ជួន ថាវរ៉ា ​​​បញ្ជាក់​ថា​បេះ​ដូង​​នៅបរិសុទ្ធ​

ថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៦:២២(ព័ត៍មានកោះសន្តិភាព)
រាជធានីភ្នំពេញ ៖ អ្នក​​បង្ហាញម៉ូដ និង​​​​​​សម្តែង​​​​ភាពយន្ត​​​មាន​ទឹកមុខ​ញញឹម​​​ជា​និច្ច ​​រំលេច​ដោយ​ភាព​សិច​ស៊ី​​ កញ្ញា​ជួន ​​ថាវរ៉ា ​បាន​សារ​ភាព​ថា នាង​មាន​បុរស​​តាម​សុំ​ស្រលាញ់​​រហូត​សន្យា​ទិញ​​រថយន្ត​​ទំនើប​ឱ្យនាង​​ ជិះទៀត​ផង ​ប៉ុន្តែ​​​នាង​​មិន​​ព្រម​ គឺ​បេះដូង​​របស់នាង​នៅ​​ទំនេរ​​​ស្អាត​ គ្មាន​​ជាប់ពាក់ព័ន្ធ​ជាមួយបុរស​ណា​ម្នាក់​ទេ ​ផ្ទុយពី​ព័ត៌​មាន​​​លេច​​ឮ​​ថា ​នាង​​បាត់​មុខ​​​មួយរយៈ​កន្លង​​មក​​​នេះ ដោយ​សារ​តែ​​នាង​​​​មានម្ចាស់ស្នេហ៍​​​​ហើយ​គេ​​​ហាម​មិន​ឱ្យ​​នាង​ ចាប់អាជីព​​ជា​តារា​សម្តែង​​ និងបង្ហាញម៉ូដ​​​បន្តទៀត ​។នៅពេលជួប​អ្នក​​​​យកព័ត៌មាន​​​យើង​ផ្ទាល់ កញ្ញា​ជួន ថាវវ៉ា ​ក្នុង​វ័យ​​​២៤​ឆ្នាំ ​​​បានសម្តែង​​​ការ​ហួសចិត្ត​​​​ចំពោះ​ព័ត៌មាន​​ថា នាង​មានម្ចាស់ស្នេហ៍​​​ចិញ្ចឹម​​​​​​ តែ​តាម​​ពិត​​ទៅ ការ​បាត​់មុខ​នាង​​ពីរង្វង់​សិល្បៈ​សម្តែង​មួយ​រយៈ​កន្ល​ង​មក​​​ ដោយសារ​តែ​នាង​ជាប់រវល់​បើករ​បរ​រកស៊ី​​មួយមុខទៀត ​គឺ​បើក​​​កន្លែង​​​អ៊ុតសក់ ។ ដោយ​​ជាប់​រវល់​​ការ​​ងារ​​ទើប​​នាង​​​ឃ្លាត​ពី​សិល្បៈ​មួយរយៈ​តូច។​ ចំពោះ​រឿង​​គូប្រចាំ​​​ចិត្ត​នាង​​​​អះអាង​​ថា ​​​មិន​ទាន់ជាប់​ពាក់​ព័ន្ធ​ ហើយគ្មាន​​អ្នក​​​ឃុំ​គ្រង​បេះ​ដូង​​នាង​​ទេ ​។ នាង​មិន​មែន​​បិទបេះ​ដូងទេ​ គឺបេះ​ដូង​​បើកទ្វារ​ចំហ​រង់ចាំ​​​ទទួល​គ្រប់​ពេល​​​សម្រាប់​​បុរស​ដែល​មាន​ បំណង​​ប្រាថ្នា​​ពិតប្រាកដ​​​ចំពោះរូបនាង​។​​ បើ​សិន​ជា​​បុរសនោះ​នាង​​ពេញចិត្ត​​​នឹង​ប្រគល់​​បេះដូង​​​ជូន​ភ្លាម ព្រោះ​មនុស្ស​​​ប្រុស-ស្រី​​កើត​មក​​​តែ​ង​តែ​មាន​គូ ។
កញ្ញាជួន​​ ថាវរ៉ា ​បាន​​​ចូលប្រឡូក​​​ក្នុងវិស័យ​សិល្បៈ​​បង្ហាញ​ម៉ូដ​​​ និងសម្តែង​​កាយវិការ​​ និងភាព​​យន្ត​តាម​និស្ស័យ​​ស្រលាញ់​​​ចូលចិត្ត​​របស់នាង និង​តាម​រយៈ​ការ​​ហ្វឹក​ហាត់​​​​នៅ​សាកលវិទ្យាល័យ​​​​​ភូមិន្ទ​វិចិត្រ​ សិល្បៈ ផ្នែក​របាំ​រយៈ​ពេល​​៥​ឆ្នាំ​ និង​នៅ​​ក្នុង​​ក្លឹបសិល្បៈ​មួយ ។ ​នៅឆ្នាំ​​២០០៣ ​​នាង​ចាប់ផ្តើម​​ចូលប្រឡូកសិល្បៈ​​ដោយថត​​ឱ្យ​​​ផលិត​​កម្ម​​ទាំង​ក្នុង​ និងក្រៅ​ប្រទេស ​។ នាង​បាន​ចូល​​​រួមសម្តែង​​​​ភាពយន្ត​​​ប្រមាណជាង​​២០រឿង ​​ដូច​ជា​រឿង «ឡាន​ខ្មោច» ឱ្យទូរទស្សន៍ប៉ុស្តិ៍​​លេខ​​៥ រឿង «លង​​​បំភ័យ» រឿង «ភូ​មិខ្មោច» រឿង «ខ្មោច​ទឹក» រឿង «គូព្រេង​ចម្លែក» រឿង «ទឹក​ចិត្ត​​បង​ស្រី» រឿង «ភ័ព្វសំណាង» ​​រឿង​ «អច្ឆរិយ​​ស្នេហ៍» និង​​រឿង «ឧកញ៉ា​រាម​រាជ​តេជោ​​យ៉ត» ជា​ដើម​ ។
កញ្ញា​ជួន ​ថាវរ៉ា ​មាន​កម្ពស់​​​​១,៦៨ម៉ែត្រ ​ទម្ងន់​​៥១​គីឡូក្រាម ​ទ្រូង​ទំហំ​​៣៤ ចង្កេះ​២៧ ត្រគាក ៣៧ ។ នៅ​​ថ្ងៃ​អនា​គត​​​​នាង​ចង់ក្លាយ​​​​ជា​អ្ន​ក​ជំនួញ និងសិល្បៈ ដែលមាន​កេរ្តិ៍ឈ្មោះ​​​ល្បី៕

No comments:

Post a Comment