៧ ហេតុផល ដែលធ្វើឱ្យអ្នកគ្មានគូស្នេហ៍


     ១- ឈ្លក់វង្វេង ក្នុងភាពស្រមើស្រមៃ: ឈ្លក់វង្វេងនឹងការងារពេក ឈ្លក់នឹងសម្ភារនិយាយដែលអ្នកចង់បានរហូតធ្វើឱ្យភ្លេចនឹងដល់រឿង ផ្លូវចិត្តយូរៗទៅ ក៏កើតទៅជាការធុញទ្រាន់រហូតដល់ធុញទ្រាន់នឹងការ
ជួបជាមួយបុរសភេទទៀតផង ទើបធ្វើឲ្យអ្នកត្រូវបន្តនៅឯកា តទៅទៀត។       ២- មិនយល់ចិត្តភេទផ្ទុយ : បច្ចុប្បន្ននេះ ភាពស្មើគ្នា រវាងស្រ្តីនឹងបុរស មានសន្ទុះខ្លាំង ស្រ្តីពូកែការងារមានកាន់តែច្រើនជួបកាលធ្វើឲ្យអ្នកខ្វះការគោរពចំពោះភេទផ្ទុយគ្នា។ នៅ ពេលគម្លាតរវាងភេទកាន់តែឆ្ងាយឡើងៗ អ្នកអាចមានអារម្មណ៍ថាខ្លួនឯងពូកែជាងឬគិត ថាបុរសមិនអាចធ្វើឲ្យខ្លួន មានសេចក្ដីសុខបានទេ ទើបធ្វើឲ្យអ្នក បិទបេះដូង មិនទទួល បុរសភេទ ឲ្យចូលមក ក្នុងជីវិតរបស់ខ្លួន ឬគិតថា ស្នេហាមិនសំខាន់ ខ្លួនអាចរស់នៅម្នាក់ ឯងបាន។ អ្នកគិតថា បើយើងចង់ឲ្យគេមកផ្ដល់សេចក្ដីស្រឡាញ់ មករស់នៅក្បែរៗ យើង ឬមកលួងលោម ជាកម្លាំងចិត្ត នោះបញ្ជាក់ថា យើងជាមនុស្សទន់ជ្រាយ។ ដូច្នេះទើបអ្នក ព្យាយាមធ្វើឲ្យខ្លួនឯងរឹងប៉ឹង ទោះជាក្មានបុរសក៏អ្នកអាចរស់នៅបាន។ ឬហេតុផលម្យ៉ាង ទៀតអាចមកពីអ្នករស់នៅក្នុងសង្គមដែលខ្វះទំនាក់ទំនងជាមួយបុរស។
      
៣- មិនហានបើកចិត្ត ចំហអារម្មណ៍របស់ខ្លួន : អ្នកខ្លះមិនហ៊ានបើកចំហអារម្មណ៍ជា- មួយនឹងបុរសណាម្នាក់ ដែលជាការបិទឱកាសឲ្យបុរសឈានជើងចូលមកយល់អំពីអ្នក។
      
៤- វាយតម្លៃបុរសឆាប់ពេក : នារីខ្លះ ឆាប់វាយតម្លៃបុរសរហ័សពេក ឬមានលក្ខខណ្ឌ ខ្ពស់ ដូចជា គេត្រូវតែជាបុរសមានរូបរាងខ្ពស់ស្រឡះនិងត្រូវរៀនចប់បរិញ្ញាឬអនុបណ្ឌិត ឬចង់បានបុរសដែលមានគុណសម្បត្តិល្អ ឥតខ្ទោះគ្រប់យ៉ាង ដែលបែបនេះ ប្រៀលដូចជា ការសាងកំពែងបិទបាំងខ្លូនឯង អ្នកគួរគិតថាសូម្បីខ្លួនអ្នកក៏មិនមែនជាស្រ្ដីដែលល្អឥតខ្ចោះ ដែរ។ ហេតុនេះអ្នកគួរតែសម្លឹងរកមើលត្រឹមតែបុរសដែលល្អបានហើយមិនចាំបាច់ឥតខ្ចោះ នោះទេ ព្រោះជួនកាលមនុស្សធម្មតាក៏អាចនាំមកនូវភាពអស្ចារ្យបំផុតដល់ជីវិតរបស់អ្នក ក៏ថាបាន។
      
៥- មុននឹងមានស្នេហា ត្រូវមានអ្វីៗ គ្រប់យ៉ាងសិន : អ្វីដែលធ្វើឲ្យអ្នកគ្មានស្នេហាក្នុង ពេលនេះ គឺអ្នកតែងតែរង់ចាំឲ្យស្នេហាចូលមក នៅពេលអ្នកមានអ្វីៗគ្រប់យ៉ាងជាមុនសិន ដូចជា ត្រូវរង់ចាំរៀនឲ្យចប់មានការងារល្អធ្វើ មានជីវភាពរស់នៅធូរធារ ដូចដែលអ្នកចង់ បានសិន ទើបមានស្នេហាជាក្រោយ។
       -
អន់សម្រស់ ឬអន់ចរិត : សម្រស់ ជាចំណុចលេចធ្លោដែលបុរសតែងសម្លឹងស្រ្តី ហើយ បុរសភាពច្រើន តែចង់បានគូស្នេហ៏ដែលស្រស់ស្អាត។ ដូច្នេះបើអ្នកឆ្លុះកញ្ចក់មើលទៅ ឃើញខ្លួនអស់សម្រស់ គួរចេះកែកុន ថែមថយ ឬតុបតែងមុខមាត់សក់ ថែស្បែក ឲ្យស្អាត ឡើង។
       -
រីឯចំណុចម្យ៉ាងទៀត ក៏អាចជាការរាំងខ្ទប់មិនឲ្យខ្សែភ្នែកបុរសសម្លឹងមករកអ្នកបាន ដែរនោះគឺចរិតលក្ខណៈ សម្បត្តិ ដូចជា មានភាពច្រងេងច្រងាងមិនទន់ភ្លន់ ឬកខ្ពស់ មាត់ដាច ខ្វះលក្ខណៈជានារីខ្មែរ....។
      
៧- មានគម្រោងច្រើនពេក : បើអ្នករៀបគម្រោងតឹងតែងពេកដូចជាឆ្នាំក្រោយ សឹមមាន ស្នេហា, ខ្ញុំគ្មានពេលវេលាសម្រាប់ស្នេហាទេ! ធ្វើឲ្យស្នេហាក្លាយជាអ្វីដែលអ្នកចង់ធ្វើ ពេលទំនេរប៉ុណ្ណោះ។ បែបនេះ តើមានបុរសណា អាចចូលមកកជ្រកក្នុងបេះដូងអ្នកបាន?... ដូច្នេះ គួរបណ្ដោយស្នេហា ឲ្យទៅតាមធម្មជាតិរបស់បេះដូងប្រសើរជាង៕

No comments:

Post a Comment