ស្រ្តី និង ការសម្រាលកូនមិនគ្រប់ខែ


       ការសម្រាលកូនមុនកំណត់ ឬមិនគ្រប់ខែ ជាបញ្ហាដែលស្រ្តី មួយចំនួនបានជួបប្រទះ ហើយទារកដែលសម្រាលមិនគ្រប់ខែតែង មានទម្ងន់ខ្លួនតិច ការលូតលាស់ធំធាត់ មិនសូវបានល្អរួមទាំងអាច
មានបញ្ហាសុខភាពផ្សែងៗជាច្រើនទាំងម្ដាយ និងទារក។ ដូច្នេះស្រ្តីដែលមានប្រវត្តិសម្រាល កូនមុនកំណត់ ឬស្រ្ដីដែលស្ថិតក្នុងអត្រាប្រឈមនៃការសម្រាលកូនមិនគ្រាប់ខែ គួរថែទាំ សុខភាពខ្លួនឯងឱ្យបានល្អ ព្រមទាំងស្វែងយល់ពីមួយហេតុ និងវិធីការពារដើម្បីកុំឱ្យកើត មានបញ្ហាសម្រាលកូនមុនពេលកំណត់...។        ការសម្រាលកូនមុនកំណត់ (មិនគ្រប់ខែ) កើតឡើង ពីមូលហេតុជាច្រើនដែលក្នុងនោះ រួមមានដោយសារបច្ចប្បន្ន ស្ត្រីភាពច្រើនចាប់ផ្ដើមមានបុត្រធីតាដំបូងពេលឈានចូលវ័យ ៣០ឆ្នាំឡើងទៅ។ ប៉ុន្តែនោះមិនមែនជាមូលហេតុតែមួយគត់នោះទេ ព្រោះនៅមានកត្ដា ផ្សេងៗទៀត ដូចជា :
       -
ឆ្លងមេរោគ: អាចបណ្ដាលឲ្យសម្រាលមិនគ្រប់ខែ ដោយការឆ្លងមេរោគនៅប្រព័ន្ធ ទឹកនោម ប្រព័ន្ធរំលាយអាហារ ឬមានការឆ្លងមេរោគ នៅបរិវេណមាត់ស្បូនទ្វារមានដែល ការឆ្លងមេរោគទាំងនេះ អាចបណ្ដាលឲ្យបែកទឹកភ្លោះ មុនពេលកំណត់។
       -
មាត់ស្បួនមិនរឹងមាំ: អាចបណ្ដាលមកពីស្រ្តីជាមាតាធ្លាប់ទៅកោសស្បូនដើម្បីរំលូតកូន ឬធ្លាប់ពង្រីកមាត់ស្បូន ពីមុនមកទើបធ្វើឲ្យមាត់ស្បូនមិនរឹងមាំ និងធ្វើឲ្យស្បួនបើកមិន កំណត់។
      -
សុក របកចេញមុនកំណត់
       -
មានចេញឈាមទៅក្នុងពោះ ដែលអាចបណ្ដាលមកពីសុក ទំនេរទាពេកទើបបណ្ដាល ឲ្យមានការចេញឈាម។
      -
មានដុះសាច់នៅស្បូន
      -
គភ៌មានជាតិពុល
      
កើតពីជំងឺប្រចាំកាយ ដូចជាជំងឺលើសឈាមឬទឹកនោមផ្អែម។
      
ស្ត្រីជាមាតាប្រើថ្នាំញៀនដូចជា ថ្នាំឆ្កួត ថ្នាំកូកាអ៊ីន ថ្នាំក្រុមអំហ្វេតាមីនព្រោះតាមការ ស៊ើបប្រវត្តរបស់មាតា ដែលសម្រាលកូនមុនកំណត់ នៅឯបរទេស បានរកឃើញថា មាតា ក្រុមនេះធ្លាប់ប្រើថ្នាំកូកាអ៊ីន អំហ្វេតាមីន និងជក់បារី។
      +
អាចទប់ស្កាត់ការសម្រាលកូនមុនកំណត់បានទេ?
      
គ្រូពេទ្យ នឹងប្រើថ្នាំរម្ងាប់ការកន្រ្តាក់ខ្លូនរបស់ស្បូន ដើម្បីជួយឲ្យស្បូនបន្ទួរសាច់ដុំវិញ។ អាចប្រើថ្នាំនេះបាន ក្នុងករណីពុំមានបែកទឹកភ្លោះ និងពុំមានការឆ្លងមេរោគ បើមានការឆ្លង មេរោគ ត្រូវព្យាបាលដោយការប្រើថ្នាំអង់ទីប៊ីយ៉ូទិក ជាមុន។
      
គ្រូពេទ្យ នឹងវិនិច្អ័យអាការរបស់មាតា និងពិនិត្យមើលអាយុគភ៌ ព្រោះថាបើសម្រាល ពេលគភ៌មានអាយុតិចពេក សុខភាពទារក មិនមានភាពរឹងមាំសរីរាង្គផ្សេៗ ធ្វើការមិនបាន ពេញលេញ អាចមានគ្រោះថ្នាក់ដល់ទារក។ ឧទាហរណ៍ប្រសិទ្ធបើសម្រាលនៅពេលគភ៌ អាយុតិចជាង៣៤ សប្ដាហ៍ ថង់ខ្យល់ក្នុងសួតរបស់ទារកធ្វើការមិនទាន់បានពេញលេញធ្វើ ឲ្យមានបញ្ហាទាក់ទងនឹងផ្លូវដង្ហើម ដែលក្នុងករណីនេះគ្រូពេទ្យនឹងផ្ដល់ថ្នាំស្តេរ៉ូអ៊ីដ ដើម្បី ជំរុញដំណើរការរបស់ថង់ខ្យល់ក្នុងសួត រួមជាមួយជាមួយផង។ក្នុងករណីមានបែកទឹកភ្លោះ ផងនោះ បើទឹកភ្លោះ មានបរិវេណតិច និងពុំមានការឆ្លងមេរោគទេពេលបានទទួលកាព្យា- បាលហើយ ទឹកភ្លោះឈប់ហូរតទៅទៀត ស្បូនមានការរំលាយសាយខ្លួនមកវិញមិនប្រឹងរឹង ទៀត នោះមាតា អាចរក្សាគភ៌តទៅទៀតបាន។ប៉ុន្តែបើទឹកភ្លោះ ចេញមកមានបរិវេណច្រើន ឬមានការឆ្លងមេរោគ រួមជាមួយផងនោះ ចាំបាច់ត្រូវឲ្យសម្រាលមុនកំណត់ទើបមានសុវត្ថិ- ភាពជាង។
      
វិធីបង្ការសម្រាលកូន មុនកំណត់ :
      
១- ប្រាក់លម្អិតអំពីប្រវត្តិរបស់ខ្លួន : ស្ត្រីជាមាតាគួរប្រាប់ប្រវត្តិផ្សេងៗដល់គ្រូពេទ្យ យ៉ាងលម្អិតដូចជា ធ្លាប់រំលូតកូនពីមុនមក ឬធ្លាប់រលូតកូននៅក្នុងត្រីមាសទី ២នៃគភ៌ជា ដើម។ ក្នុងករណីនេះ គ្រូពេទ្យនឹងបង្ការទុកជាមុន ដោយការដេរមាត់ស្បូន ក្នុងពេលដែល មានគភ៌ ហើយនឹងកាត់ចេញវិញ នៅពេលសម្រាល។
      
២- ពិនិត្យផ្ទៃពោះជាប្រចាំ : ប្រសិនបើកូនដំបូងអ្នកធ្លាប់មានប្រវត្តិសម្រាលមិនគ្រប់ ខែ ឬបែកទឹកភ្លោះមុនកំណត់ គួរជម្រាបដល់គ្រូពេទ្យដែលពិនិត្យពោះ ដើម្បីគ្រូពេទ្យដែល ពិនិត្យពោះ ដើម្បីគ្រូពេទ្យមានវិធានការព្យាបាល និងបង្ការការសម្រាលមិនគ្រប់ខែ ។
      
៣- ពេលឈឺថ្កាត់ ត្រូវប្រញាប់ជួបគ្រូពេទ្យ : នៅពេលមានអាការរាករូសឬមានបញ្ហា រលាកប្លោកនោម អ្នកគួរប្រញាប់មកជួបគ្រូពេទ្យជាបន្ទាន់ព្រោះអាការទាំងនេះ អាចបណ្ដាល ឲ្យមានការសម្រាលមិនគ្រប់ខែបាន បើមិនធ្វើការព្យាបាល វានឹងជំរុញឲ្យមានការឈឺពោះ សម្រាលមុនកំណត់បាន។
      
៤- សង្កេតមើលអាការរបស់ខ្លួន : ឧទាហរណ៍ ប្រសិនបើអ្នកមានធ្លាក់សមានក្លិន ត្រូវ ប្រញាប់ពិភាក្សាជាមួយគ្រូពេទ្យ ព្រោះអាចបណ្ដាលមកពីការឆ្លងមេរោគហើយវាអាចជំរុញឲ្យ មានការសម្រាលមុនកំណត់។
      
បើមានអាការរឹងពោះជារយៈៗ ឈឺពោះប្រៀបដូចឈឺចាប់ពេលមានរដូវហើយឈឺកាន់ តែញាប់ឡើងៗ អង្គុយសម្រាក ក៏មិនបាត់ និងមានការបែកទឹកភ្លោះផងនោះ គួរតែប្រញាប់ ទៅជួបគ្រូពេទ្យ ព្រោះអាចជាអាការឈឺពោះ សម្រាលកូនមិនគ្រប់ខែ។ ចំណែកឯអាការខុស ប្រក្រតីផ្សេងៗ ក្នុងពេលពោះនោះ អ្នកមិនគួរបង្អែបង្អង់បណ្ដែតបណោយទុកយូរឡើយគួរតែ ប្រញាប់ប្រញាល់ ពិភាក្សាជាមួយគ្រូពេទ្យទើបជាការប្រសើរ៕

No comments:

Post a Comment