វិធីជួយស្រោចស្រង់ជីវិតស្នេហ៍


       មានចាំបានទេថា បើធ្វើការប្រៀបធៀបទិដ្ឋភាពកាលពីជួបគ្នា ថ្មីថ្មោងលើកដំបូងពីការរួមដំណេក និង ភាពល្អូកល្អិនពេលនេះមាន ការខុសគ្នាឆ្ងាយឬទេ?
       កាលពីមុនអាចស្អិតល្មួតបេះមិនដាច់ពីគ្នា ប៉ុន្តែឥឡូវបែរជាធុញទ្រាន់ ឬនឿយណាយ ដាក់គ្នា ។
      
តើហេតុផលអ្វីខ្លះទៅទើបបណ្តាលឲ្យជីវិតស្នេហារបស់អ្នកធ្លាក់ដល់កម្រិតនេះ?​​ អ្នកមិន ត្រូវតែមានការស្ថារស្ថានការណ៍ឲប្រសើរឡើង ។       ខាងក្រោមនេះជាប្រការណែនាំខ្លះៗសម្រាប់អ្នកអនុវត្ត ៖
      -
១ - ដាស់គេឲភ្ញាក់ពីដំណេកថ្នមៗ
      
ផ្លាស់ប្តូរវិធីដាស់គេឲភ្ញាក់ពីដំណេក ដែលកាលពីមុនមកធ្លាប់តែគំហ៊កឬ ទាញកន្ត្រាក់ដៃ ជើងសាកល្បងបែរមកដាស់គេដោយកាយវិការថ្នមៗវិញ និង ពិសេសនៅពេលភ្ញាក់ដំណេក ហើយគួររកទឹកក្រូច ឬ ទឹកត្រជាក់មួយកែវឲគេ ដែលវិធីនេះជួយផ្តល់ឲគេមានអារម្មណ៍កក់ ក្តៅ និងស្រស់ថ្លាថែមទៀតផង ។
      
ការសម្តែងនូវកាយវិការបែបនេះ វានឹងជួយបង្កើតឲមានអារម្មន៍ស្រឡាញ់ថ្នាក់ថ្នមកាន់ តែខិតចូលជិតគ្នា ហើយបញ្ហាដំណេកលើគ្រែក៏ស្អិតល្មួតទៅតាមនោះដែរ ។
      -
២ - ពន្លឺភ្លើងភ្លឺព្រាលៗបង្កើតបរិយាកាស
      
មិនថាអ្នកចូលចិត្តធ្វើអាហារទទួលទានជាមួយគេនៅផ្ទះ ឬ ទិញពីខាងក្រៅមកទទួល ទាននោះទេសូមសាកល្បងបង្កើតបរិកាសអាហារក្នុងពេលល្ងាចប្លែកៗខ្លះម្តងមើលចុះ ។
      
ជាដំបូងកាលពីមុនមក អ្នកធ្លាប់តែបើកភ្លើងភ្លឺចិញ្ចាចចិញ្ចែងនៅក្នុងផ្ទះបាយ ពេលនេះ សុំណែនាំឲអ្នកបែរមកបើកភ្លើងអំពូលប្រឿងៗ ឬ អុជទៀនវិញម្តង។បរិយាកាសបែបនេះមាន លក្ខណៈរ៉ូមែនទិកខ្លាំងណាស់ ។
      
ក្រៅពីនេះប្រការមួយទៀតដែលអ្នកមិនគួរភ្លេចដែរ គឺរៀបចំតុអាហារឲមានរបៀបរៀប រយល្អជាប់ជាប្រចាំព្រោះទាំងអស់នេះសុទ្ធតែទាក់ទាញឲស្នេហារបស់អ្នកស្អិតល្មួតបានគ្រប់ ពេល។
      -
៣ - កុំស្តាយថវិកា
      
ការទិញឈុតខោអាវក្នុងពេលខ្លះហួសភាពចាំបាច់ក៏ពិតមែន ប៉ុន្តែបើទិញឈុតថ្មីណា ស្រស់ស្អាតហើយទុករង់ចាំឱកាសពិសេសៗសម្រាប់បង្ហាញឲគេភ្ញាក់ផ្អើលនោះ វាជាការល្អ ណាស់ ។
      -
៤ - ហាត់រៀនអ្វីខ្លះជាមួយគ្នា
      
បើសិនមានពេលទំនេរក្នុងថ្ងៃឈប់សម្រាកសាកល្បងរកអ្វីថ្មីៗមកធ្វើរួមជាមួយ គ្នាខ្លះ ដូចជា អ្នកអាចបបួលគេឲមករៀនរួមជាមួយគ្នា ឬ រៀនហែលទឹកជាមួយគ្នាជាដើម។ អនុស្សាវរីយ៍ទាំងអស់នេះបង្កើតឲមានភាពស្និទ្ធស្នាល និង ការស្រឡាញ់ថ្នាក់ថ្នមគ្នាកាន់ តែច្រើនឡើង ។
      -
៥ - ស្រាជួយបង្កើនភាពរ៉ូមែនទិក
      
ទោះបីជាថ្ងៃខួបកំណើតរបស់អ្នកទាំងពីរបានកន្លងផុតអស់ទៅហើយប៉ុន្តែការមានគ្រឿង ស្រវឹង ឬស្រាទំពាំបាយជូរបន្តិចបន្តួចមកទទួលទានរួមគ្នាក៏ជួយធ្វើឲបង្កើតបរិយាកាសប្លែក ដល់ចំណងស្នេហ៍របស់អ្នកបានដូចគ្នា ។
      -
៦ - បទភ្លេងពិសេស
      
ថ្ងៃណាដែលអ្នក ឬគេមានអារម្មណ៍ហត់នឿយពីការងារការមានស៊ីឌីបទចំរៀងជាទីចូល ចិត្តបើកកំដរបរិយាកាសក្តាប់កែអផ្សុក ក៏ជួយឲអារម្មណ៍ទាំងអ្នកនិងគេស្រស់ថា្ល និងពោរ ពេញដោយមនោសញ្ចេតនានឹងគ្នា ។
      -
៧ - រំឭកពីអតីតកាល
      
ថ្ងៃណាទំនេរៗ អ្នកទាំងពីរអាចសាកល្បងធ្វើខ្លួនដូចជាសម័យដែលទើបស្គាល់គ្នាលើក ដំបូងម្តងមើលខ្លះ ។ អ្នកសាកទៅអង្គុយទទួលទានការ៉េមនៅឯណាដែលធ្លាប់ទទួលទាន រួមគ្នានៅមហាវិទ្យាល័យ ឬ កន្លែងហាងអាហារដែលគេណាត់ប្រាប់សារភាពស្នេហ៍ជាលើក ដំបូងជាដើម ។
      -
៨ - រកថ្ងៃឈប់សម្រាប់កម្សាន្តរ៉ូមែនទិច
      
សាកយកថ្ងៃឈប់សម្រាក សៅរ៍-អាទិត្យរបស់អ្នកទាំងពីរទៅកំសាន្តតាមខេត្ត ខ្លះ ឬ មិនទៅតំបន់កម្សាន្តនានាដែលប្លែកថ្មីៗផង ។ ទីតំបន់ទាំងនេះទោះជាសាមញ្ញធម្មតាប៉ុន្តែ នៅពេលអ្នកធ្វើដំណើរទៅតែពីរនាក់បែបនេះ ពិតជាមិនធម្មតាឡើយសម្រាប់គូស្នេហ៍ ចាស់សម័យដូចអ្នក ។
      -
៩ - អហារដ៏អស្ចារ្យ
      
សាកល្បងរករូបមន្តធ្វើម្ហូបអាហារដ៏ពិសេសសម្រាប់ឲគេទទួលទានខ្លះ ដើម្បីឲ្យគេប្លែក មុខម្ហូបថ្មីៗ។ ម្ហូបដែលអ្នកធ្វើ អាចជាប្រភេទគេចូលចិត្ត ឬ ម្ហូបបរទេសកំពុងពេញនិយម ក៏បាន។
      -
១០ - យកតេឡេកុម៉្មង់លាក់ទុក
      
អាចជារឿងមិនគប្បីបើយប់នោះ អ្នកប្រកាសជាយប់ដែលហាមមិនឲគេមើលទូរទស្សន៍ ប៉ុន្តែបើអ្នកបានរៀបចំត្រៀមមុខម្ហូបអាហារគ្រឿងភេសជ្ជៈ ឬ សូម្បីតែល្បែងលេងសប្បាយៗ ទុកលេងជាមួយគ្នាពេលនោះនឹងជួយធ្វើឲអ្នកទទួលអារម្មណ៍រំភើប និងកក់ក្តៅក្នុងតម្រេក ស្នេហាខុសប្លេកធម្មតា។ សូមកុំភ្លេចយកតេឡេកុម្ម៉ង់លាក់ទុកកុំឲគេរពិសចិត្ត ហើយបើក ទូរទស្សន៍ដែលនាំឲបាត់បង់អរម្មណ៍ល្អនាឱកាសនោះផង ៕

No comments:

Post a Comment