“ម៉ែ​អត់​ចេះ​អក្សរ តែ​ម៉ែ​បង្រៀន​កូន​អោយ​ចេះ​ធ្វើ​ជា​មនុស្ស”

រូបថតភាពយន្ត

ខ្ញុំ កូនទី២ក្នុងចំណោមបងប្អូន៤នាក់ សុទ្ធ​តែ​ជា​កូនប្រុស​ទាំងអស់​ដែល​​ធ្វើ​​អោយ​បន្ទុក​ម៉ែ​កាន់​តែ​ធ្ងន់។ប៉ា ​ជា​មន្ត្រី​​រាជការ ឯ​ម៉ែ​លក់ដូរ​នៅ​ផ្ទះ។កាល​ពី​តូច​ខ្ញុំ​តូច ចិត្ត​ដែល​ត្រូវ​ក្រោក​​ជួយ​ធ្វើម្ហូប (ម៉ែ​ លក់​បាយ)​និង​រត់​តុ។​ខ្ញុំ​ត្រូវ​ពួកម៉ាក​ ចំអន់​ថា​ខ្ញុំ​ធ្វើការ​ដូច​ក្មេង ស្រី​ហើយ​ខ្ញុំ​នឹង​ក្លាយ​ជា​ខ្ទើយ។​អាយុ១៣ឆ្នាំ ខ្ញុំធ្លាប់សុំម៉ែ​ឈប់​រៀន​ម្ដង​ដោយសារ​បង​ច្បង​ជាប់​ប្រលង​បាក់ឌុប​ហើយ​ ការងារ​ផ្ទះ​ត្រូវ​ធ្លាក់​មក​លើ​ខ្ញុំ​ទាំង​ស្រុង។ពេល​ហ្នឹង​យើង​ពិបាក​ គ្រប់គ្នា ប្អូន​ពៅ​ខ្ញុំ​កើត​គ្រុន​ឈាម គេង​នៅ​ពេទ្យ​ជិត​មួយ​​ខែ​ ម៉ែ​ទៅ​ម៉ោៗ​​ដោយសារ​ត្រូវ​ឆ្លាស់គ្នា​​ទៅ​មើលថែ វា ហើយ​បន្ត​លក់​បាយ​ថ្ងៃ​ត្រង់​ផង។ប្រាក់​ខែ​ប៉ា​តិច​ហួស​ហើយ​បើក​មិន​ទៀង​ ទៀត។

ទោះ​យ៉ាងណា​ម៉ែ​មិន​ព្រម​អោយ​ខ្ញុំ​ឈប់​រៀន​ទេ ពេល​បង​ខ្ញុំ​ចេញ​ពី​សាលា​ត្រូ​វ​​ទៅ​ពេទ្យ​ហើយ​ពេល​ម៉ែ​ត្រឡប់​មក​ផ្ទះ​អោយ ​ខ្ញុំ​បាន​ទៅ​រៀន។អ្នក​​ប្រហែល​​ជា​ទាយ​​មិន​​ដឹង​​ទេ​​ថា ការ​ដើរ​ថ្មើរ​ជើង​ពី​អូ​បែក​ក្អម​ទៅ​ពេទ្យ​កុមារ​ជាតិ​មួយ​ថ្ងៃ បួន​ត្រឡប់​នោះ​មាន​សភាព​របៀប​ណា​ តែ​ម៉ែ​ខ្ញុំ​គាត់​បាន​ប្រព្រឹត្តិ​ដោយសារ​គាត់​គ្មាន​ជម្រើស។យើង​មាន​កង់​ តែ​មួយ​ហើយ​គាត់​ទុក​អោយ​ពួក​ខ្ញុំ​ជិះ​ទៅ​រៀន(សន្ធរម៉ុក)។ខ្ញុំ​ភ្លេច​ ប្រាប់​រឿង​មួយ គឺ​ថា​ម៉ែ​ខ្ញុំ​អត់​ចេះ​អក្សរ​ទេ។គាត់​ធំ​ដឹង​ក្តី​នៅ​ក្នុង​សម័យ​ដែល​ សង្គ្រាម​ស៊ីវិល​កំពុង​ផ្ទុះ​ពេញ​ទំហឹង​នៅប្រទេសយើង​​ដែល​គ្រួសារ ខ្មែរ​ភាគច្រើន​ត្រូវ រស់​នៅ​ក្បែរ​លេណដ្ឋាន​ជានិច្ច​។តែ​នៅ​ពេល​ដែល​ខ្ញុំ​សុំ​ឈប់ រៀន ម៉ែ​ប្រាប់​ថា ដង្ហើម​គាត់​នឹង ផុត​បើ​កូន​ណា​ម្នាក់​ឈប់​រៀន។ខ្ញុំ​អាង​លេស​ថា​អា បង​និង​អា ប្អូន​បន្ទាប់ ខ្ញុំ​រៀន​ពូកែ​ជាង ខ្ញុំ (លេខ​មួយ​រាល់​ខែ) ​តែ​ពួកវា​មិនសូវ​ចេះ​ធ្វើ​ម្ហូប ទេ ខ្ញុំ​មិន​ចង់​បង្ហិន​លុយ​ដោយសារ​ខ្ញុំ​រៀន ខ្សោយ​តែ​ម៉ែ​ប្រាប់​ថា អ្នក រៀន​ខ្សោយ​មិនមែន​មាន​ន័យ​ថា​ត្រូវ​ឈប់​រៀន​ទេ តែ​ត្រូវ​ខំ​ជាង​មុន។
កាល​ពី​មុន​ខ្ញុំ​អត់ យល់​ទេ​ហេតុ​អី​ម៉ែ​មាន​ប្រសាសន៍​បែប ហ្នឹង?តែ ​ពេលនេះ​ខ្ញុំ​ជា​បុគ្គល ម្នាក់​ដែល​ធ្វើការ​បាន​គួរសម​ក្នុង​សង្គម ខ្ញុំ​ស្រាប់​តែ​ឆ្ងល់​ថា បើ​ម៉ែ​មិនដែល​បាន​រៀន​សោះ​ហេតុ អី​គាត់​មាន​ទស្សន មួយ​ដ៏​មាន​តម្លៃ​យ៉ាង នេះ?បង ​ប្អូន​ខ្ញុំ​មាន​ការងារ​ធ្វើ​អស់​ហើយ។ទោះ​បី​រៀន​ដល់​អនុបណ្ឌិត​បាន​តែ​អា​ បង​ខ្ញុំ​ម្នាក់ ប៉ុន្តែ​ពួកខ្ញុំ​៣នាក់​ទៀត​សុទ្ធ​តែ​មាន​ជំនាញ​នឹង​មាន​កម្រិត​វប្បធម៌​ ល្មម​ទទួល​យក​បាន​ដែរ។ជារឿយៗ​ម៉ែ​តស៊ូ​ក្នុង​ជីវិត​ជា​មួយ​កូន​ៗ​តែ​ ម្នាក់ឯង ដោយសារ​ប៉ា​មិនសូវ​ដែល​បាន​នៅ​ផ្ទះ​ទេ​គាត់​មាន​បេសកកម្ម​តាម​ខេត្ត​ច្រើន​ ជា​​មួយ​មេ​គាត់។ពេល​យើង​តូច ចិត្ត​ថា​យើង​លំបាក​ជាង​គ្រួសារ​គេ ដទៃ​ម៉ែ​និយាយ​ពាក្យ​ដដែលៗ​ច្រើន​ដង​ថា”ចង្កៀង ​ផ្ទះ​ពី​ណា​ភ្លឺ​ផ្ទះ​អ្នក​នោះ”និង”សាង​ល្អ​ បាន​ល្អ””ជីវិត​គឺ​ជា​ការ​តស៊ូ”។ល។កាល​ពី​តូច ​ខ្ញុំ​មិន​ខ្វល់​នឹង​ពាក្យ​អស់​ហ្នឹង​ទេ​ដោយ​សារ​ដដែលៗ​ពេក​ តែ ពេលនេះ​ខ្ញុំ​ចេះ​ស្ញប់ស្ញែង​ម៉ែ។ខ្ញុំ​គិត​ថា ពួក​យើង​ទាំងបួន​អាច​មាន​ថ្ងៃនេះ​ដោយសារ​ទស្សនៈ​ដ៏​មាន​តម្លៃ​ដែល​ម៉ែ​បាន​ បំពាក់​អោយ។
ខ្ញុំ​ចែក​រំលែក ព្រោះ​ចង់​អោយ​ពួក​យើង​ទាំងអស់​ងាក​មក​ចាប់​អារម្មណ​ជា​មួយ”​ម៉ែ”។ពេល​ខ្លះ​ យើង​ស្ដាប់​អ្នក​ដទៃ​ជាង​គាត់ ដោយ​សារ​ពួកគេ​មាន​កេរ្តិ៍ឈ្មោះ​ក្នុង​សង្គម ហើយ​គិត​ថា​ម៉ែ​នៅផ្ទះ ដើរ​មិន​ទាន់​គេ​ទេ។ពាក្យ​ប្រៀនប្រដៅ​របស់​គាត់​ពេលខ្លះ​ត្រូវ​បាន​យើង​ធ្វើ ​មិន លឺ មិន​ចាប់​អារម្មណ៍​និង​គិត​ថា​ហួស សម័យកាល។ពេល​មាន​បញ្ហា​យើង​លាក់​ម៉ែ គិត ថា​គាត់​ក៏​ជួយ​អី​មិន​បាន បែ​រ​ជា​ទៅ​ពិភាក្សា​ជា​មួយ​មិត្ត ភក្តិ​រឺ​អ្នក​ផ្សេង​ក្នុង​ពេល​ដែល​ម៉ែ​ចង់ ដឹង​យ៉ាង​អន្ទះសា។អតីតកាល​របស់​យើង​បាន​មក​ពី​ម៉ែ​​តែ​ពេល​យើង​ខ្ពង់ខ្ពស់​ យើង ទុក​គាត់​នៅ មួយ​ឡែក​ជាមួយ ពាក្យ​ថា”ម៉ែ គិត ​​តែ​ពី​សោយ​សុខ​​ទៅ​​បាន​​ហើយ!រឿង​ខ្ញុំ ខ្ញុំ​​មិន​​ចង់​​អោយ​​ម៉ែ​​ម៉ោ​លំបាក​​ទៀត​​ទេ”តែ​​ខ្ញុំ​​ភ្លេច​​គិត​​ថា “គាត់​អាច​ធ្វើ​អោយ​កូនប្រុស​បួន​នាក់​ចូល​សង្គម​ចុះ​បាន នៅ​ពេល​ដែល​គ្រួសារ​អ្នក​មាន​ចំណេះ​ខ្លះ សូម្បី​តែ​មាន​កូន​តែ​​ពីរ នាក់​ក៏​បរាជ័យ​ក្នុង​ជីវិត​ទំាង​អស់”។

No comments:

Post a Comment