រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ទើបមកដល់កម្ពុជាថ្មីៗជាប់ចោទប៉ុនប៉ងចាប់រំលោភស្ត្រីជូតសំអាត ក្នុងបន្ទប់ផ្ទះសំណាក់ តែត្រូវនាងធាក់ធ្លាក់ពីលើគ្រែហើយរត់ទៅរាយការណ៍ឱ្យសមត្ថ កិច្ចចាប់ខ្លួន ក្នុងខណៈសម្លៀកបំពាក់នៅ មិនទាន់បានសម្រួលត្រឹមត្រូវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១០ ឧសភា នៅផ្ទះសំណាក់អង្គរធំស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ។ ជនជាតិចិននោះឈ្មោះ CHEN MIAOKUAN អាយុ៥៦ឆ្នាំ ជាគ្រូបង្ហាត់ផ្នែកចម្រៀងភាសាចិន និងជាអ្នកទេសចរ។ ចំណែកនារីរងគ្រោះអាយុ១៨ឆ្នាំ ជាបុគ្គលិកផ្ទះសំណាក់ផ្នែកជូតសំអាត និងរៀបចំបន្ទប់។
នារីរងគ្រោះរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅវេលាម៉ោង៩ព្រឹកនាង និងបុគ្គលិកបំរើការងារនៅផ្ទះសំណាក់អង្គរធំបានឡើងទៅជូត សំអាត និងរៀបចំបន្ទប់ជាន់ទី២។ ខណៈពេលនាងដើរកាត់មុខបន្ទប់លេខ២០៤ ជនជាតិចិនដីគោកម្នាក់នោះបក់ដៃហៅនាងឱ្យចូលរៀបចំកំរាលពូក ចំណែកបុរសចិននោះនៅអង្គុយលើកៅអីមើល ខណៈទ្វារបន្ទប់បើកចំហ។ បន្ទាប់ពីរៀបចំកំរាលពូករួចបុរសជនជាតិចិនបញ្ជាឱ្យនាងចូល សំអាតក្នុងបន្ទប់ទឹកទៀត ។ ពេល នាងចូលសំអាតក្នុងបន្ទប់ទឹក ស្រាប់តែជន ជាតិចិនដែលស្លៀកតែកន្សែងបានស្ទុះទៅចាប់អោបនាងពីក្រោយ និងចាប់សំរាតនាង ប៉ុន្តែត្រូវនាងរើបំរះបណ្តាលឱ្យរហែកអស់ខោអាវ។ ជនជាតិចិនល្ហេមល្ហាមដាច់ដាបនេះព្យាយាមចាប់រុញនាងទៅលើ ពូកដើម្បីចាប់រំលោភឱ្យបានសំរេច តែនាងបានយកជើងទាំង២ធាក់ បុរសនេះធ្លាក់ពីលើគ្រែ ហើយនាងស្ទុះរត់ទៅបើកទ្វារគេចចេញ។
នារីដដែលបន្តថា ពេលនាងស្ទុះទៅបើក ទ្វារបន្ទប់ បុរសជនជាតិចិនហក់ទៅចាប់នាង ខ្ទប់មាត់មិនឱ្យស្រែក ថែមទាំងច្របាច់កគំរាមសម្លាប់ទៀតផង ។ ក្នុងភាពភ័យអាសន្ននោះ នាងធាក់ទ្វារខ្លាំងៗធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់បុគ្គលិកដទៃទៀត ដែលបំរើការក្បែរ នោះរត់ទៅជួយ ហើយចាប់ជនជាតិចិននោះប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូឫស្សី ទី៤ភ្លាមៗ ។
នៅមិនទាន់មានចម្លើយពិស្តារពីបុរសជនជាតិចិននោះនៅឡើយទេ ព្រោះសមត្ថកិច្ចខ្វះអ្នកបកប្រែ។ ប៉ុន្តែសាក្សីដែលឃើញហេតុការណ៍បានបញ្ជាក់ប្រាប់សមត្ថកិច្ចពី រឿង ចាប់រំលោភនោះ ។ សាក្សីនិយាយថា ឃើញអ្នកទាំង២ស្ថិតក្នុងស្ថានភាពគ្របដណ្តប់កាយតិចតួចប៉ុណ្ណោះ ពេលគេនាំគ្នាទៅជួយនារីរងគ្រោះដែលទទួលរងនូវការប៉ងចាប់រំលោភមិន បានសម្រេចនេះ ៕
No comments:
Post a Comment