ខេត្តបន្ទាយមានជ័យ ៖ ជនគម្រក់ម្នាក់បានប៉ុនប៉ងចាប់រំលោភសេពសន្ថវៈលើក្មេងស្រី អាយុ៥ឆ្នាំ ប៉ុន្តែមិនបានសម្រេចក៏ច្របាច់កសម្លាប់ តែមិនស្លាប់ទើបបែកការណ៍ត្រូវបានសមត្ថកិច្ចប៉ូលិសស្រាវជ្រាវចាប់ ខ្លួនបាន ។ ហេតុការណ៍ព្រៃផ្សៃនេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៩ ឧសភា នៅចំណុចប្រាសាទសំរោង ចម្ងាយ១.០០០ម៉ែត្រ ពីភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក។ លោកវរសេនីយ៍ត្រី ស៊ី ឌី អធិការស្រុកស្វាយចេក បានឱ្យដឹងថា ជនអគតិដែលសមត្ថកិច្ចចាប់ខ្លួននេះ ឈ្មោះប្រុញ ខេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក រីឯក្មេងស្រីរងគ្រោះមានអាយុ៥ឆ្នាំ ។ ក្មេងស្រីរងគ្រោះ ត្រូវជនអគតិរូបនេះចាប់ច្របាច់.ករហូតដល់ហូរឈាមចេញតាមច្រមុះ សន្លប់ស្តូកស្តឹង ហើយជនល្មើសស្មានតែស្លាប់ក៏កាច់មែកកកោះគ្របពីលើកុំឱ្យគេ ឃើញ ប៉ុន្តែដោយនាងត្រូវទឹកភ្លៀងក៏បានដឹងខ្លួនឡើងវិញ ត្រូវបានម្តាយនាំយកទៅសង្គ្រោះនៅគ្លីនិកឯកជនវិសាលសុខ ។ បើតាមការរៀបរាប់បំភ្លឺពីស្ត្រីជាម្តាយរបស់ក្មេងស្រី រងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញឈ្មោះប្រុញ ខេង យកកូនស្រីគាត់ឱ្យជិះកង់ជាមួយ ពេលនោះគាត់បានស្រែកឃាត់ឱ្យជននោះឈប់កង់កុំយកកូនគាត់ទៅណា តែគេមិនឈប់ឡើយ ។ បន្ទាប់មកគាត់ក៏រត់រកខ្ចីកង់គេជិះតាមរកដែរ តែរកមិនឃើញ មិនដឹងជននេះយកកូនគាត់ទៅណាទេ។ លុះវេលាម៉ោងជិត៤ល្ងាច ទើបគាត់រកកូនស្រីឃើញកំពុងអង្គុយក្នុងព្រៃតែម្នាក់ឯង ព្រមទាំងមានរបួសត្រង់.ក ជាំភ្នែក និងហូរឈាមតាមច្រមុះទៀតផង ហើយគាត់ក៏បានប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនឈ្មោះប្រុញ ខេង តែម្តងទៅ ។
នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាននាំក្មេងស្រីនោះយកទៅរំលោភមែន ប៉ុន្តែពេលដឹកដល់ប្រាសាទសំរោងក្មេងស្រីនោះស្រែកយំខ្លាំងពេក ទើបខ្លួនយកដៃទាំង២ចាប់ច្របាច់ករហូតសន្លប់ ហើយខ្លួនស្មានតែស្លាប់ក៏បានកាច់មែកកកោះយកមកគ្របពីលើរួចជិះ កង់ចូលភូមិវិញ ក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។ ជននេះនិយាយដោះសាថា ទង្វើដែលគេធ្វើនេះដោយសារតែរូបគេស្រវឹងស្រា ។ លោកវរសេនីយ៍ត្រី ស៊ី ឌី បានបញ្ជាក់ថា ជនអគតិតរូបនេះ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី៕
អាមនុស្សឥតសាសនាមិនមេត្តាដល់គ្នាជាកុមារ
ReplyDelete