ស្រ្តីមានផ្ទៃពោះធ្លាក់សច្រើនជាងធម្មតា


       ជាធម្មតាស្រ្តីគ្រប់រូបមានធ្លាក់សគ្រប់ៗគ្នា។ ប្រយោជន៏នៃការ ធ្លាកសមានច្រើនយ៉ាង ដូចជា ធ្វើឲ្យទ្វារមាសមានសំណើម មិនធ្វើ ឲ្យមានការផ្សារក្រហាយ ឬឈឺ ជួយការពារការធ្លងមេរោគ ព្រោះមាន
សភាពជាអាស៊ីដ ដែលអាចបំផ្លាញ់មេរោគបាននិងជួយឲ្យមានភាពរំអិលក្នុងពេលរួមភេទ ជាដើម។
      
ក្នុងពេលមានគភ៌ រាងកាយរបស់ស្រ្តីជាមាតា នឹងមានការធ្លាក់ស កាន់តែច្រើនថែមទៀត ជាការជួយឲ្យទ្វារមាសមានភាពរំអិលកាន់តែច្រើន ដើម្បីត្រៀមលក្ខណៈសម្រាប់ការសម្រាល នាពេលខាងមុខ។ ដូច្នេះនៅពេលមានគភ៌ មាតាភាពច្រើនតែងតែសង្កេតឃើញថាខ្លួនឯង មានការធ្លាក់សកាន់តែច្រើនដែលចាត់ទុកជារឿងប្រក្រតី និងពុំមានគ្រោះថ្នាក់អ្វីនោះទេ ទាំង ចំពោះមាតា និងទារកក្នុងផ្ទៃ លើកលែងតែជាការធ្លាក់សខុសប្រក្រតី។
      
ទោះជាយ៉ាងណាក្តី ការធ្លាក់សច្រើនរបស់ស្រ្តីមានគភ៌ក៏មានផលវិបាកខ្លះៗដែរព្រោះ អាចធ្វើឲ្យមានការឆ្លងមេរោគមួយចំនួន ដូចជាមេរោគផ្សិត បានងាយជាងធម្មតាហើយបើ មានការឆ្លងមេរោគផ្សិតមែន នឹងមានការរមាស់ទ្វារមាសផងដែរ៕

No comments:

Post a Comment