កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់​ពីបទ​រំលោភ​ អនីតិជន​រហូតដល់​មាន​ផ្ទៃពោះ​

បាត់ដំបងៈ កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ដែល​បាន​លួងលោម​ ជនរងគ្រោះ​ជា​អនីតិជន​អាយុ​១៤​ឆ្នាំ រំលោភ​បានសម្រេច​ចំនួន​២​ដង​កាលពី​ថ្ងៃទី​១០​ខែ​មិនា​ឆ្នាំ​២០១១​កន្លងមក រហូតដល់​មាន​ផ្ទៃ​ ពោះ​ជាង​១​ខែ ហើយ​មិន​ព្រម​ទទួលខុសត្រូវ​។​
ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥​រសៀល​ថ្ងៃទី​៥​ខែឧសភា​ ឆ្នាំ​២០១១ នៅផ្ទះ​ជនសង្ស័យ​ចំណុច​ភូមិ​ត្រញំង​ព្រលិត​ឃុំ​សន្ដិភាព​ស្រុក​សំពៅ​លូន​ខេត្ដ​បាត់ដំបង​។​
លោក​វរសេនីយ៍ត្រី ពេជ្រ សា​រ៉ែ​ន អធិកា​ត​នគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា ជនសង្ស័យ​នេះ​មានឈ្មោះ ស៊ន ឌឿ​ន​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដីស្រែ​ឱ្យគេ មាន​ទីលំនៅ​ភូមិ​ថ្នល់​បត់​ឃុំ​-​ស្រុក​សំពៅ​លូន ត្រូវ​នគរបាល​ឃា​ត់​ខ្លួន​។​ចំណែក​ក្មេងស្រី​រងគ្រោះ​មាន​អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រញំង​ព្រលិត​ឃុំ​សន្ដិភាព​ស្រុក​សំពៅ​លូន​។​
លោក​បាន​បន្ដថា តាម​បណ្ដឹង​របស់​ក្មេងស្រី​រងគ្រោះ​បា​នប​ញា្ជ​ក់​ប្រាប់​នគរបាល​ថា កាលពី​យប់​ថ្ងៃទី​១០​ខែ​មិនា​ឆ្នាំ​២០១១​ជន​សង្ស័យ​បាន​ទៅលេង​ផ្ទះ​បងប្អូន​ខ្លួន​ដែលមាន​ផ្ទះ​នៅជាប់​គ្នា​ផ្ទះ​ ជនរងគ្រោះ​ដែរ ហើយ​ក៏បាន​ស្គាល់គ្នា​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​ធម្មតា​។​លុះដល់​ថ្ងៃទី​១០​ខែ​មិនា​ឆ្នាំ​២០១១ ជនសង្ស័យ​បានមក​លេង​ផ្ទះ​បងប្អូន​របស់គេ​ដែល​នៅ​ជិតគ្នា លុះដល់​ម៉ោង​ប្រហែល​២០យប់​ជនសង្ស័យ​បាន​ភ្លេច​ទូរស័ព្ទដៃ​នៅក្រោម​ផ្ទះ​ជនរងគ្រោះ​។​ពេលនោះ​ ជនរងគ្រោះ​បាន​យក​ទូរស័ព្ទដៃ​ជនសង្ស័យ​មក​ចុច​លេង​ហ្គេម​យ៉ាងយូរ ហើយ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​នេះ​ឱ្យ​ជនសង្ស័យ​វិញ​ដល់ផ្ទះ ក្នុងខណៈពេល​ជនសង្ស័យ​កំពុង​ដេក​លេង​ក្រោមផ្ទះ​របស់​
បងប្អូន​ខ្លួន​និង​ចាស់ៗ​បាន​ដេកលក់​អស់​ឱកាស​ស្ងាត់​ល្អ​។​ពេល​នាង​យក​ ទូរស័ព្ទដៃ​ទៅឱ្យ​ជនសង្ស័យ​វិញ ស្រាប់តែ​ជនសង្ស័យ​បាន​ចាប់​ដៃ​នាង​ជាប់ ហើយ​លួងលោម​ចាប់​នាង​ឱបថើប​រួច​ចាប់រំលោភ​បានសម្រេច​ម្ដង ពេលនោះ​នាង​បាន​យំ​មានការ​ភ័យខ្លាច​ម្ដាយ​ដឹង​។​
ចំណែក​ជនសង្ស័យ​ក៏បាន​លួងលោម​នាង​ឱ្យ​បាត​យំ់​ឈប​ខឹង ដោយបាន​សន្យាថា​ចាំ​បង​ចូល​ស្ដីដណ្ដឹង​អូន​ពេល​ក្រោយ រួច​ក៏​នាំគ្នា​ដេក​ជាមួយគ្នា​បន្ដ​និង​បាន​រួមភេទ​ជាមួយគ្នា​បានសម្រេច​ម្ដងទៀត​ក្នុង​យប់​ តែមួយ​រហូតដល់​ជិត​ភ្លឺ​ទើប​ទៅផ្ទះ​រៀងខ្លួន​។​លុះ​ព្រឹក​ឡើង​នាង​រងគ្រោះ​បាន​ទៅ​និយាយប្រាប់​អ្នកជិតខាង​ថា នាង​យប់មិញ​បាន​ដេករួមរ័ក​គ្នា​ជាមួយ​ជនសង្ស័យ​។​
ពេលវេលា​ជាង​១​ខែ​បាន​កន្លងផុតទៅ នាង​ក៏​បាត់​រដូវ​ចាញ់កូន ហើយ​បាន​និយាយប្រាប់​ជនសង្ស័យ​ថា អូន​មាន​ផ្ទៃះ​ពោះ​ហើយ​ជនសង្ស័យ​ឮដូច្នេះ ក៏បាន​បបួល​នាង​ទៅផ្ទះ​ពេទ្យ​ឯកជន​នៅ​ម្ដុំ​ឃុំ​តា​ស្ដា ដើម្បីឱ្យ​គ្រូពេទ្យ​ឈ្នួល​យក​កូន​ចេញ​។​អ្នកជិតខាង​បាន​ដឹង​ពី​ជនរងគ្រោះ​ធ្លាប់​និយាយប្រាប់​លើក​មុន​ក៏បាន​និយាយប្រាប់​ម្ដាយ​នាង​ ហើយ​ចាស់ៗ​ក៏បាន​និយាយ​ឱ្យ​យុវជន​នេះ​ចូល​ស្ដីដណ្ដឹង​តាម​ប្រពៃណី​ដែរ តែ​យុវជន​នេះ​មិន​ព្រម​ចូល​ដណ្ដឹង​ទេ​ហើយ​ឆ្លើយថា​ខ្លួន​គ្រាន់តែ​លេងសើច​ ប៉ុណ្ណោះ​ខ្លួន​មិនបាន​ស្រឡាញ់​ជា​អ​នា​គត់​។​
ជនរងគ្រោះ​បានឮ​ហើយក៏​ខឹង​ជាខ្លាំង ហើយ​សម្រេច​ចិ​ត្ដទៅ​ប្ដឹង​នគរបាល​ស្រុក​នៅ​ព្រឹក​ថ្ងៃទី​៥​ខែឧសភា ឱ្យជួយ​អន្ដរាគមន៍​។​
ក្រោយពី​បានទទួល​ពាក្យបណ្ដឹង​ហើយ​កម្លាំង​នគរបាល​ស្រុក​បាន​ចុះទៅ​ធ្វើការ​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅផ្ទះ​របស់គេ​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នាំយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ធ្វើការ​សាកសួ​។​
ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួងលោម​ចាប់រំលោភ​នាង​បានសម្រេច​២​ដង​រហូតដល់​មាន​ផ្ទៃះ​ ពោះ​ជាង​១ខែ​ពិតប្រាកដ​មែន​។​ក្រោយមក​នាង​បាន​បង្ខំ​ឱ្យ​ខ្លួន​ចូល​ស្ដីដណ្ដឹង​នាង​យក ​ធ្វើជា​ប្រពន្ធ​តែ​ខ្លួន​មិន​ស្រឡាញ់ ទើប​នាង​ខឹង​ក៏បាន​ប្ដឹង​នគរ​បាល​ចាប់ខ្លួន​នាំយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​នៅ​រសៀល​ថ្ងៃទី​៥​ខែឧសភា​ នេះ តែម្ដង​។​
បច្ចុប្បន្ន​មន្ដ្រីនគរបាល​ជំនាញ​ស្រុក​បា​នប​ញា្ជ​ក់ថា យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​និង​ចម្លើយសារភាព​របស់​ជ​ន​សង្ស័យ​រួចមក លោក​បា​នប​ញា្ជ​ឱ្យ​មន្ដ្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​នគរបាល​ ខេត្ដ​ដើម្បី​ចាត់ការ​បន្ដ​តាម​និតិ​ត​វិធី​ច្បាប់​។

No comments:

Post a Comment