រូបភាពកោះសន្តិភាព |
ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៦:១៦
៖ កញ្ញាដួង ស្រីពេជ្រ នៅដើមឆ្នាំ២០១០ ពេលបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ បានសម្រេចចិត្តប្រឡងធ្វើជាពិធីការិនីនៅទូរទស្សន៍មួយជាប់ចំណាត់ថ្នាក់លេខ២ ។ តាំងពីនោះមកនាងបានបណ្តែតជីវិតចូលប្រឡូកក្នុងវិស័យសិល្បៈសម្តែងកាយវិការខារ៉ាអូខេឱ្យផលិតកមក្មទាំងក្នុងនិងក្រៅប្រទេស។ ក្នុងឆ្នាំ២០១១ នេះនាងមានឱកាសបានចូលរួមសម្តែងក្នុងខ្សែភាពយន្តភាគរឿង «ភ័ព្វសំណាង» ឱ្យស្ថានីយទូរទស្សន៍ CTN ។
កញ្ញាដួង ស្រីពេជ្រ ក្នុងទឹកមុខញញឹមប្រិមប្រិយ ប្រកបដោយសំដីទន់ភ្លន់ គួបផ្សំនឹងសម្លៀកបំពាក់ទាន់សម័យឱ្យដឹងថានាងមិនដែលចូលហាត់រៀនក្នុងក្លឹប ឬសាលាលសិល្បៈណាមួយទេ ។ នាងហាត់រៀនដោយខ្លួនឯងតាមការទស្សនាចម្រៀងកាយវិការខារ៉ាអូខេ និងភាពយន្ត។ លើសពីនេះពេលទៅថតម្តងៗអ្នកដឹកនាំសម្តែង និងតួសម្តែងរៀមច្បងតែងតែជួយពន្យល់ប្រាប់ពីលក្ខណៈសម្តែងទឹកមុខ និងកាយវិការ ធ្វើឱ្យនាងមានការរីកចម្រើនជាលំដាប់។ ដូច្នេះហើយនាងចាត់ទុកថា ការចូលរួមសម្តែងឱ្យផលិតកម្មនានាកន្លងមក ដូចជា ការហាត់រៀនមួយ ។
កញ្ញាដួង ស្រីពេជ្រ ថ្លែងបន្តថា ទោះបីជាការសម្តែងមានការលំបាកខ្លាំងយ៉ាងណាក៏ដោយ ក៏នាងនៅតែខិតខំប្រឹងប្រែងសម្តែងធ្វើយ៉ាងណាឱ្យមានកាយវិការរស់រវើក ។ បច្ចុប្បន្ននាងជាអ្នកសម្តែងទើបរះឡើងថ្មីមិនទាន់មានកេរ្តិ៍ឈ្មោះល្បីទេ តែនាងមានមោទនភាពនិងសប្បាយរីករាយជាខ្លាំង ព្រោះនាងបានក្លាយជាអ្នកសិល្បៈសម្តែងតាមបំណងរបស់នាងពីក្មេងមក។
ស្រីពេជ្រ និយាយថា ការចូលរួមប្រឡូកក្នុងវិស័យសិល្បៈមិនត្រឹមតែធ្វើឱ្យនាងសប្បាយចិត្តនោះទេ គឺបានចូលរួមលើកស្ទួយសិល្បៈវប្បធម៌ជាតិ និងរកបានប្រាក់កំរៃចិញ្ចឹមជីវិត ៕
No comments:
Post a Comment