វីធីបំបាត់សង្វាពោះ


       សំរាប់ស្ត្រីដែលទើប នឹងក្លាយខ្លួនទៅជាម្តាយរបស់គេថ្មី និងស្ត្រី ដែលធ្លាប់មានបទពិសោធន៍ធ្វើជ្វាម្តាយយូរ មកហើយនោះ រមែងជួប នឹង បញ្ហាអាការះសង្វាពោះមិនខាន។ នៅក្នុងថ្ងៃនេះយើងនឹង លើកវីធីបំបាត់ សង្វាពោះដែលមានមូលហេតុមកពីការពផ្ទៃមក ជំរាបជូនទុកជាចំណេះដឹងដូចខាងក្រោមនេះ ៖        ១.មូលហេតុដែលធ្វើឱ្យពោះកើតមានសង្វា
       
អាការះសង្វាពោះវាកើតចេញពីការយឺតយាររបស់ស្បែក ដែលជាប់គ្នាជាបន្តបន្ទាប់រើយៗ ដែលគេអាចប្រទះឃើញបានក្នុងសភាវះធម្មតា និងក្នុងមនុស្សកើតរោគដូចជាស្ត្រីពផ្ទៃ0ស្ត្រីបំបៅ ដោះកូនស្ត្រីទ្បើងទំងន់ឆាប់រហ័សពួកយុវវយ័ (អាយុពី៩ទៅ១៣ឆ្នាំ) ដែលមានការប្រែប្រួលក្នុងការ ធំធាត់ឆាប់រហស័ផងដែរ។ ក្រៅពីនោះមនុស្សដែលកើតរោគ CushingsandMarfan Syndromes អ្នក កើតរោគទឹកនោមផ្អែម និងការប្រើ ថ្នាំលាបឬបានទទួលទានសារជាតិផ្សំពីស្ទៀរ៉យច្រើនហួសហេតុ ពេក។
       
២.ពិធីព្យាបាល
       
ប្រសិនបើជាស្ត្រីពផ្ទៃក្រោយពេលសំរាលហើយអាការះនឹងបានសន្សឹមៗល្អទ្បើយវិញតែ អាចការពារបានដោយការប្រើទ្បូសិនលាបបំប៉នស្បែកឱ្យបានជាប់ប្រចាំនៅលើបរិវេណដែលកើត មានចាប់តាំងពីផ្តើមពផ្ទៃភ្លាមៗដែលវីធីបែបនេះនឹងជួយកាត់បន្ថយឪកាសកើតសង្វាពោះបាន។
       
សំរាប់មនុស្សធាត់វិញ ប្រសិនបើកាត់បន្ថយទំរន់ចុះ នោះស្នាមបែកសង្វានឹងថយចុះចំណុច ដែលសំខាន់ហាមប្រើថ្នាំស្ទៀរ៉យជាប់គ្នារយះពេលយូរពេកហើយត្រូវស្ថិតនៅក្រោមការថែទាំរបស់ គ្រូពេទ្យផងដែរទើបមានសុវត្ថិភាព។
       
អ្នកអាចប្រើថ្នាំលាបដែលមានរួមផ្សំទៅដោយអាស៊ីដវីតាមីនដូចជា Tretinoin ធ្វើឱ្យអាការះ របស់រោគនេះល្អប្រសើរទ្បើង និងគួរទទួលទានអាហារឱ្យបានគ្រប់៥ក្រុម ព្រមទាំងព្យាយាមហាត់ ប្រាណឱ្យជាប់ជានិច្ទ កាលផងល្អនោះគឺមានរូបរាងស្វែលស្អាតនិងរឹងមាំ។

No comments:

Post a Comment