ជីវិតស្ត្រី​​ខ្មែរ​​ម្នាក់ព្រោះតែក្រត្រូវខ្លាយខ្លូនជាអ្នកលួច​​កាបូប​​លុយ​​ជន​​បរទេស

រាជធានីភ្នំពេញ ៖ ស្ត្រី​​​​​ម្នាក់​​ត្រូវ​ស្ត្រី​អាមេ​រិក​កាំង​ចាប់​ខ្លួន​ប្រគល់​ឱ្យ​​នគរ ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​វត្ត​ភ្នំ ក្រោយ​ពី​ស្ត្រី​​​ខ្មែរ​រូប​​នោះ​ធ្វើ​សកម្ម​ភាព​លួច​​យក​កាបូប​លុយ​ នៅចំណុច​កែង​ផ្លូវ​លេខ​១០៨ និង​១៣ ក្រោយ​ផ្សារ​រាត្រី ​ស្ថិត​ក្នុង​សង្កាត់​វត្ត​​ភ្នំ ខណ្ឌ​ដូន​ពេញ កាលពីវេលា​ម៉ោង​​៨​យប់ ថ្ងៃទី​១២ មីនា ​ហើយ​ព្យា​យាម​​រត់ ។

​តាម​​ប្រភព​ពី​​មន្ត្រី​​នគរ​​បាល​បាន​​ឱ្យ​ដឹង​​ថា ស្ត្រី​​សង្ស័យ​លួច​កាបូប​លុយ​ជន​បរទេស​​​នោះ​ឈ្មោះ​សៅ ចាន់​ណា អាយុ​​២៤​ឆ្នាំ ជន​ជាតិ​ខ្មែរ ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​១៧E2 ផ្លូវ​លំ សង្កាត់​​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក។ ​រីឯ​ស្ត្រី​អាមេរិក​ឈ្មោះ TEKESA KOCHEL អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​១១​ មហា​វិថី​​ព្រះ​នរោត្តម​ សង្កាត់​​ទន្លេ​​បាសាក់ ​ខណ្ឌ​ចំការ​មន ។ តាម​ស្ត្រី អាមេ​រិក​បាន​និយាយ​​ថា មុន​ពេល​កើត​ហេតុ​​គាត់​រួម​ជា​មួយ​ប្តី និង​មិត្ត​ភក្តិ​​បួន​នាក់ទៀត​បាន​ចូល​ក្នុង​ផ្សារ​រាត្រី​រក​​ទិញ​អីវ៉ាន់​ ​ហើយ​ដើរ​​ចេញ​មក​វិញ​​ក្នុង​គោល​បំណង​ទៅ​ផ្ទះ លុះ​ដើរ​ដល់​របង​ដែក​កែង​ផ្លូវ​លេខ​១០៨ និង​១៣ សង្កាត់​វត្ត​ភ្នំ​ ក៏​បាន​​លើក​កូន​ផ្លោះ​របង​ ស្រាប់​តែ​មាន​ស្ត្រី​ខ្មែរ​​ម្នាក់​បាន​មក​លួច​​​ឆក់​​យក​កាបូប​ស្ពាយ​​ បំរុង​រត់​គេច​ខ្លួន ប៉ុន្តែ​ត្រូវបាន​ប្តី​គាត់​ឃើញ​ទាន់​​ដេញ​ចាប់​​ស្ត្រី​​នោះ​ប្រគល់​ឱ្យ​នគ ​របាល​ប៉ុស្តិ៍​​វត្ត​ភ្នំ។ ខណៈ​ពេល​​ឃាត់​ខ្លួន​ស្ត្រី​នោះ​ មិន​ឃើញ​មាន​​កាបូប​ស្ពាយ​នោះ​ទេ។

នៅចំពោះ​មុខ​សមត្ថ​កិច្ច​ស្ត្រី​​សង្ស័យ​​បាន​សារ​ ភាពថា ​រូប​គេ​ពិត​ជា​បាន​ធ្វើ​សកម្ម​ភាព​​​លួច​ឆក់​យក​កាបូប​ស្ពាយ​របស់​ស្ត្រី អាមេ​រិក​នៅ​ក្រោយ​ផ្សារ​​រាត្រី​​​មែន ប៉ុន្តែ​​កាបូប​នោះ​​ខ្លួន​បាន​បោះ​ចោល​បន្ទាប់​​ពី​ត្រូវ​បុរស​ជា​ប្តី​ ចាប់ ។ ស្ត្រី​​រូប​នេះ​ត្រូវ​បាន​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​អធិ​ការ​ដ្ឋាន​នគរ ​បាល​ខណ្ឌ​ដូន​ពេញ ៕

No comments:

Post a Comment