ស្ត្រី​ប្រេ​ស៊ីល​អាយុ​១១៤​ឆ្នាំ​ក្លាយជា​មនុស្ស​ចាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​

លោកយាយ Maria Gomes Valentim ដែល​មាន​អាយុ​១១៤​ឆ្នាំ
អង្គការ​កំណត់ត្រា​ប្លែកៗ​ពិភពលោក​(Guinness World Records ) បាន​និយាយថា លោកយាយ Maria Gomes Valentim ជនជាតិ​ប្រេ​ស៊ីល​អាយុ​១១៤​ឆ្នាំ គឺជា​មនុស្ស​វ័យ​ចំណាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​។​
​លោកយាយ Maria Gomes Valentim  ដែល​មាន​អាយុ​១១៤​ឆ្នាំ​និង​៣១៣​ថ្ងៃ​រូប​នេះ គឺ​មាន​អាយុ​ចាស់​ជាង  លោកស្រី Besse Cooper​មកពី​ទីក្រុង​Monroe រដ្ឋ Georgia ចំនួន​៤៨​ថ្ងៃ ។ លោក​ស្ត្រី Besse Cooper ត្រូវបាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ចាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​កាលពី​ ពេលមុន​។​
​អង្គការ​កំណត់ត្រា​ប្លែកៗ​ពិភពលោក បានបញ្ជាក់​ថា លោកយាយ Maria Gomes Valentim បាន​កើត​នៅ​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​១៨៩៦​នៅ​ទីក្រុង​Carangola ក្នុង​រដ្ឋ Minas Gerais ប្រទេសប្រេ​ស៊ីល​ជា​ទី​ដែល​គាត់​បាន​កំពុង​រស់នៅ​។​
​លោកយាយ Maria Gomes Valentim ធ្វើអោយ​អាយុ​គាត់​កាន់​វែង​បែបនេះ ដោយសារតែ​គាត់​បរិភោគ​នំប៉័ង​រាល់ថ្ងៃ​ជាមួយ​ផ្លែឈើ​សំរាប់​អាហារ​ពេលព្រឹក ហើយ​ពេល​ខ្លះ​ក៏​គាត់​ផឹកស្រា​បន្តិចបន្តួច​ផងដែរ​។​

No comments:

Post a Comment