ពិធី​ការិនី​អ៊ីន លក្ខិណា ជាតារា​បង្ហាញ​ម៉ូដ​និង​សម្តែង​ មាន​មន្ត​ស្នេហ៍​​តាម​រយៈ​​ថ្ពាល់ខួច​និង​​ធ្មេញ​ច្រពើ

រូបភាពកោះសន្តិ​ភាព
ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៥:០៩
 ៖ ពិធីការិនី​ ព្រមទាំង​​ជា​តារា​បង្ហាញ​ម៉ូដ​និង​សម្តែងកាយ​វិការ​​ខារ៉ា​អូខេ​ដែល​មាន​ទឹក​មុ​ខ​ញញឹម​​ស្រស់​រំលេច​ដោយ​ស្នាម​ខួច​ថ្ពាល់​ទាំង​សង​ខាង​ និង​ធ្មេញ​ច្រពើស​​នេះ គឺ ​កញ្ញា​អ៊ីន ​លក្ខិ​ណា មាន​អាយុ​២៣​ឆ្នាំ ។ នាង​ប្រាប់​​អ្នក​យក​ព័ត៌​​មាន​​កោះ​សន្តិ​ភាព​​​ថា ក្រោយ​​ពី​បែក​បាក់​ស្នេហា​ជា​មួយឧកញ៉ា​​កំលោះ​ដោយ​សារ​ការ​ប្រចណ្ឌ​​មក ​ពេល​នេះ​បេះ​ដូងនាង​នៅទំនេរ​ស្អាត។ មាន​បុរសៗ​​ជា​ច្រើន​ទាំងក្នុង​និង​ក្រៅ​ប្រទេស ជា​ពិសេស​អ្នក​នៅ​ប្រទេស​អូស្ត្រាលី​​ និង​សហ​រដ្ឋអាមេ​រិក​ចែ​ចូវ​នាង​តាម​ទូរស័ព្ទ​សុំ​​រៀប​ការ ​ប៉ុន្តែ​នាងប្រាប់​វិញ​​ថា នាង​មិន​ទាន់​​ស្រឡាញ់​អ្នក​ណា​ពិត​ប្រាកដទេ ព្រោះ​​ធ្លាប់​ជួប​វិ​បត្តិ​ម្តង​ហើយ ។
កញ្ញា​អ៊ីន លក្ខិណា ​​ជា​កូន​អ្នក​រាជធានី​ភ្នំពេញ។ នាង​មាន​បង​ប្អូន​៤​នាក់ ក្នុងនោះស្រី​២​នាក់ ចំណែកនាង​ជា​កូន​ទី​២ ។ ពីមុននាង​ធ្វើ​ការ​​នៅ​ក្នុង​ក្រុម​ហ៊ុន​មួយ​ជា​អ្នក​ទី​ផ្សារ ​តែក្រោយ​មក​នៅ​ឆ្នាំ​២០០៧ ​នាង​បោះ​ជំហាន​ចូល​ប្រឡូក​​ក្នុង​វិស័យ​​សិល្បៈ​ ដោយ​​ដំបូង​ធ្វើ​ជា​ពិធី​ការិនី​ប្រចាំ​កម្ម​វិធី To Day និង​កម្ម​វិធី​ភីអាយ​ធី ។ ក្រោយ​មក​​​នាង​ក្លាយ​ជា​អ្នក​​ដើរ​ម៉ូដ និង​សម្តែង​​កាយ​វិការ​​ខារា៉​អូ​ខេឱ្យ​​ផលិត​កម្ម​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​រ។ ក្រៅ​ពី​នេះនាង​ធ្លាប់​​​ចូល​រួម​សម្តែង​​ភាព​យន្ត​ភាគ​​ជា​ច្រើន​​រឿង​​ដូច​ជា​រឿង​ទឹក​ចិត្ត​​បង​ស្រី រឿង​បិសាច​​អន្ទង់ រឿង​គូព្រេង​ចម្លែក និង​រឿង​​ល្បិច​​ស្រជាដើម។
កញ្ញា​អ៊ីន ​លក្ខិណា ទន្ទឹម​នឹង​ទទួល​ជោគ​ជ័យ​លើ​វិថី​សិល្បៈ​​​នាង​បែរជាបរា​ជ័យ​ស្នេហា​​ជាមួយ​ឧកញ៉ាវ័យ​ក្មេង។ ​នៅពេល​អ្នក​យក​​ព័ត៌​មាន​​សួរ​​ថា ​កន្លង​មក​ឮ​គេនិយាយ​ចេញ​ពី​រង្វង់​​សិល្បៈ​ថា ការ​បែក​បាក់​ស្នេហា​របស់នាង​ជា​មួយ​លោក​ឧកញ៉ាក្មេង​ដោយ​សារ​តែ​នាង​ស្មា​មួយ​ចង់​រែក​អំរែក​ពី​រ គឺ​ទាក់ទងអ្នក​​មាន​ទ្រព្យ​​ធន​នៅ​អូស្ត្រាលី​ម្នាក់​ទៀត ។ កញ្ញា​លក្ខិណា ឆ្លើយថា ​ការ​ពិត​ពី​មុន​នាងមាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​កំលោះ​ម្នាក់​នៅ​​ស្រុក​ខ្មែរ​យើង​នេះ ​ហើយ​​បាន​ស្រឡាញ់​គ្នា​​​រយៈ​ពេល​ជិត​១​ឆ្នាំ​ ក៏​បែក​គ្នា​វិញ​​ដោយ​សារ​គេ​​ប្រចណ្ឌ  ព្រោះជឿ​តាម​មិត្តភក្តិ​។​ចំពោះ​​ការលេចឮថា មាន​អ្នក​អូស្ត្រាលី​ស្រឡាញ់​នាង​នោះ គឺ​មាន​មែន​ តែ​ក្រោយ​ពេល​​នាង​បែក​បាក់​ពី​​បុរស​ដែល​នាង​​គិត​​ នាង​ស្រឡាញ់​បំផុត ។
កញ្ញា​អ៊ីន ​លក្ខិណា បញ្ជាក់ថា ក្រោយ​ពី​បែក​សង្សារ​មក​មាន​បុរស​​ជា​ច្រើន​​មិន​ថា អ្នក​​ស្រុក​ខ្មែរ​ទេ ​សូម្បី​តែ​ខ្មែរ​យើង​រស់​នៅ​ឯ​នាយ​សមុទ្រ​​​​ក៏​សុំ​សេច​ក្តី​ស្រឡាញ់​ពី​នាង​ដែរ តែ​នាងមិន​ទាន់​គិតថា ជ្រើស​រើស​យក​មួយ​ណា​ពិត​ប្រាកដ​​ទេ។
នៅពេល​យើង​​សួរ​ថា ​បើ​គូ​ស្នេហ៍​​ចាស់​សុំ​ជួប​ជុំ​គ្នា​វិញ តើ​នាង​​យល់​ព្រម​​ទេ? ​កញ្ញា​អ៊ីន លក្ខិណា ឆ្លើយ​ទាំង​ញញឹម​ថា ​«រឿង​មុន​ចប់​ហើយ​ មិន​អា​ច​ត្រឡប់​​ក្រោយ​វិញ​បាន​ទេ ខ្ញុំ​ស៊ូ​ទុក​បេះ​ដូង​ឱ្យ​ទៅ​ទំនេរ​ព្រោះ​​កន្លង​មក​ខំ​ស្មោះ​នឹង​គេ​ តែ​គេបែរ​ជា​ជឿ​មិត្តភក្តិ​ ហើយ​ចោទ​នាង​ខ្ញុំថា​ ក្បត់​ទើប​នាងខ្ញុំ​មិន​មាន​ការ​សោក​ស្តាយ​ទេ។ ​គ្រាន់​តែ​ស្តាយ​ចិត្ត​ខំ​ស្រឡាញ់​​ខំ​ស្មោះ​ប៉ុណ្ណោះ»​៕

No comments:

Post a Comment