ដោយ ម៉ៅ សុធានី
ក្រុមហ៊ុនឧស្សាហកម្មទូរស័ព្ទដៃពិភពលោក (GSMA) ដែលតំណាងឲ្យក្រុមហ៊ុនទូរស័ព្ទដៃប្រមាណជិត ១ពាន់ក្រុមហ៊ុន នៅក្នុងបណ្ដាប្រទេសជាង ២១៩ ក្នុងពិភពលោក បានឲ្យដឹងថា ស្ត្រីជាង ៣០០លាននាក់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មិនមានទូរស័ព្ទដៃប្រើប្រាស់ទេ។
តាមការសិក្សា ស្រាវជ្រាវថ្មីៗនេះរបស់ក្រុមហ៊ុន GSMA សហការជាមួយមូលនិធិ Cherie Blair បានបង្ហាញថា ប្រការដែលស្ត្រីមានទូរស័ព្ទដៃប្រើប្រាស់ ទោះប្រើជាលក្ខណៈបុគ្គលក្តី គឺវាជាឧបករណ៍មួយដ៏សំខាន់ក្នុងការជួយឲ្យស្ត្រីអាចរកប្រាក់ ចំណូលបានប្រសើរជាងមុន។
ក្នុងនាទីស្ត្រីខ្មែរនៅសប្ដាហ៍នេះ អ្នកស្រី ម៉ៅ សុធានី សូមជូនសេចក្ដីរាយការណ៍ពិស្ដារអំពីអត្ថប្រយោជន៍នៃគម្រោងកម្មវិធី ថ្មីមួយនេះ ដើម្បីជួយដល់ស្ត្រីក្រីក្រទូទាំងពិភពលោក
ស្តាប់សំឡេង
No comments:
Post a Comment