ក្រុងប៉ោយប៉ែត ៖ ក្រុមជនជាប់ចោទចាប់រំលោភស្ត្រីលើវាលស្មៅ២នាក់ ក្នុងចំណោមបក្សពួក៥នាក់ ត្រូវសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួន ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ធ្នូ កន្លងទៅ បង្កឱ្យមានការកើតទុក្ខមិនសុខចិត្តពីសាមីជនរងគ្រោះ ហើយបានមកប្តឹងសមត្ថកិច្ចឱ្យជួយរកយុត្តិធម៌ ។ តាមការបំភ្លឺពីសមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលត្រូវគេចាប់រំលោភនៅលើវាលស្មៅនោះមានអាយុ២៨ ឆ្នាំ បានរៀបរាប់ថា រូបនាងត្រូវបុរសមួយក្រុមមានគ្នា៥នាក់ ចាប់រំលោភនៅលើវាលស្មៅ រហូតបានសំរេចទាំងអស់គ្នា។
ស្រ្តីរងគ្រោះបានរៀបរាប់ក្នុងពាក្យបណ្តឹងទៀតថា មុនពេលកើតហេតុក្រុមល្មោភកាមទាំង៥នាក់នោះបានបបួលនាងទៅផឹក សីុនៅលើវាលស្មៅ មួយកន្លែង រហូតដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ធ្នូ ហើយពួកគេបានចាប់នាងរំលោភ ទើបរូបនាងកើតទុក្ខមិនសុខចិត្តក៏មកប្តឹងសមត្ថកិច្ចឱ្យជួយ រកយុត្តិធម៌តែម្តង ។ ប្រភពដដែលបន្តថា ក្រោយពីបានទទួលពាក្យបណ្តឹង សមត្ថកិច្ចបានស្រាវជ្រាវនឹងឈានដល់ការឃាត់ខ្លួនបានបក្សពួក ជនល្មើសចំនួន២នាក់ នៅព្រឹកថ្ងៃដដែលនោះ ១-ឈ្មោះអុល ង៉ែត អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប និងទី ២-ឈ្មោះឃុត វុទ្ធី អាយុ១៨ឆ្នាំ កម្មករនៅផ្សារថៃ ទាំង២នាក់រស់នៅសង្កាត់ប៉ោយប៉ែត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២ បានឆ្លើយសារភាពថា រូបគេមិនបានចាប់ស្ត្រីនោះរំលោភទេ ប៉ុន្តែបក្សពួករបស់ខ្លួនមានគ្នា៣នាក់ទៀតជាអ្នកចាប់រំលោភ ។ ៣នាក់នោះ ១-ឈ្មោះចិត្ត ២-ឈ្មោះថៃ និង៣-ឈ្មោះរិទ្ធិ ប៉ុន្តែ ពួកគេទាំង៣នាក់នោះ បានរត់គេចខ្លួនបាត់អស់ហើយ ។ លោកអនុសេនីយ៍ឯក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានឱ្យដឹងថា ចំពោះបក្សពួកក្រុមជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយចំពោះបក្សដែលរត់គេចខ្លួននោះ សមត្ថកិច្ច នឹងតាមស្រាវជ្រាវចាប់ខ្លួននៅពេលក្រោយប
No comments:
Post a Comment