សំឡេងស្ត្រីក្រមុំកំពុងពេញវ័យប្រកបដោយមន្តស្នេហ៍ខ្លាំងក្លាបំផុត


       ទស្សនាវដ្តីវិទ្យាសាស្ត្រឈ្មោះញូវសាយអេននីហ្វដ៏ល្បីល្បាញរបស់ ចក្រភពអង់គ្លេសបានបង្ហើបឱ្យដឹងថាអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវ រក ឃើញថាសំឡេងរបស់សុភាពស្ត្រី និងបង្កប់ទៅដោយមន្តស្នេហ៍បំផុតក្នុង អំឡុងពេលដែលរាងកាយរបស់នាងពោរពេញទៅដោយអារម្មណ៍ភេទឡើងខ្ពស់នោះ។        ទស្សនាវដ្តីខាងលើនេះបានរាយការណ៍ពីលទ្ធផលសិក្សាស្រាវជ្រាវថាអ្នកពិសោធន៍មហា វិទ្យាល័យ រដ្ឋញ៉ូយ៉ក បានសិក្សាដោយការឱ្យក្រុមអ្នកស្ម័ក្រចិត្តស្តាប់សំឡេងរបស់សុភាពស្ត្រីដែល បានកត់ត្រាទុកក្នុងអំឡុងពេលផ្សេងៗពេលមានរដូវ។
       
ម្នាក់ៗបានសំដែងគំនិតយល់ឃើញថាសំឡេងស្ត្រីហាក់ដូចជាបង្កប់ទៅដោយមន្តស្នេហ៍ ខ្លាំងបំផុតខណៈពេលនាងមានវ័យពេញបរិបូរណ៍។ ក្រុមអ្នកពិសោធន៍ផ្តោតការសង្ស័យថា អ័រម៉ូន អាចមានឥទ្ធិពលខ្លះៗជាមួយ និងការបំពេញការងាររបស់ក្រពេញសំឡេង។
       
ក៏ប៉ុន្តែគេពុំអាចចាត់បានឱ្យច្បាស់ប្រសិនបើគេអាចជឿបានថាបុរសដែលនៅចាំស្តាប់សូរ សៀងនោះអាចចាប់បានភាពខុសប្លែក នៃសំនៀងខណៈពេល ដែលមានកំរិតអ័ម៉ូនភេទខ្ពស់ទាប បានទើបអាចប្រាប់បានថាសំឡេង អំឡុងពេលណាមួយស្តាប់ មើលឃើញថាមាន មន្តស្នេហ៍ខ្ពស់ បំផុតនោះ។
       
ក្រុមអ្នកពិសោធន៍បានសំដែងគំនិតយល់ឃើញថាគួរតែមានការសិក្សាស្រាវជ្រាវបន្តទៅ ទៀតដើម្បីមើលថាមានយន្តការខាងជីវវិទ្យាណាមួយដែលធ្វើឱ្យសំឡេងខុសប្លែកគ្នាទោះបីថា នឹង មានភស្តុតាងបន្ថែមឡើងថា អ័រម៉ូនមានឥទ្ធិពលដល់សរសៃសំឡេងដែលជាមូលហេតុនៃភាពខុស ប្លែកគ្នានេះបានក៏ដោយចុះ។

No comments:

Post a Comment