ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៥:៥៥(ព័ត៍មានកោះសន្តិភាព)
រាជធានីភ្នំពេញ ៖
កោះសន្តិភាពបានចុះផ្សាយលេខម្សិលមិញ ស្តីពីនាងជួន ចាន់រតនា
ហៅក្អយ តារាកំប្លែងដែលបាត់បង់ប្រជាប្រិយភាព ត្រូវតំណាងអយ្យការ
គឺលោកគ្រី សុខអ៊ី
ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីកោះហៅឱ្យចូលខ្លួននៅថ្ងៃទី
១៩ ឧសភា ដើម្បីសាកសួរលើបណ្តឹងរបស់ឈ្មោះទៀង គង់
ពីករណីរំលោភលើសេចក្តីទុកចិត្ត។ នាងក្អយ
មិនបានមានវត្តមានតាមដីការបស់តំណាងអយ្យការទេ។
ប្រភពព័ត៌មានឱ្យដឹងថា នាងក្អយ
បានបន្តបន្ថែមសេរ៉ូមដោយអះអាងថា អាការរោគនៅមិនទាន់ធូរស្បើយ
ឬក៏អាចនិយាយបានថា
នាងក្អយបន្ថែមសេរ៉ូមកាន់តែច្រើនបើមានដីកាកោះហៅកាន់តែច្រើន
នោះ។
ខណៈពេលដីកាកោះឱ្យចូលខ្លួនរបស់លោកគ្រី
សុខអ៊ី ព្រះរាជអាជ្ញារងពុំមានប្រសិទ្ធភាព
ដោយមូលហេតុនាងក្អយមិនគោរព ឬក៏យកលេសព្យួរសេរ៉ូមនោះ
នៅព្រឹកថ្ងៃទី១៩ ឧសភា លោកសុខ រឿន
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
ដែលមានឥទ្ធិពលជាងគេក្នុងចំណោមព្រះរាជអាជ្ញារងទាំងអស់បានចេញ
ដីកាថ្មីមួយទៀតកោះហៅនាងក្អយ ឱ្យចូលខ្លួននៅថ្ងៃទី២៧ ឧសភា
ខាងមុខ។ ដីកាកោះហៅឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញារង សុខ
រឿន ក៏មិនខុសពីដីកាកោះរបស់លោកគ្រី សុខអ៊ី ដែរ គឺហៅនាងក្អយ
ឱ្យចូលឆ្លើយបំភ្លឺរឿងរំលោភលើសេចក្តីទុកចិត្ត។
អ្នកតាមដានព័ត៌មានបានសង្កេតឃើញថា
នាងក្អយគ្រាន់តែជាតារាកំប្លែងម្នាក់សោះ
បានធ្វើឱ្យស្ថាប័នអយ្យការវិលក្បុងចេញដីកាព្រោងព្រាតហើយនៅតែ
មិនចូលខ្លួន។ មានការលើកឡើងថា
នាងក្អយអាចត្រូវអ្នកមានបុណ្យស័ក្តិនៅពីក្រោយ ឬជួយការពារ។
បានជាគេហ៊ាននិយាយយ៉ាងដូច្នេះ ព្រោះគេនៅចាំបានថា
កាលពីប៉ុន្មានខែមុន
នាងក្អយត្រូវសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហា
ផ្ទៃឃាត់ខ្លួន១យប់២ថ្ងៃ
ដែលជនរងគ្រោះជាដើមបណ្តឹងបានចាប់ប្រគល់ឱ្យសមត្ថកិច្ចជួយដោះ
ស្រាយរឿងឆបោកជួលរថយន្ត២គ្រឿងយកទៅដាក់បញ្ចាំ។
ការឃាត់ខ្លួននាងក្អយពេលនោះ
មានអន្តរាគមន៍ឱ្យនាងក្អយរួចខ្លួនទៅប្រកបអាជីវកម្មរបស់នាង
វិញ គ្រាន់តែតម្រូវឱ្យប្រាប់
និងចង្អុលទីតាំងដែលនាងយករថយន្តគេទៅបញ្ចាំប៉ុណ្ណោះ។
ពេលនោះម្ចាស់រថយន្ត២គ្រឿងត្រូវបង្ហូរទឹកភ្នែក
ព្រោះរកប្រាក់១ម៉ឺនដុល្លារទៅលោះយករថយន្តខ្លួនឯងមកវិញ។
ទោះបីជាយ៉ាងណា
នៅសល់រថយន្តជាច្រើនគ្រឿងទៀតដែលម្ចាស់មិនហ៊ាននិយាយទេ
ព្រោះខ្លាចខ្មាសគេ
និងកំពុងស្រាវជ្រាវរកទីតាំងបញ្ចាំក្នុងគោលបំណងយកប្រាក់ទៅលោះ
យករថយន្តខ្លួនឯងមកប្រើប្រាស់វិញដែរ។ បានជាអះអាងយ៉ាងដូច្នេះ
ព្រោះមានជនរងគ្រោះខ្លះបានទូរស័ព្ទសួរមកភ្នាក់ងារកោះសន្តិភាព
ជាញឹកញាប់ ចង់បានព័ត៌មានដែលនាងក្អយ
យករថយន្តរបស់ខ្លួនទៅបញ្ចាំថាតើនៅទីណា
ដើម្បីយកប្រាក់ទៅលោះយកមកវិញ
ហើយគេក៏មិនចង់ប្តឹងប្តល់អ្វីដែរ។
នាងក្អយ មានបណ្តឹងពីជនរងគ្រោះ៦នាក់ បាត់បង់រថយន្ត៩គ្រឿង ដែលបណ្តឹងទាំងនោះមានលោកព្រះរាជអាជ្ញារង៣រូបកាន់សំណុំរឿងនេះ គឺលោកសុខ រឿន លោកគ្រី សុខអ៊ី និងលោកគឺ ប៊ុណ្ណារ៉ា។
នាងក្អយ មានបណ្តឹងពីជនរងគ្រោះ៦នាក់ បាត់បង់រថយន្ត៩គ្រឿង ដែលបណ្តឹងទាំងនោះមានលោកព្រះរាជអាជ្ញារង៣រូបកាន់សំណុំរឿងនេះ គឺលោកសុខ រឿន លោកគ្រី សុខអ៊ី និងលោកគឺ ប៊ុណ្ណារ៉ា។
មកដល់ពេលនេះ
ព្រះរាជអាជ្ញារង២រូបបានចេញដីកាកោះហៅនាងក្អយ
ឱ្យចូលខ្លួនដើម្បីសាកសួរពីបណ្តឹងជនរងគ្រោះ
ដែលដីកាកោះហៅរបស់តំណាងអយ្យការនោះបានធ្វើឱ្យនាងក្អយធ្លាក់
ខ្លួនព្យួរសេរ៉ូម។ បើតាមព័ត៌មានថា
នាងក្អយមានសុខភាពស្លេកស្លាំង និងនិយាយស្តីខុសពីធម្មតា
ដែលខ្លះចាត់ទុកថា នាងក្អយចង់ខូចប្រព័ន្ធសរសៃប្រសាទ
បូករួមនឹងជំងឺប្រចាំកាយផង។ ចាំមើល
តើនាងក្អយចូលខ្លួនតាមដីការបស់លោកព្រះរាជអាជ្ញារង សុខ រឿន
ដែរឬអត់នៅថ្ងៃទី២៧ ឧសភា ខាងមុខនេះ ឬក៏នាងក្អយ
បន្ថែមសេរ៉ូមទៀត ៕
No comments:
Post a Comment