុកចាប់កើតពីធាតុបន្សំផ្សេងៗគ្នា ដូចជាការទទួលតាមវិញ្ញាណ ការបញ្ចេញតាមរយ:អារម្មណ៍ ការដឹង និងការវាយតម្លៃ។ លោកវ៉ាំង សង់ បានរម្លឹកថា គ្មានការដឹងនូវការឈឺចាប់ដោយមិនមានការស្គាល់ ឬមិន ស្គាល់ពីប្រវត្តិជម្ងឺនោះទេ។ ការឈឺចុកចាប់ គឺជាការបំលែងពីការទទួលតាមវិញ្ញាណទៅ ជាការបញ្ចេញតាមរយ:អារម្មណ៍។
      
ទីតាំងនៃរោគសញ្ញា
      
ការរមាស់ និងការរលាកក្រហាយមាននៅលើស្បែកនៃទ្វាមាស។
      
លោក កុងសូលី និយាយអំពីស្បែកប្រៀបបាននឹងកញ្ចក់នៅជាប់ខ្លួន។ ពេលដែល មានរបួស គឺធ្វើឱ្យមានការចាប់អារម្មណ៍ត្រួតពិនិត្យដើម្បីព្យាបាល។ ចំពោះលោកអង់ស្សី បានលើកឡើងថា របួសប៉ះពាល់លើស្បែកគឺធ្វើឱ្យមានស្រ្តេសកើតឡើងថែមទាំងបាត់បង់ នូវចំណាប់អារម្មណ៍លើខ្លួនឯង។ ស្បែកប្រៀបបានទៅនឹងស្រោមដែលគ្របលើសារពាង្គ កាយ និងជាកន្លែងសំរាប់បំលាស់ប្តូរនូវសារជាតិមួយចំនួន។ ស្បែកនៅប្រដាប់ភេទបង្ហាញ នូវសញ្ញាចំណង់ស្នេហា និង ការឈឺចាប់។
      
ការព្យាបាលដោយចិត្តសាស្រ្តនឹងត្រូវបញ្ចូលក្នុងការព្យាបាលជម្ងឺដែរ។
      
ការរលាកទ្វាមាស និង ប្រដាប់ភេទស្រ្តី គឺជាការខ្វល់ខ្វាយរបស់ស្រ្តី
      
អ្នកជម្ងឺមួយចំនួនបានបញ្ចេញនូវអារម្មណ៍ពិបាកក្នុងការធ្វើខ្លួនជាស្រ្តី។ ដោយភាព ខ្មាស់អៀន ឬ ភាពស្អប់ខ្ពើម ធ្វើឱ្យស្រ្តីមួយចំនួនយល់ថា ប្រដាប់ភេទរបស់ខ្លួនមានការ ចុះអន់ខ្សោយ។ លោក ដូលតូ បានបញ្ចូលនូវគំនិតនៃរូបភាពរាងកាយដែលគ្មានវិញ្ញាណ បានបង្ហាញនូវទំនាក់ទំនងរវាងរាងកាយ និង ភាសា។
      
រូបភាពនៃរាងកាយជាការឆ្លុះបញ្ចាំងពីប្រវត្តិរបស់មនុស្សម្នាក់ៗ។ រូបភាពនៃរាងកាយ ប្រើសម្រាប់សរសើរខ្លួនឯង។ វាជារូបភាពដែលទាក់ទងនឹងចំណង់ ពីចំណង់មួយទៅ ចំណង់មួយ ចំណង់ដែលទទួលស្គាល់ដោយសារមនុស្សម្នាក់ទៀត ដែលស្ថិតនៅក្រោម ច្បាប់។
      
តាមលោក ដូលតូ បញ្ជាក់ថារូបភាពនៃរាងកាយគឺ អាស្រ័យទៅលើចន្ទល់៣គឺ:
      1-
រូបភាពគ្រឹះ គឺការរក្សាលំនឹង
      2-
រូបភាពមុខងារ គឺសកម្មភាព
       3-
រូបភាពសម្រើបដែលបង្កើតឡើងដោយមនុស្សម្នាក់ទៀត ដោយមានទំនាក់ទំនង ល្អនឹងគ្នា។
      
រូបភាពរាងកាយប្រែប្រួលទៅតាមពេលវេលា។ រូបភាពមុខងារគឺទាក់ទងទៅនឹង សមភាពរបស់ឪពុកម្តាយ ដែលមានភេទដូចគ្នា។
      
ភាពសម្រើបនៃរាងកាយត្រូវបង្កើតឡើងតាមរយ:ទំនាក់ទំនងភាសារ អារម្មណ៍ភាព រស់រវើករបស់ដៃគូរ។ រូបភាពនេះនឹងត្រូវបានបំផ្លាញចោល បើសិនដៃគូទទួលស្គាល់នូវ ភាពខ្វះខាត។
      
រូបភាពនៃរាងកាយរបស់ក្មេងស្រីអាចអន់ថយដោយសារ :
       1-
ទៅលើរូបភាពគ្រឹះ ដោយសារបញ្ហាក្នុងការបង្ហាញពីការខ្វះខាតរបស់ម្តាយ ឬ ភាពស្វាហាប់ខ្លាំងរបស់ម្តាយ។
      2-
ទៅលើរូបភាពសកម្ម គឺការអប់រំមិនបានល្អ។
      3-
ទៅលើរូបភាពសម្រើបត្រូវបានគម្រាមដោយកំហុស ឬ ភាពជ្រុលពេក។
      
ការចុះខ្សោយនៃរូបភាពរាងកាយ បង្កឱ្យមានបញ្ហាផ្លូវចិត្តដែលជាមូលហេតុធ្វើឱ្យ មានជម្ងឺផ្លូវចិត្ត។
      
មូលហេតុផ្សេងទៀតដែលបង្កឱ្យមានការរលាកទ្វារមាស ឬ ប្រដាប់ភេទស្រ្តីរ៉ាំរ៉ៃ
      
រោគសញ្ញានៃការរលាកទ្វារមាស ឬ ប្រដាប់ភេទស្រ្តី គឺពុំមានភាពច្បាស់លាស់ទេ។ ការប្រើប្រាស់រាងកាយ ដើម្បីគិតទៅលើកូន និង ទំនាក់ទំនងរវាងម្តាយនិងកូន។ នាក់ទំនងនេះ គឺជាស្ថានភាពដែលភ្ជាប់នូវការត្រួតពិនិត្យភាពសម្រើបនិងរាងកាយ។
      
ការរលាកផ្លូវភេទ គឺបញ្ជាក់នូវទុក្ខព្រួយ ប៉ុន្តែភាពទុក្ខព្រួយនេះធ្វើឱ្យអ្នកជម្ងឺមាន អារម្មណ៍ពិបាក ដែលអារម្មណ៍នេះកាន់តែធ្វើឱ្យវិបត្តិផ្លូវចិត្តកាន់តែដុនដាប។ ការដែល ប៉ះពាល់លើផ្លូវកាយអាចជាមធ្យោបាយការពារខ្លួន ដោយឱ្យដឹងថាខ្លួនមានជម្ងឺ។
      
រោគសញ្ញាគឺជាការការឆ្លើយតបដោយមិនប្រើពាក្យរោគសញ្ញា គឺជាការឆ្លើយតប ដោយមិនប្រើពាក្យសម្តី។ តាមការវិភាគរបស់លោក វ៉ាត់ ស្លាវីក និង លោក អាល់ គឺវា អាស្រ័យទៅលើ :
      1-
និយមន័យនៃរោគសញ្ញា
      2-
តើគេមានវិបត្តិអ្វី?
      3-
លើកឡើងនូវបញ្ហា ទៅតាមលំដាប់នៃការព្យាបាល
      4-
ពន្យល់ឱ្យច្បាស់ពីការស្នើសុំផ្លាស់ប្តូរ
      5-
បង្ហាញពីកម្មវត្ថុនៃបំលាស់ប្តូរ ដោយមិនត្រូវផ្តោតទៅលើរោគសញ្ញាទេ។
      
តាមមតិរបស់ដៃគូមួយចំនួន ស្រ្តីច្រើនលើកយកមូលហេតុនៃការរលាកផ្លូវភេទដោយ ការឆ្លងរោគ ដើម្បីជាលេសបដិសេធនឹងការរួមភេទ។
      
ស្រ្តីខ្លះទៀតបន្ទោសលើខ្លួនឯង តែតាមពិតគឺមកពីជម្ងឺដែលបណ្តាលមកពីការបាត់ លំនឹងរវាងប្រព័ន្ឋការពារខ្លួន និងមេរោគវាយលុក។
      
សរុប
      
ចំពោះការរលាកទ្វាមាស និងប្រដាប់ភេទស្រ្តី ត្រូវតែមានការសាកសួរពីប្រវត្តិជម្ងឺ ឆ្លងរបស់ស្រ្តី។ ថ្វីត្បិតតែជាជម្ងឺមិនកាច សាហាវ តែវាតែងតែជាបញ្ហាចោទទៅលើការ ព្យាបាលដែលមិនជាសះស្បើយ ដែលធ្វើឱ្យមានជម្ងឺផ្លូវចិត្ត និង ជម្ងឺផ្លូវកាយទាក់ទងគ្នា។ ការពិសោធន៍រកមេរោគ ជាការចាំបាច់រកមូលហេតុនៃជម្ងឺ។ ត្រូវពន្យល់អ្នកជម្ងឺឱ្យច្បាស់ពី ភាពសុំាញុំានៃជម្ងឺ។

No comments:

Post a Comment