ស្រ្ដីតែងតែសុបិនអាក្រក់ជាងបុរស


      ស្រ្ដីតែងមានអត្រាការដេកសុបិនអាក្រក់ច្រើនជាងបុរសនិង ការសុបិនរបស់ស្រ្ដីនៅមានសភាពបង្កឱ្យប៉ះទង្គិចដល់អារម្មណ៍ច្រើន ជាងបុរសទៀតផង។
       ក្រុមអ្នកស្រាវជ្រាវប្រចាំសកលវិទ្យាល័យរ៉េ សអហ្វអ៊ីងលែន ក្នុងប្រទេសអង់ភ្លេស ដែលបានធ្វើការសិក្សាក្នុងរឿងនេះទៅលើក្រុមអ្នកស្ម័គ្រចិត្តចំនួន១៧០នាក់ដោយឱ្យពួកគេ ធ្វើកំណត់ហេតុពីសុបិនកាលពីថ្មីៗមកនេះបង្ហាញថាក្នុងចំណោមអ្នកស្ម័គ្រចិត្តមានបុរស សុបិនអាក្រក់ត្រឹមតែ១៩%ចំណែកស្រីដែលសុបិនអាក្រក់មានរហូតដល់៣០%។
      
ក្រុមអ្នកស្រាវជ្រាវអះអាងថា ការដែលស្រ្ដីសុបិនអាក្រក់ជាងបុរសអាចបណ្ដាលមកពី សីតុណ្ហភាពក្នុងរាងកាយរបស់ស្រ្ដី មានការផ្លាស់ប្ដូរក្នុងអំឡុងពេលមកឈាមរដូវខែតែ ប៉ុណ្ណោះ។ ព្រោះតាមធម្មតារៀងរាល់មុនស្រ្ដីមករដូវខែម្ដងៗ តែងតែកើតមានអាការៈរសាប់ រសល់ ពេលដេកបង្កឱ្យរាងកាយប្រែប្រួលទើបធ្វើឱ្យសុបិនអាក្រក់ឡើង។
      
ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងទៀត សភាពរាងកាយមិនស្រួលខ្លួនអារម្មណ៍តានតឹង សុទ្ធតែហុចលទ្ធផលឱ្យការដេកសុបិនអាក្រក់ទាំងអស់៕

No comments:

Post a Comment