ដោយ ៖ ខេមរិទ្ធ
ខេត្តកំពង់ស្ពឺ ៖ សាកសពស្ត្រីវ័យក្មេងម្នាក់ត្រូវបានអ្នកចាប់ត្រីប្រទះឃើញច្រក បាវក្រចៅ យកទៅទំលាក់ចោលក្នុងអូរស្ពានដាច់ ហើយរសាត់អណ្តែតមកជាប់គុម្ពឫស្សីបង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២ មករា ២០១១ ស្ថិតក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ប៉ុន្តែភ្លាមៗនោះ ប៉ូលិសចាត់ការមិនទាន់ទេ ព្រោះវាព្រលប់បន្តិចទៅហើយ ។
មកដល់ព្រឹកម៉ោង៨ថ្ងៃទី៣ មករា ២០១១ ប៉ូលិសបានចុះទៅកាន់កន្លែងកើតហេតុ រួចហើយស្រាយបាវក្រចៅពិនិត្យសព ប៉ុន្តែពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ...សាកសពស្ត្រីនេះ មានអាយុប្រមាណ២០ឆ្នាំ សម្បុរ.ស សក់ខ្លី ត្រឹមស្មា កំពស់ប្រហែល១,៥៥ម៉េត្រ ពាក់អាវដៃវែង ឆ្នូតស-ខ្មៅ សំពត់វែង ពណ៌ក្រមៅ មានផ្កា លាបថ្នាំក្រចកដៃ ធ្មេញមានដាំត្បូង ។ ប៉ូលិសកោលស្យវិច័យបានឱ្យដឹងថា សាកសពស្ត្រីនេះមានស្នាមជាំ ពកក្បាល និងមានខ្សែអង្រឹងជាប់.ក ត្រូវបានគេសន្និដ្ឋានថា ស្លាប់ដោយឃាតករវាយដំ និងរឹត.កនឹងខ្សែអង្រឹង ។
អ្នកភូមិបាននិយាយថា ការប្រទះឃើញសាកសពនេះ គឺដោយសារអ្នកចាប់ត្រីអូសមងកាលពីល្ងាចម៉ោង៥ម្សិលមិញប្រទះឃើញ វាទើរជាប់នៅគុម្ពឫស្សីក៏រាយការណ៍ទៅអ្នកភូមិ និងសមត្ថកិច្ចឱ្យដឹងនឹងចាត់ការតែម្តង...ព័ត៌មាននេះ ចាត់ទុកជាដំណឹងមួយដល់បងប្អូនសាច់ញាតិ ដែលបាត់សមាជិកគ្រួសារ សូមអញ្ជើញទៅកាន់កន្លែងកើតហេតុ និងទាក់ទងអាជ្ញាធរមូលដ្ឋាន នឹងដឹងព័ត៌មានលំអិតហើយ ៕
No comments:
Post a Comment