ថ្ងៃសុក្រ ទី06 ឧសភា ឆ្នាំ2011 ម៉ោង15:19
ខេត្តព្រះសីហនុ=
ផ្ទះបនមួយកន្លែងនៅតំបន់ភូមិថ្មីសង្កាត់លេខ៣ក្រុងខេត្តព្រះសីហនុ
ត្រូវបានប៉ូលីស
ប្រឆាំងការជួញដូរមនុស្សនិងអនិតិជននៃស្នងការដ្ឋាននគរបាលខេត្ត
ព្រះសីហនុ ធ្វើការបង្ក្រាបនិងរំដោះ
បានស្ត្រីរងគ្រោះបម្រើផ្លូវភេទចំនួន៦នាក់។ដោយឡែកម្ចាស់ផ្ទះនិង
ជាមេបនត្រូវបានឃាត់ខ្លួនបង្កសំណុំ
រឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនិតិវិធី
ច្បាប់។ការបង្ក្រាបផ្ទះបនខាងលើនេះត្រូវបានអនុវត្តន៍ឡើងនៅវេលាម៉ោង១៤និង៣០ នាទីរសៀលថ្ងៃទី
០៥ខែឧសភាឆ្នាំ២០១១ ខណះពេលដែលស្ត្រីរកស៊ីផ្លូវភេទទាំងនោះកំពុងធ្វើសកម្មភាពទទួលភ្ញៀវ រួម ភេទ។
ទាក់ទិននិងការបង្ក្រាបផ្ទះបននៅតំបន់ភូមិថ្មីនេះ លោក ជរ ហេង ស្នងការរងទទួលបន្ទុកការិ
យាលយ័ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រាប់ថា មេបនដែលត្រូវឃាត់ ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុនោះមានឈ្មោះ រិច សោម ភេទស្រី អាយុ ៣៦ឆ្នាំមានទីលំ នៅតំបន់ភូមិថ្មីសង្កាត់លេខ៣ក្រុង ខេត្តព្រះសីហនុ ដោយឡែកស្ត្រីរងគ្រោះផ្លូវភេទទាំង៦នាក់ត្រូវបាន បញ្ជូនទៅមន្ទីសង្គមកិច្ចនិងនិតិសម្បទាដើម្បីអប់រំឲ្យវិលត្រឡប់ ទៅផ្ទះសម្បែងវិញ ។
ជនសង្សយ័ឈ្មោះរិច សោមត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រះសីហនុនៅរសៀលថ្ងៃទី
០៥ ខែឧសភាឆ្នាំ២០១១នេះហើយ ៕
No comments:
Post a Comment